លោកគ្រូគឹមហឿន គ្រូបង្រៀនវិញ្ញាសាអង់គ្លេស នាយករងសាលាអនុវិទ្យាល័យ-វិទ្យាល័យជនជាតិអន្តេវាសិកស្រុកថ្កូវ បានសិស្សានុសិស្សគោរពស្រឡាញ់ អាណាព្យាបាលសិស្សទំនុកចិត្ត អាស្រ័យស្នាដៃរួមចំណែកក្នុងបុព្វហេតុអប់រំនិងបណ្ដុះបណ្តាលកូនចៅជនរួមជាតិខ្មែរលើភូមិសាស្រ្ត។
លោកគ្រូគឹមហឿន បញ្ចប់កម្រិតបរិញ្ញាជាន់ខ្ពស់ផ្នែកគ្រប់គ្រងនៅឆ្នាំ២០១៧ សព្វថ្ងៃកំពុងបំពេញកម្មសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ជាមួយនឹងឥរិយាបទធ្វើការហ្មត់ចត់ ស្និទ្ធស្នាល លោកគ្រូគឹមហឿន បានមិត្តរួមអាជីពនិងសិស្សានុសិស្ស គោរពរាប់អាន និងបង្កបានការឯកភាពខ្ពស់ក្នុងសមូហភាពគ្រូបង្រៀនរបស់សាលា។ ផ្ដើមពីនោះ រាល់សកម្មភាពនៃការចលនារបស់សាលាកាន់តែមានភាពពុះពោរ និងសម្រេចបានស្នាដៃខ្ពស់ទាំងសមូហភាពនិងបុគ្គល។ លោកគ្រូគឹមហឿន ឱ្យដឹង៖ “ខ្ញុំបានរៀនបន្ថែមពីគ្រូខាងក្រៅ សិក្សាស្រាវជ្រាវលើប្រព័ន្ធអិនធើណិត សិក្សាបង្កើនកម្រិតវិជ្ជាជីវៈនៅប្រទេសសិង្ហបូរី ដើម្បីមានវិធីសាស្រ្តបង្រៀនភាសាអង់គ្លេសថ្មី ជួយសិស្សរៀនបានល្អ។ ពាក្យណាដែលសិស្សមិនទាន់យល់ច្បាស់ ខ្ញុំក៏សរសេរលើក្ដារខៀនដើម្បីពន្យល់ប្អូនៗងាយចងចាំ។ ដើម្បីរៀនភាសាអង់គ្លេសបានល្អ ដំបូងខ្ញុំបង្ហាត់ប្អូនៗ អានឱ្យចំស័ព្ទ បន្ទាប់មកគឺប្អូនៗត្រូវយកចិត្តទុកដាក់តាមដាន និងមានចំណូលចិត្តវិញ្ញាសាអង់គ្លេស។ បន្ទាប់ពីចេះអាន ខ្ញុំក៏មានវិធីបង្ហាញសិស្សឱ្យចំណាំអក្សរនិងសរសេរត្រូវ។ រៀនភាសាអង់គ្លេសសំខាន់បំផុតគឺការបញ្ចេញសំឡេងអានឱ្យត្រូវ ប្រសិនបើបញ្ចេញសំឡេងខុស ការសរសេរក៏ខុសដែរ”។ ដោយសារលោកគ្រូមានវិធីសាស្រ្តបង្រៀនថ្មីៗ ម្ល៉ោះហើយ សិស្សានុសិស្សចូលចិត្តរៀនសូត្រ។ ប្អូនថាច់ធីហាញ សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិក អនុវិទ្យាល័យ-វិទ្យាល័យចំណេះទូទៅស្រុកថ្កូវ ឱ្យដឹង៖ “លោកគ្រូគឹមហឿន គាត់បង្រៀនពូកែ ម្ល៉ោះហើយពួកប្អូនមិនបារម្ភក្នុងការរៀនវិញ្ញាសាអង់គ្លេសទៀត”។
មិនត្រឹមតែប្រឹងប្រែងបង្កើនកម្រិតវិជ្ជាជីវៈប៉ុណ្ណោះទេ លោកគ្រូគឹមហឿននៅទាំងអនុវត្តល្អតួនាទីនៃកម្មាភិបាលគ្រប់គ្រង យកចិត្តទុកដាក់ជួយឧបត្ថម្ភមិត្តរួមអាជីពទៀតផង។ លោកគ្រូទ្រិញខន គ្រូបង្រៀនរបស់សាលា ឱ្យដឹង៖ លោកគ្រូគឹមហឿន តែងយកចិត្តទុកដាក់ដល់ជីវភាពរបស់គ្រូបង្រៀន បុគ្គលិករបស់សាលា។ ជាក់ស្ដែង ពេលបងប្អូនឈឺថ្កាត់លោកគ្រូហឿនតែងសហការជាមួយសហជីពទៅសួរសុខទុក្ខ លើកទឹកចិត្ត។ ចំពោះការរៀបចំកាលបរិច្ឆេទវិញ លោកគ្រូបានរៀបចំយ៉ាងសមស្រប ក្នុងនោះ លោកគ្រូតែងអាទិភាពចំពោះគ្រូបង្រៀនដែលមានកូនតូច។ ចំពោះការងារ លោកគ្រូអនុវត្តប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ស្រុះស្រួលជាមួយបងប្អូន។ ក្នុងការងារបង្ហាត់បង្រៀន លោកគ្រូតែងដាក់ទិសដៅលើកកម្ពស់គុណភាពជាចម្បង។ ក្នុងឆ្នាំសិក្សាកន្លង គុណភាពវិញ្ញាសាអង់គ្លេសរបស់សាលាជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងខេត្ត”៕
សឺនម៉ាល័យ - ថាច់ធី