25/11/2019 - 16:05

គិត​គូរ​ជីវភាព​គ្រួ​សារ​មា​មីង​ខ្មែរ​

តាម​ប្រ​សាសន៍​លោក​ង្វៀន​វ៉ាន់​ម៉េ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញមិញ​  ខេត្ត  ​វិញឡុង​ ឱ្យ​ដឹង​៖ ភូមិ​អង្គុល​ីខាង​ជើង​ ជា​ភូមិ​មួយ​ដែល​មា​ន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ដុង​ប៊ិ​ញ។​ ជីវភាព​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ទី​នេះ​កាន់​តែ​មា​ន​ភាព​ល្អ​ប្រ​សើរ​ អា​ស្រ័យ​គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​ពិសេស​របស់​រដ្ឋ​ពង្រីក​បាន​ប្រ​សិ​ទ្ធ​ភាព​។​

  លូទំ​នប់​នៅ​ភូមិ​អង្គុល​ីខាង​ជើង​ត្រូវ​បាន​អនុ​វត្ត​ដោយ​កម្ម​វិ​ធី​១​៣​៥​។​

នៅភូមិ​អង្គុល​ីខាង​ជើង​មា​ន​គ្រួ​សារ​ជន​រួម​ជា​តិ​ខ្មែរ​៣​០​៨​/៥​០​០​គ្រួ​សារ​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​ទទួល​របប​គោ​ល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ជា​ច្រើន​របស់​រដ្ឋ​ មា​ន​ដូច​៖ អគ្គិ​សនី​ ផ្លូវ​ថ្នល់​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​ជា​ដើម​។​ លោក​សើុងមីយ្វៀង​ លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​អង្គុល​ីខាង​ជើង​ ឱ្យ​ដឹង​៖   “ហេដ្ឋា​រចនា​សម្ព័ន្ធ​មា​ន​ភាព​សុក្រឹត​ ផ្លូវ​ក្នុង​ភូមិ​សុទ្ធ​តែ​បាន​ចាក់​បេតុង​ ក្រាលកៅ​ស៊ូ​ ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ដឹក​ជញ្ជូន​កសិផលរបស់​មា​មីង​។​  ក្មេង​ៗ​ ទៅ​រៀន​ក៏​មា​ន​ភាព​ងាយ​ស្រួល​ ម្ល៉ោះ​ហើយ​គ្មាន​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សាដោយ​គ្មាន​មូល​ហេតុ​ទៀ​ត​។​ សព្វ​ថ្ងៃ​ទូទាំង​ភូមិ​មា​ន​គ្រួ​សារ​ប្រ​ជា​ជន​ជិត​១​០​០​% មា​ន​ទឹក​ស្អាត​ អគ្គិ​សនី​សុវត្ថិ​ភាព​ប្រើ​ប្រាស់​។​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​១​០​គ្រួ​សារ​ដែល មាន​​ស្ថាន​ភាព​លំ​បាក​ត្រូវ​បាន​ឧប​ត្ថម្ភ​សង់​ផ្ទះ​ថ្មី​ និង​៨​៥​គ្រួ​សារ​ត្រូវ​បាន​ឧប​ត្ថម្ភ​ជួស​ជុល​ផ្ទះ​សរុប​ផ្ទះ​រឹង​មាំ​ និង​ពាក់​កណ្តាល​រឹង​មាំ​កើន​ឡើង​ចំ​នួន​៤​៩​២​/៥​០​០​ ខ្នង​។​ ក្នុង​ភូមិ​មា​ន​ប្រ​ជា​ជន​១​.៧​៥​៥​នាក់​បាន​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​”។​

តាម​ប្រ​សាសន៍​លោក​ង្វៀន​វ៉ាន់​ម៉េ គ្រួ​សារ​ប្រ​ជា​ជន​នៅ​ភូមិ​អង្គុល​ីខាង​ជើង​ភាគ​ច្រើន​ប្រ​កប​របរ​កសិកម្ម​ ម្ល៉ោះ​ហើយ​ឃុំ​បាន​ធ្វើ​សេនា​ធិការ​ជូន​ក្រុង​ប៊ិ​ញមិញ​ មា​ន​ផែន​ការ​អនុ​វត្ត​កម្ម​វិ​ធី​១​៣​៥​លើ​ភូមិ​សាស្រ្ត​ភូមិ​ មា​ន​ដូច​៖ ជីកស្ដារ​ប្រ​ឡាយ​ក្បែរ​មណ្ឌល​តាំង​ទី​លំ​នៅ​បញ្ជៀស​ទឹក​ជំនន់​ បង្កើន​កម្រិត​ភ្លឺ​ទំ​នប់​ភូមិ​អង្គុល​ីខាង​ជើង​ (ទំ​នប់​ក្បែរ​វត្ត​) ទិញ​គម្របនិង​លូរំ ដោះ​ទឹក​។​ល។​ ដើម្បី​ធានា​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​ងាយ​ស្រួល​និង​មា​ន​ទឹក​ធ្វើ​ស្រែ​ចម្ការ​។​ សព្វ​ថ្ងៃ​នៅ​ភូមិ​អង្គុល​ីខាង​ជើង​ មា​ន​សហករណ៍​ដាំ​ក្រូច​ពោធិ​៍សាត់សំ​បកក្រាស់១​ ជា​មួយ​នឹង​ផ្ទៃ​ដី​ជា​ង​១​១​ហិកតា​។​ ដោយ​សារ​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ បាន​ជា​ជន​រួម​ជា​តិ​ខ្មែរ​និយាយ​ដោយ​ឡែក​ និង​ប្រ​ជា​ជន​នៅ​ភូមិ​អង្គុល​ីខាង​ជើង​និយាយ​រួម​មា​ន​ការ​ខ្នះ​ខ្នែង​រួម​ជា​មួយ​រដ្ឋ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​។​ លោក​សើុងមីយ្វៀង​ ឱ្យ​ដឹង​បន្ថែ​ម​៖ “អនុ​វត្ត​តាម​គោ​ល​លំ​នាំ​”រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” មា​មីង​នៅ​ភូមិ​អង្គុល​ីខាង​ជើង​បាន​បរិច្ចាគ​ដី​ដើម្បី​រដ្ឋ​កសាង​ផ្លូវ​បេតុង​ចាប់​ពី​ក្រុម​ទី​១​ដល់​ក្រុម​ទី​១​០​ និង​បង្កើន​កម្រិត​ផ្លូវ​រហូត​ដល់​ឈាបនដ្ឋាន​វត្ត​កំ​ពង់​រាជ​បុប្ផា​អង្គុល​ីខាង​ជើង​”។​

បង​ស្រី​ថា​ច់​ធីធ្វី នៅ​ភូមិ​អង្គុល​ីខាង​ជើង​ ឱ្យ​ដឹង​៖ “ សព្វ​ថ្ងៃ​មិន​ត្រឹម​តែ​ទៅ​វត្ត​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ការ​ទៅ​ផ្សា​រក៏​ងាយ​ស្រួល​ណាស់​ដែរ​។​ ដោយ​សារ​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ផ្លូវ​ថ្នល់​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ក្នុង​ភូមិ​មា​ន​លក្ខណ​សម្បត្តិ​ប្រ​កប​ការ​ងារ​រកស៊ី​ជួញ​ដូរ​។​  អា​ស្រ័យ​  មា​ន​ផ្លូវ​ថ្នល់​ងាយ​ស្រួល​ធ្វើ​ដំណើរ​ ទើប​ក្មួយ​ៗ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ហ្វាភូ ក៏​ងាយ​ស្រួល​ដែរ​”។​

តាម​ប្រ​សាសន៍​លោក​សើុងមីយ្វៀង​ អា​ស្រ័យ​រដ្ឋ​បាន​ផ្ដល់​លក្ខណ​សម្បត្តិ​សម្រាប់​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​ ទើប​បច្ចុ​ប្បន្ន​នៅ​ភូមិ​អង្គុល​ីខាង​ជើង​ គ្រួ​សារ​ក្រី​ក្រនៅ​តែ​៦​គ្រួ​សារ​ប៉ុណ្ណោះ​៕  

                                                             ហាថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ