18/11/2019 - 15:57

“សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម” ក្រុង​កឹង​ធើ​ ឆ្នាំ​២​០​១​៩​

បង្កើន​ចំ​ណង​សាម​គ្គី​ មិត្ត​ភាព​ និង​ឋិត​ថេរ​យូរ​អង្វែង​រវាង​វៀត​ណាម-កម្ពុជា​

លោក​ង្វៀន​វ៉ាន់​កឹង​ ប្រ​ធាន​សមាគម​មិត្ត​ភាព វៀត​ណាម-កម្ពុជា​ ក្រុង​កឹង​ធើ​។

“សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម” ក្រុង​កឹង​ធើ​ ឆ្នាំ​២​០​១​៩​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​១​៩​-២​២​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០​១​៩​។​ លោក​ង្វៀន​វ៉ាន់​កឹង​ ប្រ​ធាន​សមាគម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ក្រុង​កឹង​ធើ​  ធ្វើ​ការ​ដោះ​ដូរ​ជា​មួយ​កាសែត​កឹង​ធើ​-ភាសា​ខ្មែរ​ ជុំ​វិ​ញ​ព្រឹត្តិ​ការ​ណ៍​នេះ​។​

*ជម្រាប​ប្រ​សាសន៍​លោក​ សូម​លោក​ជួយ​រៀប​រាប់​ទ្រួសៗ​អំ​ពី​ “សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម”  ក្រុង​កឹង​ធើ​ ឆ្នាំ​២​០​១​៩​នេះ​ បាទ​?

- “សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម” ក្រុង​កឹង​ធើ​ ឆ្នាំ​២​០​១​៩​នេះ​ ជា​សម្មភាព​អា​ស្រ័យ​ក្រសួង​វប្ប​ធម៌​ កីឡា​ និង​ទេសចរណ៍​វៀត​ណាម សហកា​រជា​មួយ​ក្រសួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​រៀប​ចំ​ឡើង​។​ ឆ្លង​តាម​រយៈ​នោះ​ ព្រឹត្តិ​ការ​ណ៍​នឹង​មាន​សកម្ម​ភាព​ជា​ច្រើន​ដូច​៖ តាំង​ពិព័រណ៍​រូប​ភាព​ “បេតិ​ក​ភណ្ឌ​វប្ប​ធម៌​កម្ពុជា​” នៅ​សារ​មន្ទី​រ​ក្រុង​កឹង​ធើ​ (បើ​ក​ពិធី​នៅ​វេលា​ម៉ោង​១​៦​ ថ្ងៃ​១​៩​ ខែ​វិ​ច្ឆិកា​)។​ ពិសេស​ ការ​តាំង​ពិព័រណ៍​ក៏​បាន​ឧទ្ទេស​នាម​រូប​ភាព​ចំ​នួន​៥​០​ផ្ទាំង​ ស្តីពី​វប្ប​ធម៌​ ទឹក​ដី​ មនុស្ស​និង​ធម្ម​ជា​តិ​ ឆ្លង​តាម​រយៈ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​អរូបីនៃ​ទឹក​ដី​កម្ពុជា​។​ កម្ម​វិ​ធី​បើ​ក​វគ្គ​ “សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម” (នៅ​វេលា​ម៉ោង​១​៩​  ថ្ងៃ​១​៩​    ខែ​វិ​ច្ឆិកា​)។​ល។​     ក្នុង​ក្របខ័ណ្ឌ​ព្រឹត្តិ​  ការ​ណ៍​ នឹង​មាន​រៀប​ចំ​ដំណើរ​កម្សាន្ត​ក្រុង​កឹង​ធើ​  ឧទ្ទេស​នាម​ពីកេរដំណែល​និង​រមណីយ​ដ្ឋាន​ទេស​ចរ​ណ៍​លើ​ភូមិ​សាស្រ្ត​ក្រុង​។​

 សមាគម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ក្រុង​កឹង​ធើ​ចាត់​តាំង​គណៈ​ប្រ​តិភូ​ទៅ​ប្រ​សិ​ទ្ធ​ពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២​០​១​៩​ ដល់​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រ​ចាំ​នៅ​ក្រុង​ហូជីមិញ​( រូប​៖ ហាយ​៉ាង​ )

*តើ​លោក​មាន​ការ​រំពឹង​អ្វី​ខ្លះ​អំ​ពី​ព្រឹត្តិ​ការ​ណ៍​ខាង​លើ​បាទ​?

- “សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម”  សំ​ដៅ​ផ្សព្វ​ផ្សា​យ​ពីវប្ប​ធម៌​ ទឹក​ដី​ និង​មនុស្ស​នៃ​ប្រ​ទេស​កម្ពុជា​ដល់​ប្រ​ជា​ជន​វៀត​ណាមនិយាយ​រួម​ និង​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក​។​ អាស្រ័យ​ហេតុ​នោះ​ ព្រឹត្តិ​ការ​ណ៍​គឺ​ដើម្បី​ផ្សព្វ​ផ្សា​យ​ស៊ី​ជម្រៅ​ដល់​ប្រ​ជា​ជន​គ្រប់​ជា​ន់ថ្នាក់​ ពិសេស​គឺ​យុវវ័យ​កាន់​តែ​យល់​ដឹង​ពីចំ​ណង​សាម​គ្គី​ មិត្ត​ភាព​ជា​ប្រ​វេណី​ឋិត​ថេរ​យូរ​អង្វែង​ រវាង​ជន​ជា​តិ​ទាំង​ពីរ​ វៀត​ណាមនិង​កម្ពុជា​។​ ឆ្លង​តាម​រយៈ​ព្រឹត្តិ​ការ​ណ៍​ នេះ​រំពឹង​ថា​សមាជិក​គ្រប់​រូប​នៃ​សមាគម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ក្រុង​កឹង​ធើ​ បន្ត​ការ​រក្សា​ពូនជ្រំទំ​នាក់​ទំ​នង​មិត្ត​ភាព​ប្រ​ទេស​ទាំង​ពីរ​កាន់​តែ​ជិត​ដិត​ជា​ង​ទៀ​ត​; ចលនា​គ្រួ​សារ​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​កសាង​គ្រួ​សារ​សុខ​ដុម​រមនា  សម​ភាព​ ជឿ​ន​លឿន​ និង​សុភមង្គល​។​  ទន្ទឹម​នឹង​នោះ​   ឆ្លង​តាម​រយៈ​ព្រឹត្តិ​ការ​ណ៍​នឹង​រឹតប​ន្តឹង​   ជា​ង​ទៀ​ត​នូវ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​រវាង​សមាគម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ​ និង​សមា គម​ខ្មែរ​-វៀត​ណាមនៅ​កម្ពុជា​ កាន់​តែ​សាម​គ្គី​និង​ជិត​ស្និទ្ធ​ថែ​ម​ទៀ​ត​៕

*សូម​អរគុណ​លោក​!

                                       ថា​ញ់ឡុង​ -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ