21/10/2019 - 16:19

ជីវ​ភាព​ជន​រួម​ជា​តិ​ខ្មែរ​មាន​ការ​អភិ​វឌ្ឍ​

ប៉ុន្មាន​ឆ្នាំ​កន្លង​  មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​នៅ​ស្រុក​អ៊ូ​មិញ​ ខេត្ត​កាម៉ា​វ តែ​ងខិត​ខំ​ប្រឹង​ប្រែង​ ពង្រីក​ស្មារ​តី​ជម្នះ​លំ​បាក​ឈាន​ឡើង​ រួម​ចំ​ណែក​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​ និង​កសាង​មាតុ​ភូមិ​កាន់​តែ​សម្បូរ​សប្បាយ​។​

មាន​គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​ជា​ច្រើន​ នៅ​ស្រុក​អ៊ូ​មិញ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ផ្តើ​មពី​ទម្រង់​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ បាន​នាំ​មក​ប្រាក់​ចំ​ណូល​ខ្ពស់​។​

តាម​ស្ថិតិ​របស់​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​អ៊ូ​មិញ​ បច្ចុ​ប្បន្ន​ ទូទាំង​ស្រុក​មាន​គ្រួ​សារ​ជន​រួម​ជា​តិ​ខ្មែរ​ចំ​នួន​១​.៤​៦​៩​គ្រួ​សារ​ ជា​មួយ​នឹង​ប្រ​ជា​ជន​ជា​ង​៦​.៤​០​០​នាក់​ ស្រូប​អត្រា​៥​,៧​១​% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ស្រុក​។​ ជា​រៀង​រាល់​ឆ្នាំ​លើ​ភូមិ​សាស្រ្ត​ ស្រុក​មាន​គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​រាប់​សិប​គ្រួ​សារ​ បាន​ស្រុក​ស្ងើច​សរ​សើរ​ទទួល​ស្គាល់​ជា​គ្រួ​សារ​គំ​រូ​ផលិត​ពូកែ​។​

នៅ​ឃុំ​ង្វៀន​ភិច ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​បង្ក​បង្កើន​ផល រួម​ចំ​ណែក​ជំ​រុញ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​និង​បង្កើន​ជីវ​ភាព​គ្រួ​សារ​កសិករ​ ជួយ​ប្រ​ជា​ជន​ ផ្លាស់​ប្តូរ​របៀប​គិត​  របៀប​ធ្វើ​ កសាង​ទម្រង់​ផលិត​កម្ម​ ពង្រីក​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​។​ គ្រួ​សារ​លោក​គៀង​រៀង​ នៅ​ភូមិ​៨​ មុន​នេះ​៦​ឆ្នាំ​ ជីវ​ភាព​គ្រួ​សារ​គាត់​លំ​បាក​ខ្លាំង​ណាស់​ កូន​ច្រើន​ គ្មាន​ដី​បង្ក​បង្កើន​ផល។​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ជួយ​ឧប​ត្ថម្ភ​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​មហា​ជន​ក្នុង​ឃុំ​ ឆ្នាំ​២​០​១​៣​ គ្រួ​សារ​គាត់​បាន​រដ្ឋ​ឧប​ត្ថម្ភ​ផ្ទៃ​ដី​បង្ក​បង្កើន​ផលចំ​នួន​២​ហិកតា​។​ ជា​រៀង​រាល់​ឆ្នាំ​ លោក​ចិញ្ចឹម​បង្ក​ង១​រដូវ​និង​ធ្វើ​ស្រែ​១​រដូវ​។​ ក្រៅ​ពី​នោះ​ លោក​គៀង​រៀង​ នៅ​ទាំង​បាន​បុល​ទុន​ ដើម្បី​ធ្វើ​ទ្រុង​ចិញ្ចឹម​ជ្រូក​ មាន់​ ទា។​ ផ្តើ​មពី​ផ្ទៃ​ដី​ផលិត​២​ហិកតា​ បូក​ផ្សំ​នឹង​ប្រ​ភព​ចំ​ណូល​ដទៃ​ទៀ​ត​ ជា​រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​លោក​រកបាន​ប្រាក់​ចំ​ណូល​ជិត​៧​០​លាន​ដុង​។​ អា​ស្រ័យ​ហេតុ​នោះ​ គ្រួ​សារ​លោក​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធូរ​ធារ​។​

គ្រួ​សារ​អ្នក​មីង​ឡឹម​ថៀងសើុង នៅ​ភូមិ​១​៧​ ឃុំ​ខាញ់​ធ្វឹង ប៉ុន្មាន​ឆ្នាំ​មុន  ​គ្រួ​សារ​គាត់​មាន​ផ្ទៃ​ដី​តែ​  ពី​រ​បីរយ​ម៉ែ​ត្រ​ការ៉េ​សម្រាប់​ចិញ្ចឹម​សត្វ​  ហើយ​មិន​សូវ​បាន​ផល ជា​គ្រួ​សារ​ឋិត​ក្នុង​ក្រ​ប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឃុំ​។​អ្នក​មីង​មិន​ព្រម​នឹង​ភាព​ក្រ​លំ​បាក​ឆ្នាំ​២​០​១​៦​ ដោយ​ការ​ឧប​ត្ថម្ភ​ពី​រដ្ឋ​អំ​ណាច​ឃុំ​ អ្នក​មីង​កែប្រែ​ផ្ទៃ​ដី​ ដោយ​លើ​ករង​ដាំ​ស្ពៃខៀវ​ ដើម​ងប់និង​ល្ហុង​។រកបាន​ប្រាក់​ចំ​ណូល​បន្ថែ​ម​ ពី​ដំ​ណាំ​ អ្នក​មីង​សន្សែសន្សំ​បន្តិច​ម្តង​ៗ​ទិញ​បាន​ដី​បន្ថែ​ម​ចំ​នួន​៣​ហិកតា​ អ្នក​មីង​បន្ត​កែប្រែ​ដី​ខាង​លើ​ដាំ​ដំ​ណាំ​ រួម​ផ្សំ​ ក្នុង​អណ្តូង​ចិញ្ចឹម​ត្រី​ស្រែ​។​ រយៈ​កាល​៣​ឆ្នាំ​កន្លង​ មធ្យម​ភាគ​ជា​រៀង​រាល់​ខែ​ គ្រួ​សារ​អ្នក​មីងសើុង រកបាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ជិត​១​៥​លាន​ដុង​ ចំ​ណូល​ពី​ឈើ​ហូប​ផ្លែ​ ដំ​ណាំ​រួម​ផ្សំ​ និង​ជលផល​គ្រប់​ប្រ​ភេទ​។​ ផ្តើ​មពី​នោះ​គ្រួ​សារ​គាត់​ មាន​ជីវ​ភាព​ធូរ​ធារ​ក្នុង​ឃុំ​។​

លោក​វ៉ហាយ​ផឹង ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​អ៊ូ​មិញ​ ឱ្យ​ដឹង​ ៖ ទន្ទឹម​នឹង​ការ​លើ​កទឹក​ចិត្ត​ ស្ងើច​សរ​សើរ​បាន​ទាន់​ពេល​ គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ នៅ​ទាំង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​  ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​អ៊ូ​មិញ​យក​ចិត្ត​ទុក​ដាក់​អា​ទិភាព​ប្រ​ភព​ទុន​ជំ​នួយ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ជួយ​ប្រ​ជា​ជន​ពង្រីក​ការ​បង្ក​បង្កើន​ផល។​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ គណៈ​ ផ្នែក​អង្គ​ការ​មហា​ជន​ ពិសេស​គឺ​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​អ៊ូ​មិញ​   តែ​ងម្ចាស់​ការ​  និង​ខ្នះ​ខ្នែង​ចលនា​អង្គ​ការ​អា​ជីវ​កម្ម​នានា    ឧប​ត្ថម្ភ​គ្រួ​សារ​ជន​រួម​ជា​តិ​ខ្មែរ​ក្រី​ក្រ​។​ ជីវ​ភាព​កាន់​តែ​សម្បូរ​សប្បាយ​ ជន​រួម​ជា​តិ​ខ្មែរ​សប្បាយ​រីក​រាយ​ ជឿ​ជា​ក់​ទៅ​លើ​គោ​ល​ការ​ណ៍​ គោ​ល​មាគ៌ា​របស់​បក្ស​ គោ​ល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ផ្តើ​មពី​នោះ​ បន្ត​ការ​ខ្នះ​ខ្នែង​ពលកម្ម​ផលិត​ អនុ​វត្ត​ការ​ប្រិត​សំ​ចៃ​ កសាង​ជីវ​ភាព​វប្ប​ធម៌​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​៕

                   យោង​៖ http://baocamau.com.vn -មុនី

ចែករំលែកអត្ថបទ