14/10/2019 - 16:37

លេច​ឡើង​ទម្រង់​ល្អ​ៗ​ ផ្តើ​មពីរៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​

រយៈ​ពេល​កន្លង​ គណៈ​កម្ម​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​រួម​ខេត្ត​ង៉ា​ណាំ បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ខេត្ត​សុក​ត្រាំង​ តែ​ងពង្រីក​បាន​ល្អ​តួនាទី​ធ្វើ​សេនា​ធិការ​ក្នុង​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​០​៥​របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​"ជំរុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​" សម្រេច​បាន​លទ្ធ​ផល​ជា​ក់​ស្តែ​ងគួរ​ឱ្យ​កត់​សម្គាល់​។​

 កម្មា​ភិបាល​កង​ទ័ព​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​យាយយ័ញ​ធីមាន

​ នៅ​ភូមិ​វិ​ញទ្រុង​  ឃុំ​វិ​ញក្វើយ។​

គណៈបញ្ជា​ការ​យោ​ធា​ទី​រួម​ខេត្ត​ង៉ា​ណាំ  បាន​កសាង​ទម្រង់​ជា​ច្រើន​សម្រេច​ប្រ​សិ​ទ្ធ​ភាព​ខ្ពស់​ ដូច​ជា​៖ ទម្រង់​ "កសាង​ឃុំ​ សង្កាត់​រឹង​មាំ​ខាង​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ និង​ទី​ក្រុង​ស៊ី​វិ​ល័យ​" "ប្រិត​សំ​ចៃ​ប្រាក់​បង្កើត​មូល​និធិ​ជួយ​កូន​នាយ​ទា​ហាន​បម្រុង​ កម្មា​ភិបាល​ចលនា​បម្រុង​ ឆ្លង​កាត់​លំ​បាក​ រៀន​ពូកែ​"  "ហ៊ុន​ទុន​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​" ។​ល។​ អនុ​វត្ត​ទម្រង់​ខាង​លើ​នោះ​ បក្ខជន​ក្នុង​សាខា​បក្ស​រួម​វិ​ភាគ​ទា​ន​ប្រាក់​ម្នាក់​ៗ​ពី២​០​ដល់​៣​០​ពាន់​ដុង​ក្នុង​មួយ​ខែ​ សម្រាប់​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ ជូន​អា​ហារ​ូបករណ៍​ និង​ឧប​ត្ថម្ភ​ពូជ​សត្វ​ចិញ្ចឹម​ (ត្រី​ មាន់​) ដល់​គ្រួ​សារ​កង​ប្រ​ជា​ស័្វយត្រាណ និង​កម្មា​ភិបាល​ចលនា​បម្រុង​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ មក​ទល់​ពេល​នេះ​ ទម្រង់​នេះ​បាន​ជួយ​ឱ្យ​គ្រួ​សារ​កម្មា​ភិបាល​ ចលនា​បម្រុង​និង​កង​ប្រ​ជា​ស្វ័យ​ត្រាណជា​ច្រើន​លំ​នឹង​ជីវភាព​។​ តួយ៉ាង​ដូច​ប​ងត្រឹង​ថា​ញ់ទឿ ជា​កង​ប្រ​ជា​ស្វ័យ​ត្រាណចំ​ណុះ​ឃុំ​វិ​ញក្វើយមាន​ជីវភាព​គ្រួ​សារ​លំ​បាក​គណៈ​កម្ម​ការ​នយោ​បាយ​បាន​ឧប​ត្ថម្ភ​កូន​ត្រី​ផ្ទក់២​.០​០​០​ក្បាល​។​ មក​ទល់​ពេល​នេះ​ ផ្តើ​មពីទម្រង់​ចិញ្ចឹម​ ត្រី​ គ្រួ​សារ​បង​មាន​ជីវភាព​លំ​នឹង​។​ បង​ទឿ ឱ្យ​ដឹង​៖ "ចិញ្ចឹម​ត្រី​ផ្ទក់លើ​កដំបូង​ ខ្ញុំ​ចំ​ណេញ​បាន​ប្រ​មាណ​៣​០​លាន​ដុង​។​ ឥឡូ​វ​គ្រួ​សារ​ មាន​ទុន​ដើម្បី​ចិញ្ចឹម​ជា​បន្ត​។​ ដោយ​សារ​ចិញ្ចឹម​ត្រី​ ទើប​គ្រួ​សារ​ខ្ញុំ​រកបាន​ប្រាក់​ចំ​ណូល​បន្ថែ​ម​ ហើយ​នឹង​នរចិត្ត​បំ​ពេញ​ការ​ងារ​"។​ ចំ​ណែក​ លោក​យាយយ័ញ​ធីមាន​ នៅ​ភូមិ​វិ​ញទ្រុង​ ឃុំ​វិ​ញក្វើយ ឱ្យ​ដឹង​៖ "ខ្ញុំ​មាន​អា​យុ​ជា​ង​៧​៣​ឆ្នាំ​ហើយ​ គ្រួ​សារ​ក្រី​ក្រ ថែ​ម​ទាំង​មាន​កូន​ម្នាក់​ពិការ​ពីកំ​ណើត​ ទើប​ជីវភាព​ជួប​លំ​បាក​ខ្លាំង​។​ ដោយ​សារ​បាន​ក្មួយ​ៗ​កង​ទ័ព​ជួយ​ឧប​ត្ថម្ភ​គាំ​ពារ ចុះ​មក​ដល់​ផ្ទះ​ជូន​អង្ករ​របស់​របរប្រើ​ប្រាស់​ លុយ​កាក់​ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​ និង​ចង​ចាំ​ជា​និច្ច​នូវ​ទង្វើ​ល្អ​នេះ​"។​

វរសេនី​យ៍​ឯ​កបម្រុង​ ត្រឹង​ថា​ញ់តុង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​រួម​ខេត្ត​ង៉ា​ណាំ បញ្ជា​ក់​ឱ្យ​ដឹង​៖ "រយៈ​ពេល​កន្លង​ គណៈ​កម្ម​ការ​នយោ​បាយ​តែ​ងសកម្ម​ផ្សព្វ​ផ្សា​យ​បទ​បញ្ជា​លេខ​០​៥​ដល់​បក្ខជន​និង​មហា​ជន​ទាំង​អស់​។​ ឆ្លង​តាម​រយៈ​នោះ​ ការ​យល់​ដឹង​របស់​បក្ខជន​អំ​ពី​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​០​៥​កាន់​តែ​ល្អ​ប្រ​សើរ​ តាម​រយៈ​ការ​អនុ​វត្ត​ការ​ងារ​យ៉ាង​ជា​ក់​ស្តែ​ង ម្ល៉ោះ​ហើយ​លេច​ឡើង​នូវ​ទម្រង់​ល្អ​ៗ​ជា​ច្រើន​។​ អា​ស្រ័យ​ហេតុ​នោះ​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​អង្គ​ភាព​បាន​យោ​ធភូមិ​ភាគ​៩​ប្រ​ទា​ន​កិត្តិ​នាម​ជា​អង្គ​ភាព​ប្តេជ្ញា​ឈ្នះ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ និង​បក្ខភាគ​ស្អាត​ស្អំ​ រឹង​មាំ​ គំ​រូ​៥​ឆ្នាំ​ បន្ត​បន្ទាប់​"៕

  យ្វីអា​ញ់-វិ​មាន

ចែករំលែកអត្ថបទ