និយាយដល់បាកលីវ ភ្ញៀវទេសចរតែងនឹកដល់អតីតសិល្បករកាវវុាំងលូវ-កវីនិព័ន្ធបទចម្រៀងដ៏ល្បី “យាកោហ្វាយឡាង” ដែលប្រជាជនរស់នៅតំបន់ណាមបូភាគច្រើនតែងដឹងឮ។ ទន្ទឹមនឹងនោះ បាកលីវ នៅមានរមណីយដ្ឋានទេសចរណ៍ល្បីៗជាច្រើន កំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកម្សាន្ត ដូចជា៖ វាលកង្ហាខ្យល់បាកលីវ ញ៉ាម៉ាកបាកលីវ និងមានទីតាំងទេសចរបែបជំនឿសាសនា ដូចជា៖ មណ្ឌលអាគារកុងតឺបាកលីវ វត្តគម្ភីរសាគរព្រែកជ្រៅនិងបដិមាព្រះម៉ែគង់ ស៊ីអ៊ីមជាដើម។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃរមណីយដ្ឋានទេសចរណ៍ល្បីឈ្មោះនៅបាកលីវ៕
លីធាន-ពេជ្រសឿន
វត្តគម្ភីរសាគរ (ព្រែកជ្រៅ) ឃុំវិញត្រាច់ដុង ក្រុងបាកលីវ កសាងនៅឆ្នាំ១៨៨៧ បានទទួលស្គាល់ជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រថ្នាក់ខេត្តក្នុងឆ្នាំ២០០១។ បច្ចុប្បន្ន វត្តគម្ភីរសាគរជារមណីយដ្ឋានទេសចរណ៍មួយដ៏ល្បីឈ្មោះក្នុងខេត្ត បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។
មណ្ឌលបដិមាព្រះម៉ែគង់ស៊ីអីម សង្កាត់ញ៉ាម៉ាក ក្រុងបាកលីវ ជាសំណង់ ស្ថាប្យកម្ម វប្បធម៌ ជំនឿសាសនាដ៏ល្បីនៅខេត្តបាកលីវ។ រៀងរាល់ឆ្នាំ បានទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងគោរពបូជាយ៉ាងច្រើនកុះករ។
ភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងយកខ្យល់អាកាសនៅរោងចក្រវាយោអគ្គិសនីបាកលីវ។
មណ្ឌលអនុស្សាវរីយ៍ចម្រៀងតាយតឺណាមបូ និងកវីនិពន្ធកាវវុាំងលូវ បានកសាងនៅសង្កាត់២ ក្រុងបាកលីវ ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងកុះករ។
ភ្ញៀវទេសចរមកទស្សនានិងថតរូបអនុស្សាវរីយ៍ រូបសំណាកសូនពីក្រមួនរបស់អតីតសិល្បករកាវវុាំងលូវ។
មគ្គុទេសក៍ទេសចរឧទ្ទេសនាមពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់កុងតឺបាកលីវ។
មណ្ឌលទេសចរណ៍ញ៉ាម៉ាក កំពុងទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។