30/09/2019 - 15:41

ភក្ដី​ភាព​ចំ​ពោះ​អ្នក​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

 រយៈ​ពេល​ជា​ង​មួយ​ឆ្នាំ​អនុ​វត្ត​ទម្រង់​ "គោ​ពូជ​ជូន​ដល់​អ្នក​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​" អា​ស្រ័យ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​សុក​ត្រាំង ​និង​បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សហ​កា​រ អនុ​វត្ត​លើ​ភូមិ​សាស្រ្ត​ស្រុក​កូវឡាវ​យ៉ុង ត្រឹង​ដេ និង​ទី​រួម​ខេត្ត​វិ​ញចូវ​ ទម្រង់​នេះ​បាន​ពង្រីក​នូវ​ប្រ​សិ​ទ្ធ​ភាព​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​គ្រួ​សារ​ក្រី​ក្ររស់​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​មាន​លក្ខណ​សម្បត្តិ​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ លំ​នឹង​ជីវភាព​។​

  កម្មា​ភិបាល​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ចុះ​មក​សួរ​សុខ​ទុក្ខ​និង​ពិនិត្យ​មើល​គោ​របស់​គ្រួ​សារ​

បង​លីវ​៉ាន់កា នៅ​ភូមិ​អា​ង​ក្វើយ ឃុំ​អា​ង​ថា​ញ់ ស្រុក​កូវឡាវ​យ៉ុង។​

សព្វ​ថ្ងៃ​ បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​និង​កំ​ពុង​អនុ​វត្ត​គម្រោង​ចំ​នួន​៩​ដើម្បី​ជំនួយ​ដល់​គ្រួ​សារ​ក្រី​ក្រ សរុប​ថវិ​កា​ជា​ង​៣​ពាន់​លាន​ដុង​ ជួយ​ដល់​ជន​រួម​ជា​តិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ចាក​ផុត​ភាព​ក្រី​ក្រ។​ ក្នុង​នោះ​ ទម្រង់​"គោ​ពូជ​ជូន​ដល់​អ្នក​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​" ជួយ​ដល់​គ្រួ​សារ​មាមីង​ខ្មែរ​ក្រី​ក្រ កែលម្អ​ជីវភាព​។​ គ្រួ​សារ​បង​ស្រី​តាំង​ធីង៉ា នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ត្រុងប៊ិ​ញ ស្រុក​ត្រឹង​ដេ ជា​គ្រួ​សារ​ក្រមួយ​បាន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ជំនួយ​មេគោ​សម្រាប់​ចិញ្ចឹម​។​ បង​ង៉ា ឱ្យ​ដឹង​ ៖ "គ្រួ​សារ​ខ្ញុំ​គ្មាន​ដី​បង្ក​បង្កើន​ផល ប្ដី​ខ្ញុំ​គាត់​មាន​ជំងឺ​បេះ​ដូង​ មិន​អា​ច​ធ្វើ​ការ​ធ្ងន់​បាន​ ម្ល៉ោះ​ហើយ​រាល់​ការ​គិត​គូរ​សម្រាប់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​ គឺ​ពឹង​លើ​ការ​ដើរ​ស៊ី​ឈ្នួល​របស់​ខ្ញុំ​។​ ដោយ​បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ផ្ដល់​ជូន​គ្រួ​សារ​ខ្ញុំ​គោ​មេ ជួយ​ធ្វើ​ក្រោល​គោ​ ណែនាំ​របៀប​ថែ​ទាំ​គោ​ ទើប​គោ​ធាត់ធំ​លឿន​ និង​កើត​បាន​កូន​មួយ​ក្បាល​។​ ឥឡូ​វ​ឈ្មួញ​គេមក​ទិញ​មួយ​ក្បាល​តម្លៃ​ជា​ង​១​០​លាន​ដុង​ តែ​ខ្ញុំ​មិន​ទាន់​លក់​។​ ដោយ​ឃើញ​គោ​មិន​ពិបាក​ចិញ្ចឹម​ ខ្ញុំ​ក៏​ទទួល​ចិញ្ចឹម​ប្រ​វាសគោ​អ្នក​ភូមិ​២​ក្បាល​បន្ថែ​ម​ទៀ​ត​ ពេល​គោ​ធំ​លក់​ចែក​គ្នា​។​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ត្រេក​អរណាស់​ និង​អរគុណ​ដល់​ពូៗ​កង​ទ័ព​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ជួយ​ដល់​គ្រួ​សារ​យើង​ខ្ញុំ​"។​ ចំ​ណែក​បង​លីវ​៉ាន់កា នៅ​ភូមិ​អា​ង​ក្វើយ ឃុំ​អា​ង​ថា​ញ់ ស្រុក​កូវឡាវ​យ៉ុង  សប្បាយ​រីក​រាយ​ពេល​ទទួល​បាន​គោ​ ចិញ្ចឹម​បាន​បួន​ប្រាំ​ ខែ​មេគោ​កើត​កូន​។​ នេះ​ជា​ពូជ​គោ​បារាំង​ឆាប់​ធំ​ ទើប​តែ​៧​ខែ​ ឈ្មួញ​សួរ​រកទិញ​ក្នុង​តម្លៃ​១​៥​លាន​ដុង​។​ បង​កា ឱ្យ​ដឹង​៖ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​ មាន​គោ​២​ក្បាល​ ហើយ​រវាង​៦​ខែ​ទៀ​ត​ កើត​បាន​កូន​មួយ​ទៀ​ត​"។​

វរសេនី​យ៍​ឯ​កឡេវ៉ាន់​អា​ញ់ អនុ​ប្រ​ធាន​ស្នង​ការ​នយោ​បាយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "ទម្រង់​ជំនួយ​គោ​មេ បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​សម្រាប់​គ្រួ​សារ​មាមីង​ខ្មែរ​ក្រី​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ផ្ដើម​ពីមេគោ​៥​០​ក្បាល​ដំបូង​ ឥឡូ​វ​កើត​កូន​បាន​៨​ក្បាល​ ហើយ​មួយ​ចំ​នួន​នឹង​កើត​កូន​ក្នុង​ដំណាច់​ឆ្នាំ​នេះ​។​ ទម្រង់​នេះ​ មិន​ត្រឹម​តែ​ផ្ដល់​ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​ អត្ថ​ន័យ​ក្នុង​ការ​ងារ​សុខុមា​លភាព​សង្គម​ប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​ពង្រឹង​និង​បង្កើន​ចំ​ណង​សាម​គ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ទៀ​ត​ផង​"៕

យ្វីអា​ញ់-ពេជ្រ​សឿន

ចែករំលែកអត្ថបទ