“ប្រព័ន្ធសាលារៀននៅតំបន់ជនជាតិកាន់តែមានការរីកចម្រើន ពិសេសគឺសាលាជនជាតិអន្តេវាសិក ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់វិនិយោគកសាងសម្រេចបទដ្ឋាន ម៉្លោះហើយគុណភាពប្រភពធនធានមនុស្សក្នុងជនជាតិភាគតិចកាន់តែបានលើកកម្ពស់ជាជំហានៗ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតំបន់វាលរាបទន្លេគឺវឡុង”។
ទីធ្លាសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តវិញឡុង។
នោះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ លោកស្រីហ្វិញធីសុមាលី នាយិកានៃនាយកដ្ឋានភូមិភាគ៣ គណៈកម្មាធិការជនជាតិ ក្នុងពិធីទទួលស្គាល់វិទ្យាល័យជនជាតិអន្តេវាសិកខេត្តវិញឡុង សម្រេចបទដ្ឋានជាតិ។ លោកស្រីសុមាលី ផ្តល់ព័ត៌មានបន្ថែម មានខេត្ត ក្រុងជាច្រើនក្នុងតំបន់ ដូច៖ សុកត្រាំង ត្រាវិញ កាម៉ាវ បាកលីវ ហូវយ៉ាងនិងក្រុងកឹងធើ។ល។ បានកសាងផែនការជំរុញមាំការអភិវឌ្ឍប្រភពធនធានមនុស្សក្នុងជនជាតិភាគតិច ដំណាក់កាល ២០១៦-២០២០កំណត់ទិសដៅដល់ឆ្នាំ២០៣០។ បង្អែកលើមូលដ្ឋានផែនការដែលបានកសាងភូមិភាគនានាមានផែនការពង្រីកសាលា និងថ្នាក់រៀននៅរាល់កម្រិតសិក្សាមូលដ្ឋាន ដើម្បីបង្កើតជាប្រភព។ អាស្រ័យហេតុនោះ សាលារៀនចាប់ពីកម្រិតមត្តេយ្យរហូតដល់វិទ្យាល័យនៅតំបន់ជនជាតិភាគតិចត្រូវបានបង្កើនកម្រិត កសាងថ្មីតាមទិសដៅរឹងមាំ សម្រេចបទដ្ឋាន ជាតិ។ អ្នកគ្រូវ៉ធ្វីហាំង នាយិកាសាលាមត្តេយ្យតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង រៀបរាប់៖ “មុននេះ យើងខ្ញុំត្រូវពឹងឬខ្ចីសាលារៀនដទៃ ខ្វះទីលានលេងកម្សាន្ត ម៉្លោះហើយលំបាកក្នុងការអប់រំក្មេងៗ។ ប៉ុន្តែ ឥឡូវសាលាមត្តេយ្យតឹងមី ត្រូវបានកសាងថ្មីសម្រេចបទដ្ឋានជាតិ ទើបគុណភាពអប់រំក្មេងត្រូវបានលើកកម្ពស់”។
ភូមិភាគនានានៅក្នុងតំបន់ បានផ្តោតការយកចិត្តទុកដល់ការអភិវឌ្ឍសាលាជនជាតិអន្តេវា សិក ធានាឲ្យសិស្សទទួលបានការអប់រំ ថែទាំត្រឹមត្រូវ។ តាមស្ថិតិរបស់នាយកដ្ឋានភូមិភាគ៣ ទូទាំងតំបន់មានសាលាជនជាតិអន្តេវាសិកថ្នាក់ខេត្ត និងក្រុងចំនួន៩សាលាថ្នាក់ស្រុក២៥សាលា និងសាលាជនជាតិអឌ្ឍអន្តេវាសិកចំនួន១។ អាស្រ័យមានការវិនិយោគ កសាងព្រមៗគ្នាអំពីមូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារនិងកងជួរគ្រូបង្រៀន សិស្សសាលាខ្នះខ្នែងឧស្សាហ៍រៀនសូត្រ ទទួលយកចំណេះដឹងថ្មីៗ ម៉្លោះហើយគុណភាពសិស្សសាលាជនជាតិអន្តេវាសិក អឌ្ឍអន្តេវាសិកលើភូមិសាស្រ្ត ត្រូវបានកែលម្អយ៉ាងសកម្ម។ ជារៀងរាល់ឆ្នាំ ទូទាំងតំបន់មាននិស្សិតជនជាតិភាគតិច រៀននៅមហាវិទ្យាល័យ អនុមហាវិទ្យាល័យប្រមាណ៤០០០នាក់។ តាមប្រ សាសន៍អ្នកគ្រូង្វៀនង៉ុកសាង ជាគ្រូបង្រៀននៅសាលាជនជាតិអន្តេវាសិកអាងយ៉ាង ឲ្យដឹង៖ អាស្រ័យសាលារៀនបានវិនិយោគ កសាងយ៉ាងសមរម្យ គ្រូបង្រៀនមានកម្រិតវិជ្ជាសម្រេចបទដ្ឋាន ម៉្លោះហើយអាណាព្យាបាលសិស្សក៏មានទំនុកចិត្តពេលកូនចៅចូលរៀននៅសាលានេះ។ ជារៀងរាល់ឆ្នាំ សាលាតែងជម្រើសសិស្សសម្រេចតាមផែនការដាក់ចេញ។
ពេលមូលដ្ឋានគ្រឹះគឺគុណភាពអប់រំនៅមូលដ្ឋានត្រូវបានធានា ប្រភពធនធានមនុស្សក្នុងជនជាតិភាគតិចនិយាយរួម និងប្រភពគ្រូបង្រៀនជនជាតិភាគតិចកាន់តែមានគុណភាពល្អជាង។ ទូទាំងតំបន់មានគ្រូបង្រៀនជនជាតិភាគតិចជាង៩.៦០០នាក់ សុទ្ធសឹងតែមានកម្រិតវិជ្ជាសម្រេចនិងសម្រេចលើបទដ្ឋាន។ អ្នកគ្រូហ្វិញធីង៉ុកត្រិន គ្រូបង្រៀនសាលាមត្តេយ្យតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង ទទួលបានកិត្តិនាមជាគ្រូបង្រៀនពូកែថ្នាក់ខេត្តជាច្រើនឆ្នាំបន្តបន្ទាប់ បានឲ្យដឹង៖ “ពេលមានវគ្គហ្វឹកហាត់ម្តងៗ ខ្ញុំតែងចូលរួមពុំដែលខានឡើយ ដើម្បីបង្កើនចំណេះដឹង សម្រាប់ការបង្រៀននិងថែទាំក្មេងឱ្យបានល្អប្រសើរជាង ឆ្លើយតបទៅនឹងតួនាទីគ្រូបង្រៀនរបស់សាលាសម្រេចបទដ្ឋានជាតិ”៕
ហាថាញ់-មុនី