27/08/2019 - 08:57

ថាច់​តឹង​ផុង សិស្ស​ក្រី​ក្រ​រៀន​ពូ​កែ​

  ឆ្នាំ​សិក្សា​២​០​១​៨​-២​០​១​៩​ ពិន្ទុ​មធ្យម​ភាគ​រាល់​វិញ្ញា​សា​របស់​ ថាច់​តឹងផុង គឺ​៩​,៤​ពិន្ទុ​។​ លទ្ធ​ផល​នេះ​ ប្អូន​ឈរ​លេខ​មួយ​ក្នុង​ថ្នាក់​ និង​លេខ​មួយ​ក្នុង​ប្លុក​ថ្នាក់​ទី​១​០​របស់​សា​លា​។​ កាល​ពី​ឆ្នាំ​សិក្សា​ ពីរ​ឆ្នាំ​មុន ប្អូន​ផុងក៏​ឈរ​លេខ​មួយ​ក្នុង​ថ្នាក់​និង​ឈរ​លេខមួយ​ក្នុង​ប្លុក​ផង​ដែរ​។​ល។​ នោះ​គ្រាន់​តែ​និ​យាយ​”ត្រួស​ៗ​”ពី​ស្នា​ដៃ​របស់​សិស្ស​ជន​រួមជាតិ​ខ្មែរ​រូប​នេះ​ ដែល​ត្រៀម​បម្រុង​ឈាន​ចូល​រៀន​ថ្នាក់​ទី​១​១​C នៅ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ក្រុង​កឹង​ធើ​។​

រដូវ​វិស្សម​កាល​ ប្អូន​តឹង​ផុង​រៀន​ទ្រឹស្តី​និង​ធ្វើ​លំ​ហាត់​វិញ្ញា​សា​ គណិត​វិទ្យា​ រូបវិទ្យា​ និង​   គីមី​វិទ្យា​។​

ជីតាតឹងផុង(អង្គុយ​ខាងឆ្វេង​)តែ​ងរក្សា​ទុក​ដាក់​សិក្ខា​គា​រិក លិ​ខិត​សរ​សើរ​ ប័ណ្ណ​សរ​សើរ​ដែល​ជា​ស្នា​ដៃ​រៀន​សូត្រ​របស់​ចៅ​។​

ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ​ រៀន​ពូកែ​  តែ​ជីវ​ភាព​រស់​នៅ​របស់​ប្អូន​ថាច់​តឹងផុង ខ្វះ​ភាព​កក់​ក្ដៅ​របស់​ឪ​ពុក​។​ ពី​ព្រោះ​មុន​នេះ​៤​ឆ្នាំ​ ឪ​ពុក​របស់​ប្អូន​ទៅ​រកស៊ី​ឆ្ងាយ​ រហូត​មក​ទល់​ពេល​នេះ​គ្រួ​សារ​នៅ​តែ​មិន​ទទួល​បាន​ដំ​​ណឹង​។​ ម្តាយ​ប្អូន​ម្នាក់​ឯ​ង​រែក​ពុន​ដើម្បី​ចិញ្ចឹម​បង​ប្អូន​ផុង​ទាំង​៣​នាក់​រៀន​សូត្រ​ ផ្តើ​មពី​ប្រ​ភព​បៀ​វត្ស​កម្ម​ករ​កាត់​ដេរ​តិច​តួច​។​ “ថ្ងៃ​ណា​ក៏​ដូច​ជាថ្ងៃ​ណា​ម្តាយ​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រឹក​ព្រ​លឹមរហូត​ដល់​យប់​ង​ងឺត ទើប​មក​ដល់​ផ្ទះ​។​ល។​ ចំ​ណែក​បង​ប្អូ​ន​ខ្ញុំ​ទាំង​បី​នាក់ បើ​ថ្ងៃ​ណា​មិន​ទៅ​រៀន​ គឺ​ទៅ​ផ្ទះ​យាយ​តា​ខាងម្ដាយ​ដែល​នៅ​ក្បែរ​នោះ​។​ យាយ​តា​ដាំ​បាយឱ្យ​ហូប​ និង​ដាស់​តឿន​រៀន​សូត្រ​។​ល។​ លុះ​ដល់​ពេល​យប់​មក​ជួប​ជុំ​នឹង​ម្ដាយ!”- ប្អូន​តឹង​ផុងរៀប​រាប់​ឱ្យ​ដឹង​ដូច្នេះ​។​

លោក​តា​យឿងវុាំង-ជី​តា​របស់​តឹង​ផុង ឱ្យ​ដឹង​៖ “ឪ​ពុក​តឹង​ផុង ទៅ​រកស៊ី​ឆ្ងាយ​។​ ឮ​ថា​មាន​ប្រ​ពន្ធ​ចុង​ហើយ​។​ល។​ បង​ប្អូន​តឹង​ផុង​ទាំង​បី​នាក់​រពឹស​ណាស់​ដែរ​!”។​ ប៉ុន្តែ​ពេល​ខ្ញុំ​ស្តី​បន្ទោ​ស​ ឬ​ ដាស់​តឿន​ក្រើន​រំលឹក​ពីអ្វី​ម្យ៉ាង​តែ​ងស្ដាប់​បង្គាប់​តាម​។​ បំផុត​គឺ​តឹងផុង ចាប់​ពី​វារៀន​ថ្នាក់​ទី​១​រហូត​ដល់​ឥ​ឡូវ​ ឆ្នាំ​ណា​ក៏​បាន​ទទួល​រង្វាន់​ទាំង​អស់​!”។​ ថ្ងៃ​ដែល​យើង​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ប្អូន​តឹងផុង ពេល​និយាយ​ពី​ស្នា​ដៃ​រៀន​សូត្រ​របស់​ប្អូន​ ជី​តា​របស់​តឹង​ផុង​ហាក់​ដូច​ជា​នឹក​ឃើញ​អ្វី​ម្យ៉ាង​។​ គាត់​ក៏​ម្នី​ម្នា​ត្រ​ឡប់​ទៅ​ផ្ទះ​ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ត្រឡប់​មក​វិញ​ដោយ​កាន់​យក​លិ​ខិត​សរ​សើរ​ដែល​គាត់​រៀប​ចំ​ទុក​ដាក់​យ៉ាង​ត្រឹម​ត្រូវ​។​  គាត់​និយាយទាំង​អួល​ដើម​ក៖ “គ្មាន​ប្រាក់​ឱ្យ​វា​ទៅ​រៀន​កួទេ។​ វារៀន​ដោយ​ខ្លួន​ឯ​ង​!”។​ មើល​លិ​ខិត​សរ​សើរ​ដែល​លោក​តា​យឿងវុាំងបង្ហាញ​ យើង​ខ្ញុំ​សែន​កោត​សរ​សើរ​ចំពោះ​ស្នាដៃ​របស់​ប្អូន​ផុង៖ ឈ្នះ​រង្វាន់​ អូ​ឡាំ​ពិច​គណិត​វិទ្យា​ (ឆ្នាំ​សិក្សា​ថ្នាក់​ទី​៥​) សិស្សពូកែ​ Violympic គណិតវិទ្យា​ថ្នាក់​ខណ្ឌ​ សិស្សពូកែ​ Violympic ភាសា​អង់គ្លេស​ ថ្នាក់​ខណ្ឌ​ (ឆ្នាំ​សិក្សា​ថ្នាក់​ទី​៧) សិស្សពូកែ​ IOE ភាសា​អង់​គ្លេស​ ថ្នាក់​ខណ្ឌ​ (ឆ្នាំ​សិក្សា​ថ្នាក់​ទី​៨​) និង​ឈ្នះ​រង្វាន់​លេខ៣​ ពិធី​ប្រឡង​ ”វោ​ហារ​ស័ព្ទ​ភា​សា​អង់​គ្លេស​កម្រិត​វិទ្យា​ល័យ​ (ឆ្នាំ​សិក្សា​ថ្នាក់​ ទី​១​០​)។​

ដើម្បី​សម្រេច​បាន​ស្នាដៃ​រៀន​សូត្រ​ដែល​គួរ​ឱ្យ​កោត​សរ​សើរ​នោះ​ ប្អូន​តឹងផុង ឱ្យ​ដឹង​៖ “ប្អូន​ខិត​ខំ​ចងចាំ​មេ​រៀន​ក្នុង​ថ្នាក់​។​ បើ​មេ​រៀន​ណា​ដែល​ប្អូន​មិន​ទាន់​យល់ គឺ​សួរ​មិត្ត​ភក្តិ​ សួរ​លោក​គ្រូ​ អ្នក​គ្រូ​រហូត​ដល់​យល់​ល្អិត​ល្អន់ និង​ស្វែង​រក​ព័ត៌​មាន​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​មេ​រៀន​លើ​        បណ្តា​ញ​អិន​ធើ​ណិតជាដើម​។​ ចំពោះ​វិញ្ញា​សា​វិទ្យា​សាស្រ្ត​ធម្មជាតិ​ ប្អូន​តែ​ង​មើល​មេ​រៀន​ និង​ធ្វើ​លំហាត់​ដោយ​ខ្លួន​ឯ​ង​មុន។​ តួយ៉ាង​ដូច​រដូវ​វិស្សម​កាល​នេះ​ ប្អូន​សូម​ម្តាយ​ទិញសៀវ​ភៅ​គណិត​វិទ្យា​ រូបវិទ្យា​ គីមី​វិទ្យា​ថ្នាក់​ទី​១​១​ ដើម្បី​អាន​ស្រាវ​ជ្រាវ​ទ្រឹស្តី​និង​ធ្វើ​លំ​ហាត់​មុន។​ល។​ ចំ​ពោះ​វិញ្ញា​សា​អង់​គ្លេស​ ប្អូន​រៀន​ប្រ​យោគ​ដែល​និយម​ប្រើ​មុន និង​ចូល​រួម​ក្លឹប​អង់​គ្លេស​ក្នុង​សា​លា​ លើ​បណ្តា​ញ និង​ហ៊ាន​និយាយ​សា​សង សន្ទនា​ពេល​មាន​ឱ​កាស​”។​ មិន​ត្រឹម​តែ​ដូច្នោះ​ រៀង​រាល់​ថ្ងៃ​ ពេល​ម្ដាយ​ក្រោក​ពី​ដំ​ណេកនៅ​ម៉ោង​៥​ព្រឹក​រៀប​ចំ​ទៅ​ធ្វើ​ការ ប្អូន​ក៏​ក្រោក​ឡើង​ទន្ទេញ​មេ​រៀន​ដែរ​។​ ចាប់​ពី​ម៉ោង​១​៩​ដល់ម៉ោង​២​១​ ក៏​ជា​ពេល​ដែល​ប្អូន​រៀន​មេរៀន​ ធ្វើ​លំ​ហាត់​ និង​រំលឹក​មេ​រៀន​ដោយ​ខ្លួន​ឯ​ង​។​ លោក​គ្រូ​ង្វៀន​ទ្រុកទី​ លេខា​សម្ព័ន្ធ​យុ​វ​ជន​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ “រាល់​ការ​ចលនា​ដែល​សម្ព័ន្ធ​យុវជន​សាលា​បំផុស​ ប្អូន​តឹង​ផុង​តែ​ងចូល​រួម​និង​ទទួល​បាន​រង្វាន់​ជា​និច្ច​។​ រៀន​ពូ​កែ​ ឧ​ស្សាហ​៍​ព្យា​យាម ជ្រោម​ជ្រែង​រាល់​ការ​ចលនា​របស់​សាលា​ ម្ល៉ោះ​ហើយ​ប្អូន​តឹង​ផុង​តែ​ងបាន​លោក​គ្រូ​អ្នក​គ្រូ​ មិត្ត​ភ័ក្តិ​ស្រ​ឡាញ់​រាប់​អាន​”៕

                                                       ថាញ់ឡុង​-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រដូវ​វិស្សម​កាល