16/07/2019 - 08:30

មោទ​ន​ភាព​ផ្លូវ​រូង​ក្រោម​ដី​គូ​ជី

ស្លាក​ស្នាម​ប្រ​វត្តិ​សាស្រ្ត​ផ្លូវ​រូងក្រោម​ដី​គូ​ជី ស្រុក​គូជី ក្រុង​ហូ​ជីមិញ​ គឺ​ជា​មូល​ដ្ឋាន​ស្នាក់​នៅ​ ធ្វើ​ស​កម្ម​ភាព​តំ​បន់​ព្រែក​ទន្លេ​ ជាប់​នឹង​ទី​ក្រុង​របស់​គណៈ​កម្មា​ធិការ​បក្ស​មណ្ឌល​សាយ​ហ្គង-ចើលើ​ន-យ៉ា​​ដិញ បញ្ជា​ការដ្ឋា​ន​មណ្ឌល​សាយ​ហ្គង- ចើ​លើ​ន - យ៉ា​ដិញ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​គូជី ស​ម័យ​សង្រ្គាមប្រ​ឆាំង​អា​មេ​រិក​។​ ផ្លូវ​រូងក្រោម​ដីគូ​ជី​មាន​ទី​តាំង​ឋិត​នៅ​ចម្ងាយ​ពីមជ្ឈ​​មណ្ឌល​ក្រុង​សាយ​ហ្គង​៧០​​គីឡូ​ម៉ែត្រ​ ឆ្ពោះ​ទៅ​ទិស​ពាយព្យ​។​ ឆ្នាំ​២​០​១​៦​ ផ្លូវ​រូង​ក្រោម​ដី​គី​ជី ត្រូវ​បាន​រៀប​ចំ​ណាត់​ថ្នាក់​ជាស្លាក​ស្នាម​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ជាតិ​យ៉ាង​ពិសេស​។​ អា​ស្រ័យ​ហេតុ​នោះ​ ទី​នេះ​គឺ​ជា​កន្លែង​អ​ប់​រំ​ប្រ​វេណី​ប្រ​វត្តិ​សាស្រ្ត​ដ៏​មានតម្លៃ​ជា កន្លែង​ប្រជុំ​ស​កម្ម​ភាព​ បោះ​ជំរំ​យ៉ាង​ល្អ​ប្រ​សើរ​ទៀត​ផង ដ្បិតអីនៅ​ទី​នេះ​មានដើមឈើ​ខ្ពស់​ៗ​ គុម្ភឫ​ស្សី​ធំៗ​ ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ។​ យោង​តាម​គណៈ​គ្រប់គ្រង​ ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត​ផ្លូវ​រូង​ក្រោម​ដីគូជី ឲ្យ​ដឹង​ រៀង​រាល់ឆ្នាំ​​ មានភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ជាង​១​លាន​លើ​កនាក់។​

                បទ​យក​ការណ៍​រូប​ភាព​៖ ហាថាញ់-ថាច់​ធី

មគ្គុ​ទ្ទេសក៍​ទេសចរ​ណ៍​ ឡាវ​៉ាន់​ហ្វាត កំ​ពុង​ឧ​ទ្ទេស​នាម​អំពី​”ត្រោក​កណ្ដៀរ”ក្នុង​មណ្ឌល​ស្លាក​ស្នាម​ប្រ​វត្តិ​សាស្រ្ត​។​  ត្រោកកណ្ដៀរ​ទាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ត្រោក​កណ្ដៀរ​ពិតៗ​ សម្រាប់​ស្រូប​ខ្យល់​អា​កាស​ពេល​ចូល​ក្នុង​ប្រ​ព័ន្ធ​ផ្លូវ​រូង។​

នៅ​ថ្ងៃ​ចុង​សប្តាហ៍​ តែ​ងមាន​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​ មកទស្សនា​ផ្លូវ​រូងក្រោម​ដីគូជី។​ ក្រៅ​ពី​ដើម​ឈើ​ធំៗ​ត្រូវ​បាន​អភិ​រក្ស​ មណ្ឌល​ផ្លូវ​រូង​ក្រោម​ដីគូជី ថែ​ម​ទាំង​មាន​ដើម​ឈើ​ប្រ​ណីត​ៗ​ប្រកប​ដោយ​លក្ខណ​ពិ​សេស​នៃ​ភូមិ​ភាគ​ទាំង​៣​ គឺ​ភូមិ​ភាគ​ខាងជើង​ភូមិ​ភាគ​កណ្តាល​ និង​ភូមិ​ភាគ​ខាងត្បូង​ទៀត​ផង​។​

ភ្ញៀវ​ទេស​ចរ​បរទេស​ច្រើន​កុះ​ករ​មក​ទស្សនា​ផ្លូវ​រូងក្រោម​ដីគូជី​ រួច​ហើយ​ឈប់​សម្រាក​ក្រោម​ម្លប់ឫ​ស្សី​ដ៏​ត្រជាក់​ ហូប​ដំ​ឡូង​មី​ស្ងោរជ្រ​លក់​អំ​បិល​គ្រឿង​ នៅ​តំបន់​រំ​ដោះ​នៃ​មណ្ឌល​ផ្លូវ​រូង​ក្រោម​ដី។

​មាន​គម្រប​មាត់​រូង​សម្ងាត់​ជាច្រើន​ក្នុង​ចំ​ណោម​ប្រ​ព័ន្ធ​ផ្លូវ​រូង​ត្រូវ​បាន​ធ្វើ​យ៉ាង​តូច កុំ​ឲ្យ​ពួកខ្មាំង​ចុះ​បាន​។​ នេះ​ជា​គម្រប​មាត់​រូងសម្ងាត់​មួយ​ត្រូវ​បាន​ភ្ញៀវ​ទេស​ចរ​រក​ឃើញ​ និង​បាន​ចុះ​ទៅ​ក្នុង​រូង រួច​ហើយ​រក​ឃើញ​មាត់​រូង​កន្លែង​ផ្សេង​សម្រាប់​ឡើង​មក​ខាង​លើ​វិញ។​

ផ្លូវ​រូង​ក្រោម​ដីគូជី គឺ​ជា​ប្រ​ព័ន្ធ​ការ​ពារ​នៅ​ក្រោម​ដី រួម​មាន៖ ដំ​ណាក់​ពេទ្យ​ កន្លែង​ស្នាក់​នៅ​រោង​បាយឃ្លាំ​ង ប្រ​ព័ន្ធ​ផ្លូវ​ក្រោម​ដី។​ល។​ មានប្រ​វែង​ប្រមាណ​២​៥​០​គីឡូ​ម៉ែត្រ​។​ សព្វ​ថ្ងៃ​ ផ្លូវ​មាត់​រូង​ត្រូវ​បាន​ពង្រីក​ធំ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ចុះ​ទៅ​ទស្សនា​។​

ចែករំលែកអត្ថបទ