16/07/2019 - 08:30

ពិ​ធី​យក​វត្ត​បដិ​បត្តិ​ព្រះ​ឧ​បជ្ឈាយ៍​ យឿង​ញើុង

វត្ត​ព្រែក​អណ្ដើក ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង     ខេត្ត​សុក​ត្រាំង​ បាន​ប្រា​រព្ធ​ពិធី​យក​វត្ត​បដិ​បត្តិ​   ព្រះ​ឧ​បជ្ឈាយ៍​ ​ យឿង​ញើុង ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្តព្រែក​អណ្ដើក។​ ពិ​ធី​នេះ​មាន​ព្រះ​សង្ឃ​និ​មន្ត​ចូល​រួម​៣​២​៨​អង្គ ដែល​និមន្ដ​មក​ពី​វត្ត​ចំ​នួន​១​៥​របស់​ស្រុក​មី​ស្វៀង និង​ស្រុក​មីទូ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​ចូល​រួម​រាប់​រយ​នាក់។​ ពិធី​យក​វត្ត​បដិ​បត្តិ​នេះ​ សំដៅ​សម្ដែង​ការ​គោ​រព​ប្រណិ​ប័តន៍​ និង​កតញ្ញូ​តា​ធម៌​របស់​ព្រះ​សង្ឃ និង​ពុទ្ធ​បរិ​ស័ទ​ចំ​ពោះ​ព្រះ​ឧ​បជ្ឈាយ៍​ ដែល​ព្រះ​អង្គ​បាន​យក​អស់​ពី​កម្លាំង​កាយ​ពល​ដើម្បី​សាស​នា​ ជន​ជាតិ​។​ ជា​ពិ​សេស​ នេះ​ក៏​ជា​កិច្ច​មួយ​ដើម្បី​សម្ដែង​នូវ​ការគោ​រព​ប្រ​ណិ​ប័តន៍​ដល់​ព្រះ​ឧ​បជ្ឈាយ៍​ ដែល​ព្រះ​អង្គ​តែ​ងយកព្រះ​ទ័យ​គិត​គូរ​ដល់​ការ​សិក្សា​របស់​ព្រះ​សង្ឃ និង​កូន​ចៅ​ជនរួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​សុក​ត្រាំង​។​ ក្រោយ​ពីកិច្ច​យក​វត្តដិ​បត្តិ​  ពុទ្ធ​បរិ​ស័ទ​វត្តព្រែក​អណ្ដើក​ក៏​បាន​ប្រា​រព្ធ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃចំនួន​៣​២​៨​អង្គ។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​មួយ​ចំនួន​ដែល​ក្រុម​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ បាន​ថត​ក្នុង​កម្មវិធី​៕

លីធាន-ពេជ្រ​សឿន

  ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​គោ​រព​ស្វាគម​ន៍​ដំ​ណើរ​និមន្ដ​មក របស់​ព្រះ​ឧ​បជ្ឈាយ៍​​ យឿង​ញើុង ក្នុង​ពិធី​យក​វត្ត​បដិ​បត្តិ​។

 ទិដ្ឋ​ភាព​ព្រះ​សង្ឃ៣​២​៨​អង្គ​ដែល​និ​មន្ត​មកពី​១​៥​ វត្តយក​វត្ត​បដិ​បត្តិ​ព្រះ​ឧ​បជ្ឈាយ៍​យឿង​ញើុង។​

ពិធី​រាប់​បាត្រ​ព្រះ​សង្ឃនៅ​វត្ត​ព្រែក​អណ្ដើក។​

ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​​ យកវត្ត​បដិ​បត្តិ​ព្រះ​ឧ​បជ្ឈាយ៍​យឿង​ញើុង។​

ចែករំលែកអត្ថបទ