កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ សមមិត្តត្រឹងក្វឹកត្រុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង និងគណៈ ផ្នែកពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្តែង ដើម្បីឧបត្ថម្ភដោះស្រាយបញ្ហាប្រឈមជាប់ទាក់ទិនក្នុងការរៀបចំដីធារផ្ទះ សង់ផ្ទះជូនជនរួមជាតិភាគតិច ដែលជួបលំបាកអំពីលំនៅឋាន នៅមណ្ឌលតាំងទីលំនៅសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង។
សមមិត្តត្រឹងក្វឹកត្រុង លេខាបក្សក្រុងកឹងធើ ចង្អុលការនិងឧបត្ថម្ភខណ្ឌអូរម៉ូង ដោះស្រាយផ្ទះជូនគ្រួសារជនជាតិភាគតិច ដែលលំបាកអំពីលំនៅឋាន។
គម្រោងកសាងមណ្ឌលតាំងទីលំនៅប្រមូលផ្តុំជូនជនរួមជាតិភាគតិចនៅខណ្ឌអូរម៉ូង ត្រូវបានអនុវត្តនៅមណ្ឌលប៊ិញអៀន សង្កាត់ទ្រឿងឡាក ជាមួយផ្ទៃដី៦.៨៥៤ម៉ែត្រការ៉េ សរុបថវិកាកសាងជាង៦,៧៧២ពាន់លានដុងពីប្រភពថវិការដ្ឋ។ មកទល់នឹងបច្ចុប្បន្ន គម្រោងត្រូវបានអនុវត្តសម្រេចរួចរាល់ សរុបធារផ្ទះចំនួន៨០ធារ ក្នុងមួយធារៗទំហំ៤០ម៉ែត្រការ៉េ។ យោងតាមសារលិខិតលេខ២៨៨៥/STC-QLG&CS ចុះនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ របស់មន្ទីរហិរញ្ញវត្ថុក្រុង ថវិកាវិនិយោគទុនកសាងគម្រោង គឺ២,១៥៤លានដុង/ម៉ែត្រការ៉េ។ ហេតុនោះ ដីធារនីមួយៗ គ្រួសារជនជាតិភាគតិចសង់ផ្ទះ ត្រូវបង់ព័ន្ធប្រើប្រាស់ដីគឺ៨៦,១៦០លានដុង (ពុំទាន់គិតដល់ជំនួយលើកលែងនិងបន្ថយ)។
មកទល់បច្ចុប្បន្ន ខណ្ឌអូរម៉ូងបានរៀបចំឲ្យគ្រួសារជនជាតិភាគតិចចំនួន៤២គ្រួសារ ដែលលំបាកអំពីលំនៅឋាន នៅលើភូមិសាស្រ្តចាប់ឆ្នោតរើសដីធារ។ គ្រួសារទាំងអស់ដូចពោលខាងលើឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារជនជាតិដែលលំបាកអំពីលំនៅឋាន ត្រូវបានកាត់បន្ថយប្រាក់បង់ព័ន្ធប្រើប្រាស់ដី៥០% តាមអនុក្រឹត្យលេខ៤៥/២០១៤/NĐ-CP របស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ ក្នុងចំណោម៤២គ្រួសារ មាន២២គ្រួសារបានអាទិភាពពិនិត្យសម្រេចមុនគេ បន្ថយប្រាក់បង់ពន្ធបន្ថែមតាមសេចក្តីសម្រេចចិត្តលេខ៧៤//២០០៨/QĐ -TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គឺ១០លានដុង/គ្រួសារ។ តាមរយៈនោះ គ្រួសារជនជាតិភាគតិចទាំងនេះ ត្រូវបង់ព័ន្ធប្រើប្រាស់ដី គឺ៣៣,០៨០លានដុង/ធារ។ ចំនួន២០គ្រួសារក្រៅពីនោះ ត្រូវបានពិនិត្យឧបត្ថម្ភប្រាក់បង់ព័ន្ធប្រើប្រាស់ដីតាមសេចក្តីសម្រេចចិត្តលេខ២៩/២០១៣/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គឺ៣០លានដុង/គ្រួសារ (សេចក្តីសម្រេចចែងជាខាងក្រោយ) ហេតុនោះ គ្រួសារនីមួយៗបង់ព័ន្ធប្រើប្រាស់ដីបន្ថែម គឺ១៣,០៨០លានដុង។ល។ ចំនួនប្រាក់បង់បន្ថែមខ្ពស់បង្គួរ បង្កភាពលំបាកដល់ខណ្ឌអូរម៉ូងក្នុងដំណាក់ការដោះស្រាយ ក៏ដូចជាថវិកាឧបត្ថម្ភសង់ផ្ទះជូន៤២គ្រួសារ។
បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និងស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំខណ្ឌអូរម៉ូង និង គណៈ ផ្នែកដែលពាក់ព័ន្ធ សមមិត្តត្រឹងក្វឹកត្រុង ចង្អុលការគ្រួសារជនជាតិភាគតិចដូចពោលខាងលើ ដែលលំបាកអំពីផ្ទះ និងជាគ្រួសារក្រីក្ររបស់ភូមិភាគ។ ចំពោះ២២គ្រួសារក្នុងចំណោម៤២គ្រួសារ ដែលបានអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ៧៤ ខណ្ឌអូរម៉ូង គួរអនុវត្តបង្កើនកម្រិតនៃការឧបត្ថម្ភស្មើនឹងគ្រួសារដែលឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ២៩ (ឧបត្ថម្ភពី១០លានដុងឡើង៣០លានដុង/គ្រួសារ)។ ថវិកាឧបត្ថម្ភទាំងនេះ បានមកពីប្រភពចំណូល និងចលនាសង្គមូបនីយកម្មរបស់ភូមិភាគ។ ចំណែកថវិកាសាងសង់ផ្ទះជូន៤២គ្រួសារដូចពោលខាងលើ លេខាគណៈកម្មាធិការបក្សក្រុង បានប្រគល់ឲ្យអង្គភាពសមត្ថកិច្ចក្រុងឧបត្ថម្ភសាងសង់២១ខ្នង ខណ្ឌអូរមូ៉ងសាងសង់២១ខ្នង ប្រភពថវិកាបានមកពីសង្គមូបនីយកម្ម និងអំពាវនាវការរួមវិភាគទានពីសប្បុរសជន អាជីវកម្ម។ ជាពិសេស ផ្ទះសង់ជូនជនជាតិ ត្រូវអនុវត្តព្រមៗគ្នា រឹងមាំ សុវត្ថិភាព ធានាសោភណភាពទីក្រុងនៅមណ្ឌលតាំងទីលំនៅ…៕
ដំណឹង រូបថត៖ ហាវ៉ាន់-មុនី