ដោយមានពាក្យស្លោកថា “កប៉ាល់គឺជាលំនៅឋាន សមុទ្រគឺជាមាតុភូមិ ជីវិតមនុស្ស សំខាន់ជាងអ្វីៗទាំងអស់” បានជាកម្មាភិបាល យុទ្ធជននៃកងនាវាចរ២-កងទ័ពការពារព្រំដែនសុកត្រាំង តែងបំពេញភារកិច្ច ទទួលបន្ទុកក្នុងការស្វែងរកនិងសង្គ្រោះបានល្អជានិច្ច។ ផ្តើមពីការតាំងចិត្តមោះមុតរបស់កម្មាភិបាល យុទ្ធជនកងនាវាចរ២ ក៏បានបង្កក្តីជំនឿ និងទីបង្អែកដើម្បីនេសាទករខេត្តសុកត្រាំង ចេញទៅនេសាទច្បាមសមុទ្រ។
កងនាវាចរ២-កងទ័ពការពារព្រំដែនសុកត្រាំង ចាប់កប៉ាល់ដឹកជញ្ជូនប្រេងDO ដែលគ្មានលិខិតស្នាម។
បច្ចុប្បន្ន រួមជាមួយមធ្យោបាយ១៤គ្រឿងរបស់នេសាទករ ចំណុះកងនាវាជំនួយសង្គ្រោះលើសមុទ្រ កងនាវាចរ២ នៅទាំងបានបំពាក់បន្ថែមនូវនាវាល្បឿនលឿនមួយគ្រឿងទៀត ដោយមានល្បឿន៣០គាវុធ/ម៉ោង អាចបើកកាត់រលកកម្រិត៥ កម្រិត៦ ឆ្លើយតបនូវការសង្គ្រោះទូកកប៉ាល់ ដែលជួបគ្រោះថ្នាក់លើផ្ទៃសមុទ្រ។ វរសេនីយ៍ត្រី ង្វៀនជីតូង ប្រធាននាវិកBP ១៨-១៣-០១ កងនាវាចរ២-កងទ័ពការពារព្រំដែនសុកត្រាំង ឲ្យដឹង៖ “ការងារសង្គ្រោះលើផ្ទៃសមុទ្រ មានពេលខ្លះជួបការលំបាកច្រើនណាស់ ពិសេសគឺនៅពេលភ្លៀងព្យុះខ្យល់ រលកបក់បោក កប៉ាល់សង្គ្រោះពិបាកចូលទៅជិតកប៉ាល់ដែលរងគ្រោះ។ ប៉ុន្មានឆ្នាំមកនេះ ទោះបីយប់អធ្រាត្រ ឬក៏ភ្លៀងព្យុះយ៉ាងណាក៏ដោយ ឲ្យតែទទួលបានដំណឹងថា មានកប៉ាល់នេសាទករ ជួបគ្រោះថ្នាក់នៅសមុទ្រ គឺយើងខ្ញុំតែងមានវត្តមាននិងប្តេជ្ញាចិត្ត សង្គ្រោះនាំអ្នកនេសាទចូលកាន់ដីគោកដោយសុវត្ថិភាព។ ម្យ៉ាងទៀត បងប្អូនតែងជំរុញទឹកចិត្តគ្នា ត្រូវតែឆ្លងកាត់ការលំបាកដើម្បីសង្គ្រោះមនុស្ស និងទូកកប៉ាល់ធ្វើយ៉ាងណាកាត់បន្ថយអប្បបរមាមនុស្សស្លាប់និងខូចខាតទ្រព្យសម្បត្តិ”។
កប៉ាល់កងនាវាចរ២-កងទ័ពការពារព្រំដែនសុកត្រាំងល្បាតលើសមុទ្រ។
អស់រយៈពេលជាង៥ឆ្នាំមកនេះ ក្នុងនាមជាកងនាវាចរ២ បានសង្គ្រោះទូកកប៉ាល់ជិត៤០គ្រឿង ដែលរងគ្រោះលើផ្ទៃសមុទ្រ រួចនាំអ្នកនេសាទបានជាង៤០០នាក់មកកាន់ដីគោកដោយសុវត្ថិភាព។ ក្នុងពេលសង្គ្រោះម្តងៗ គឺជាស្លាកស្នាមអនុស្សាវរីយ៍ប្រកបដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅរបស់កម្មាភិបាល យុទ្ធជនកងនាវាចរ២ ដែលមានចំពោះមាមីងអ្នកនេសាទជានិច្ច។ ពូត្រឹងវ៉ាន់ថេ នៅភូមិកំពង់ផែ ទីប្រជុំជនត្រឹងដេ ស្រុកត្រឹងដេ ឲ្យដឹង៖ “នេសាទលើផ្ទៃសមុទ្រ គឺជារបរមួយប្រកបដោយភាពគ្រោះថ្នាក់ បង្កប់ដោយហានិភ័យគ្រោះថ្នាក់កើតឡើងដោយចៃដន្យ។ មានថ្ងៃមួយនៅរដូវភ្លៀងព្យុះខ្លាំង ទូកត្រីរបស់ខ្ញុំត្រូវខ្យល់បក់បោក ទឹកជ្រាបចូលទូក ម៉ាស៊ីនខូច អ្នកនេសាទនៅក្នុងទូកម្នាក់ៗព្រលឹងនៅចុងសក់។ អាស្រ័យកប៉ាល់សង្គ្រោះរបស់កងនាវាចរ២ មកទាន់ពេលជួយសង្គ្រោះបងប្អូនក្នុងទូកចូលកាន់ដីគោកដោយសុវត្ថិភាព។ ទោះបីយប់អធ្រាត្រ ឬក៏ភ្លៀងព្យុះខ្យល់ខ្លាំងយ៉ាងណាក៏ដោយកម្មាភិបាល យុទ្ធជនកងនាវាចរ២ តែងមានវត្តមានទាន់ពេលជួយសង្គ្រោះទូកនេសាទពេលជួបគ្រោះថ្នាក់ ម្ល៉ោះហើយយើងខ្ញុំតែងគោរពរាប់អានពួកគាត់ នឹងនរចិត្តចេញទៅនេសាទច្បាមសមុទ្រ”។
បច្ចុប្បន្ន ខេត្តសុកត្រាំងមានកប៉ាល់នេសាទលើផ្ទៃសមុទ្រប្រមាណ៣៥០គ្រឿង និងទាក់ទាញកប៉ាល់នេសាទក្រៅខេត្តដើម្បីចូលមកកំពង់ផែត្រឹងដេបានជាង៤.៥០០គ្រឿង វរសេនីយ៍ទោង្វៀនថាញ់ឡឹម ប្រធានកងនាវាចរ២នៃកងទ័ពការពារព្រំដែនសុកត្រាំង ឲ្យដឹង៖ “ក្រៅពីអនុវត្តល្អការងារសង្គ្រោះលើសមុទ្រកម្មាភិបាល យុទ្ធជនកងនាវាចរ២ ថែមទាំងរៀបចំល្បាតស្វយ័ភាពនៅតំបន់សមុទ្រដែលខ្លួនគ្រប់គ្រង ដើម្បីតាមដានមើលនិងមានដំណោះស្រាយជួយសង្គ្រោះអ្នកនេសាទបានទាន់ពេល នៅពេលកើតមានគ្រោះថ្នាក់លើផ្ទៃសមុទ្រទៀតផង។ ទន្ទឹមនឹងនោះ បង្កើនការល្បាតដើម្បីប្រទះឃើញ និងបង្ក្រាបមុខសញ្ញាទាំងឡាយ ដែលរត់គយប្រេងសាំងលើសមុទ្រ។ មកទល់ពេលនេះ អង្គភាពចាប់បាន៦ករណីកប៉ាល់ដឹកជញ្ជូនប្រេង DO ចំនួន២៣២.០០០លីត្រ គ្មានលិខិតស្នាម។ ទន្ទឹមនឹងនោះ អង្គភាពក៏បានផ្សព្វផ្សាយ កតិកាសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ច្បាប់សមុទ្រវៀតណាម ច្បាប់ព្រំដែនជាតិ ពិសេសគឺខ្លឹមសារនៃអនុសញ្ញាកិច្ច សហប្រតិបត្តិការប្រកបរបរនេសាទរវាងវៀតណាម-ចិន។ល។ ដើម្បីអ្នកនេសាទជ្រាបច្បាស់ និងស្ងប់ចិត្តធ្វើនេសាទលើផ្ទៃសមុទ្រ”៕
យ្វីអាញ់-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។