03/06/2019 - 16:27

កា​ម៉ាវ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​អនុ​គម្រោង​៣

អនុ​គម្រោង​៣ ​ស្ដី​ពី​ការ​លើក​កម្ពស់​ស​មត្ថ​ភាព​សហគមន៍​និង​កម្មា​ភិ​បាល​មូល​ដ្ឋាន​នៅ​តាម​ឃុំ​ ភូមិ​លំ​បាក​ពិសេស​ ចំ​ណុះ​កម្ម​វិ​ធី​១៣៥​ ដំ​ណាក់​កាល​២០១៦​-២០២០​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​ភូមិ​​សាស្រ្ត​ខេត្ត​កា​ម៉ាវ​។ យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ចាប់​ពី​ឆ្នាំ​២០១៦​មក​ទល់​នឹង​បច្ចុ​ប្បន្ន កាម៉ាវ​បាន​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​សម​ស្រប​នឹង​ស្ថាន​ភាព​ លក្ខណ​សម្បត្តិ​របស់​ភូមិ​ភាគ​។

​សន្និ​បាតហ្វឹកហ្វឺន​បំ​ប៉ន​ចំណេះដឹង​ជូន​សហ​គមន៍​និងកម្មា​ភិបាលមូល​ដ្ឋាន​ នៅ​ឃុំ​ចំនួន៩​ដែល​មាន​​ជន​ជាតិ​ភាគ​តិចរស់​នៅ​កុះ​ករ នា​ខែ​ធ្នូ​ ឆ្នាំ​២០១៨​។ (theo http://bandantoc.camau.gov.vn)

ខេត្ត​កា​ម៉ាវ​ មាន​ឃុំ​ចំ​នួន​៨​ចំ​ណុះតំ​បន់​៣ (ឃុំ​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​បំ​ផុត​) និង​មាន​២៩​ឃុំ​ចំ​ណុះ​តំ​បន់​ II (ឃុំ​មាន​លក្ខណៈសេ​ដ្ឋ​កិច្ច​-សង្គម​នៅជួប​ការ​លំ​បាក​ ប៉ុន្តែ​បានលំ​នឹង​ជា​បណ្តោះ​អា​សន្ន​) មាន​ភូមិ​លំ​បា​ក​ពិ​សេស​ចំ​នួន​៦៧​ ចំ​ណុះ​ក្រប​ខណ័្ឌ​វិ​និ​យោគ​នៃ​កម្ម​វិ​ធី១៣៥ ​ដំណាក់​កាល​ ២០១៦​-២០២០​។ លោក​ង្វៀន​វ៉ាន់​ថើ្វក​ អនុ​ប្រ​​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​ ឲ្យ​ដឹង​៖ បង្អែក​លើ​មូល​ដ្ឋាន​ប្រ​ភព​ទុន​បែង​ចែក​ រៀង​រាល់​ឆ្នាំ​គណៈ​ជន​ជាតិ​ទ​ទួល​រ៉ាប់​រង​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ​របស់​​ខេត្ត និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​នា​នា​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ បូក​ស​រុប​តម្រូវ​ការ​និង​ក​សាង​​ផែន​ការ​ធ្វើសេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ផ្តល់​សច្ចា​ប័ន​ ដើម្បីផ្ស​ព្វផ្សាយ​អនុ​​វត្ត​។

យោង​តាម​គណៈ​ជន​ជាតិ​ខេត្តកា​ម៉ាវ​ ផែន​ការ​ទុន​ថ​វិ​កា​មជ្ឈិម​(ទុន​បុព្វ​ហេតុ​)ឧបត្ថម្ភ​ខេត្ត​កា​​ម៉ា​វ​​អ​នុ​វត្ត​អនុ​គម្រោង​៣​ក្នុង​អំ​ឡុង​២​ឆ្នាំ​២០១៦-២០១៧ ​ប្រ​មាណ​១,៤២៨​ពាន់​លាន​​ដុង​។ ជា​មួយ​នឹង​ប្រ​ភព​ថ​វិ​កា​នេះ​ គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​ រៀប​ចំ​សម្រេច​រួច​រាល់​សន្និ​​បាត​ហ្វឹក​ហ្វឺន​បំ​ប៉ន​ចំ​ណេះ​ដឹង​បាន​១៧​លើក​ ជូន​កម្មា​ភិ​បាល​មូល​ដ្ឋាន​នៅ​តាម​ឃុំ​ដែល​មានភូមិ​លំ​បាក​ពិ​សេស​ ដោយ​មាន​អ្នក​តំណាង​ចូល​រួម​ប្រ​មាណ​ជាង១.៧០០​នាក់​ រៀប​ចំ​សន្និ​បាត​ ហ្វឹក​ហ្វឺន​ថ្នាក់​ខេត្ត​ចំ​នួន​៣​លើក​ ដោយមាន​អ្នក​​តំ​ណាង​ចូល​រួម​ប្រ​មាណ​ជាង​២៤០​នាក់​​។ល។​  ក្រៅពី​​នោះ ​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​  បាន​ចាត់​ក្រុម​ការ​ងារ​២​ក្រុម​ទៅ​រៀន​សូត្រ​ ចែក​រំ​លែក​បទ​ពិ​សោធន៍​អំពី​ការ​ងារ​គ្រប់​គ្រង​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្មវិ​ធី១៣៥​នៅខេត្ត​នា​នា ​តំ​បន់​តី​ង្វៀន​ និង​តំ​បន់​វាល​រាបទន្លេ​គឺវ​ឡុង។​ ឆ្នាំ​២០១៨ ថ​វិ​កា​មជ្ឈិម​ឧបត្ថម្ភ​ប្រ​មាណ​១,២​ពាន់​លាន​ដុង អនុ​វត្ត​អនុ​គម្រោង​៣​។ ឆ្នាំ​កន្លង​ គណៈ​ជន​ជាតិ​ខេត្ត​ រៀប​ចំ​ថ្នាក់​ហ្វឹក​ហ្វឺន​ជំ​​នាញ​វិជ្ជា​ជីវៈ​ថ្នាក់​ខេត្ត​បាន​២​ថ្នាក់​ រៀប​ចំស​ន្និ​​បាត​ហ្វឹក​ហ្វឺន​បាន​៩​លើក​ នៅ​ភូមិ​ភាគ​តំ​បន់​​ជន​ជាតិ​ភាគ​តិច​ រៀប​ចំ​ក្រុម​ការ​ងារ​ទៅ​សិក្សា​ ចែក​រំ​លែក​បទ​ពិ​សោធន៍​នៅ​ខេត្ត​នា​នា​តំ​បន់​តី​បាក់​។ល។ អ​ត្រា​រំ​សាយ​ទុន​តាម​ផែន​ការ​បែង​ចែក​សម្រាប់​ឆ្នាំ២០១៨​ សម្រេច​ជាង​៩៥​%។

គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​ ទើប​ប្រ​កាស​ផែន​​ការ​អនុ​វត្ត​អនុ​គម្រោ​ង​៣ឆ្នាំ​២០១៩ ដោយ​ថ​វិ​កា​ប្រ​មាណ៧៥​៣​លាន​ដុង​។ តាម​រយៈ​នោះ ​គណៈ​​ជន​ជាតិ​នឹង​សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​ ដែល​ជាប់​ពាក់​ព័ន្ធ​ រៀប​ចំ​សន្និ​បាត​ហ្វឹក​ហ្វឺន​ចំ​ណេះ​​ដឹង​ជូន​សហ​គមន៍និង​កម្មា​ភិ​បាល​មូល​ដ្ឋាន​ ឧបត្ថម្ភ​លើក​កម្ពស់​ សមត្ថ​ភាព​ឃ្លាំ​មើល​ការ​វិ​និ​យោគ​របស់​សហ​គមន៍​នៅតាម​ឃុំ​លំ​បាក​ពិ​សេស​។ល។ តាម​ប្រ​សាសន៍​របស់​លោក​ត្រេវក្វាង​ឡើយ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​តម្រូវ​ការ​ទុន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​អនុ​គម្រោង​៣ នៅ​កា​ម៉ាវ​ គឺ​មាន​ចំនួន​ធំ ខណៈ​ពេល​នោះ​ប្រ​ភព​ទុន​បែង​ចែក​តាម​ផែន​ការ​នៅ​មាន​កម្រិត​។ ព្រោះ​ហេតុ​នោះ គណៈ​ជន​ជាតិ​នឹង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​គណៈ​ ផ្នែក​ដែល​ជាប់​ពាក់​​ព័ន្ធ និង​មូល​ដ្ឋានបណ្តុះ​បណ្តាល​ដែល​គ្រប់​លក្ខណៈ​ ដើម្បី​ធ្វើ​ការ​បំពាក់​បំបន់​ចំ​ណេះ​ដឹង​លើក​កម្ពស់​ស​មត្ថ​ភាព​សហ​គមន៍​និង​កម្មា​ភិ​បាល​មូល​ដ្ឋាន​តាម​ផែន​ការ​ដែល​បាន​ផ្តល់​​សច្ចា​ប័ន​។ ទន្ទឹម​នឹង​នោះ ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ស្រុក​នា​នា​ចង្អុល​ការ​ដល់កា​រិ​យា​ល័យ​ជន​ជាតិ​ កា​រិ​យាល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​- គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​នៅ​តាម​បណ្ដាស្រុ​ក​​នា​នា ​(​ចំ​ពោះ​ស្រុក​គ្មានកា​រិ​យាល័យ​ជន​ជាតិ​) និង​គណៈ​កម្មា​ធិកា​រ​ប្រ​ជា​ជន​ឃុំ​នា​នា​ដែល​​ទ​ទួល​ផល​ រៀប​ចំ​ចាត់​អ្នក​តំ​ណាង​ចូល​រួម​ថ្នាក់​ ហ្វឹក​ហ្វឺន​ធា​នា​គ្រប់​ចំ​នួន​ ចំ​សមាស​ភាព​ ដើម្បី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​អនុ​គម្រោ​ង​៣​សម្រេច​ប្រ​​សិទ្ធ​ភាព​ខ្ពស់​៕ ​  

                                         ថាញ់​ឡុង​-មុ​នី

 

 

ចែករំលែកអត្ថបទ