នៅហាណូយ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ទើបរៀបចំកិច្ចប្រជុំក្រុមត្រួតពិនិត្យធ្វើការជាមួយនឹងរដ្ឋាភិបាល ក្រសួង ផ្នែកនានា អំពី"ការអនុវត្តគោលនយោបាយច្បាប់ ស្តីពីការអនុវត្តកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រ កបដោយចីរភាពលើភូមិសាស្រ្តតំបន់ជនជាតិភាគតិច តំបន់ភ្នំ ដំណាក់កាល២០១២ -២០១៨"។
ទិដ្ឋភាពអង្គប្រជុំ។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាល អំពី"ការអនុវត្តគោលនយោបាយច្បាប់ ស្តីពីការអនុវត្តកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពលើភូមិសាស្រ្តតំបន់ជនជាតិភាគតិច តំបន់ភ្នំ ដំណាក់កាល២០១២-២០១៨ " ឃើញថា ក្នុងដំណាក់កាលនេះ វិស័យកាត់បន្ថយភាពក្រីក្រនិយាយរួម កាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចតំបន់ភ្នំ និយាយដោយឡែក សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ជាចំណុចមួយលេចធ្លោបំផុតក្នុងប្រព័ន្ធ គោលនយោបាយ សុខុមាលភាពសង្គម ធ្វើឲ្យមុខមាត់ជនបទនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំមានការវិវឌ្ឍន៍យ៉ាងសកម្ម។ គោលនយោបាយ វិនិយោគទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម មានការវិវឌ្ឍន៍ជាប្រត្យក្សផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានសំណង់ប្រមាណ២៥.០០០ ត្រូវបានកសាងលើភូមិសាស្រ្តឃុំ ភូមិលំបាកពិសេសនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ។ អត្រាគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្របំផុត គឺគ្រួសារជនជាតិភាគតិចកាត់បន្ថយភាពក្រីក្រឆាប់រហ័សនៅរាល់ដំណាក់កាល (កាត់បន្ថយមធ្យមភាគប្រមាណ៣,៥%/ឆ្នាំ)។ល។
ទោះជាដូច្នោះក៏ដោយ តាមរបាយការណ៍ក៏បានបង្ហាញពីភាពមិនគ្រប់គ្រាន់ ភាពមានកម្រិត នោះគឺប្រព័ន្ធគោលនយោបាយពុំទាន់ព្រមៗគ្នា ការងារសហការរវាងស្ថាប័ន បង្កើតនិងផ្សាយឲ្យប្រើឯកសារពុំទាន់មានភាពស្អិតល្មួត មានគោលនយោបាយកម្រិតទាប ផ្តល់ទុនពុំទាន់ព្រមគ្នា នៅមានគោលនយោបាយមួយចំនួនពុំទាន់សមស្រប ពុំទាន់ផ្តោតចំកម្រិតអភិវឌ្ឍប្រកបដោយចីរភាពការពារបរិស្ថាន ប៉ះពាល់ដល់បរិស្ថានរស់នៅនិងវប្បធម៌របស់ជនរួមជាតិភាគតិច យន្តការអនុវត្តគោលនយោបាយនៅមានភាពប្រទាក់ប្រទើស ពុំទាន់មានគោលនយោបាយពិសេសដោយឡែកដើម្បីពង្រីកលទ្ធភាពរបស់ប្រជាជន លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រខ្វះភាពលំនឹងចំនួនគ្រួសារក្រ ឡើងវិញ គ្រួសារទើបក្រនៅមានកម្រិតខ្ពស់។ល។
នៅក្នុងកិច្ចប្រជុំ សមាជិកនៃក្រុមត្រួតពិនិត្យបានដាក់សំណើនិងស្នើនូវបញ្ហាលំបាកៗជាច្រើន អំពីភាពជាក់ស្តែងក្នុងការងារត្រួតពិនិត្យ ព្រមទាំងស្នើរដ្ឋាភិបាល ក្រសួង ផ្នែក នានាដែលជាប់ពាក់ព័ន្ធ បន្តការកែតម្រូវ បំពេញបន្ថែមនិង វាយតម្លៃ ដូច៖ វាយតម្លៃហ្មត់ចត់អំពីអត្រាគ្រួសារក្រីក្រ ការប្រែប្រួលនៃភាពក្រីក្រ ដំណាក់ការត្រួតពិនិត្យគ្រួសារក្រីក្រ ធ្វើឲ្យច្បាស់លក្ខណៈចីរភាពនៃការកាត់បន្ថយភាពក្រីក្រ ចំណាត់ការគ្រប់គ្រង ប្រើប្រាស់ប្រភពទុន ស្នើរួមបញ្ចូល គោលនយោបាយ បង្កើនការចំណាត់ថ្នាក់ឲ្យភូមិភាគមូលដ្ឋាន កែតម្រូវគោលនយោបាយមួយចំនួនដែលមិនទាន់ សមស្របនឹងភាពជាក់ស្តែង វែកញែកច្បាស់លាស់ ឯកភាពតួលេខរបាយការណ៍។ល។
នៅក្នុងកិច្ចប្រជុំ លោកហាង៉ុកចៀង ប្រធានក្រុមប្រឹក្សាជនជាតិ វាយតម្លៃខ្ពស់ចំពោះការផ្តល់មតិយោបល់ ខ្លឹមសារ សម្បូរបែប មានអត្ថន័យជាក់ស្តែង សំដៅធ្វើឲ្យសុក្រឹតរបាយការណ៍របស់រដ្ឋាភិបាលលើកជូនរដ្ឋសភានៅពេលខាងមុខ។ បញ្ជាក់គោលនយោបាយឧបត្ថម្ភអភិវឌ្ឍតំបន់ជនជាតិភាគតិច តំបន់ភ្នំ តែងបានយកចិត្តទុកដាក់ ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ស្នើរដ្ឋាភិបាលគប្បីវាយតម្លៃឲ្យបានហ្មត់ចត់ វែកញែក ប្រៀបធៀបនឹងទិសដៅដាក់ចេញ និងស្វែងរកដំណោះស្រាយយូរអង្វែងសម្រាប់ដំណាក់កាលដល់ឆ្នាំ២០២០ ទាំងដំណាក់កាល២០២១-២០២៦៕
យោង http://ubdt.gov.vn-មុនី