ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2019 - 08:28

នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹង​ភុក​ អញ្ចើញ​ចូល​រួម​ពិ​ធី​ជួប​ជុំ​ប្រ​សិទ្ធ​ពរ​ជន​រួម​ជាតិ​ខ្មែរ​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ព្រះ​សង្ឃ​នៅ​វិ​ទ្យា​ស្ថាន​ពុទ្ធ​សា​សនា​ខ្មែរ​ និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខណ្ឌ​អូរ​ម៉ូង​

នា​យក​រដ្ឋ​ មន្រ្តី​ង្វៀន​ស្វឹង​ភុក​ និង​ថ្នាក់​ដឹ​ក​នាំ​ក្រ​សួង​ ផ្នែក​មជ្ឈិម​ក្រុង​កឹង​ធើ​ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​វិ​ទ្យា​ស្ថាន​ពុទ្ធ​សា​នា​ខ្មែរ​។ រូប​ថត​៖ អាញ់​យុង​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ​ខែ​មេ​សា​ នៅ​ក្រុង​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​ជន​​ជាតិ​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ និង​​ក្រ​សួង​ ផ្នែក​មជ្ឈិម​ ខេត្ត​ ក្រុង​នា​នា​នៅ​តំប​ន់​ណាម​បូ​ រៀប​ចំ​ពិ​ធី​ជួប​ជុំ​អ្នក​តំ​ណាង​ឆ្នើម​នា​ឱ​កាស​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩​ របស់​ជន​រួម​​ជាតិ​ខ្មែរ​។

ពិ​ធី​ជួប​ជុំ​ប្រ​ព្រឹត្ត​ឡើង​ក្នុង​ប​រិ​យា​កាស​ដ៏​ម​ហោ​ឡា​រិក​ សប្បាយ​រីក​​រាយ ​អញ្ជើញ​ចូល​រួម​មាន​អ្នក​តំ​ណាង​៥០០​រូប ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​​ភាព​ វី​រមា​តា​វៀត​ណាម​ វី​រៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ កម្មា​ភិ​​បាល​ឋិត​ក្នុង​តំ​ណែង​ កម្មា​ភិ​បាល​ចូល​និ​វត្តន៍​ ព្រះ​សង្ឃ​ បញ្ញ​វន្ត​ គ្រួ​សារ​​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ​ សិស្ស​ និស្សិត​ឆ្នើម​ជា​ជន​ជាតិ​​ខ្មែរ​។ល។ នៅ​ខេត្ត​ ក្រុង​ទាំង​១៧​នៅ​តំ​បន់​ណាម​បូ។​

អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត​ ង្វៀន​ស្វឹង​ភុក​ ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ នា​យក​រដ្ឋ​​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ សម​មិត្ត​ត្រឿង​ហ្វា​ប៊ិញ​ ឧប​នា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​រដ្ឋា​ភិ​បាល​ សម​មិត្ត​ ត្រឿង​ធី​ម៉ាយ​ ស​មា​ជិក​កា​រិយា​ល័យ​ន​យោ​បាយ លេ​ខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ប្រ​ជា​​ចល​នាមជ្ឈិម​ សម​មិត្ត​ត្រឹង​ថាញ់​មឹុង​ លេ​ខា​​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ សម​មិត្ត​ផាង​ឌិញ​ត្រាក់​ លេ​ខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្ម​ការ​កិច្ច​ការ​​ន​យោ​បាយ​ផ្ទៃ​ក្នុង​មជ្ឈិម​ រួម​ជា​មួយ​នឹង​សម​មិត្ត​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ​ ថ្នាក់​មជ្ឈិម​ និ​ងភូមិ​ភាគ​។ល​។​

នៅ​ក្នុង​ពិ​ធី​នេះ​ ជំ​នួស​មុខ​ថ្នាក់​ដឹ​ក​នាំ​បក្ស​ រដ្ឋ​ សម​មិត្ត​ង្វៀន​ស្វឹង​ភុក​ សមា​ជិក​កា​រិ​យា​​ល័យ​ន​យោ​បាយ​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ សូម​ប្រ​គេន​និង​ជូន​ពរ​ដល់​សម​មិត្ត​ថ្នាក់​ដឹក​នាំ​ អ​តី​ត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ រណ​សិរ្ស​មាតុ​ភូមិ​​វៀត​ណាម​ កម្មា​ភិ​បាល​ ព្រឹទ្ធា​ចារ្យ​ប​ដិ​វត្តន៍​វីរ​​មា​តា​វៀត​ណាម ​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ អ្នក​តំ​ណាង​ទាំង​ឡាយ​និង​ទូ​ទាំង​ជន​​រួម​ជាតិ​ សម​មិត្ត​ កម្មា​ភិ​បាល​ យុទ្ធ​ជន​ និង​ព្រះ​​សង្ឃ​ជន​ជាតិ​ខ្មែរ​នូវ​បិ​យ​វា​ចា​សួរ​សុខ​ទុក្ខ​យ៉ាង​​កក់​ក្តៅ​ និង​ប្រ​សិទ្ធ​ពរ​ប​វរ​សួស្តី​ម​ហា​ប្រ​សើរ​។​

សម​មិត្ត​ង្វៀន​ស្វឹង​ភុក​ អំ​ពាវ​នាវ​ជន​រួម​ជាតិ​ កម្មា​ភិ​បាល​ យុទ្ធ​ជន​និង​ព្រះ​សង្ឃ​ខ្មែរ​ គប្បី​បន្ត​ពង្រីក​នូវ​ប្រ​វេ​ណី​ម​ហា​សាម​គ្គី​ជន​ជាតិ​ អនុ​វត្ត​​ល្អនូ​វ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​​បក្ស​និង​រដ្ឋ​ លើក​កម្ពស់​ស្មារ​តី​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ ប្តេជ្ញា​ចិត្ត​ឆ្លង​កាត់​លំ​បាក​ ដើម្បី​​មនុស្ស​គ្រប់​រូប​ គ្រប់​គ្រួ​សារ​មាន​ជីវ​ភាព​ល្អ​ប្រ​​សើរ​។ ទន្ទឹម​នឹង​នោះ ​ខ្នះ​ខ្នែង​ចូល​រួម​​ចលនា​​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ក​សាង​ជន​បទ​ថ្មី​ បញ្ចេញ​កម្លាំង​រៀន​សូត្រ​ ដើម្បី​លើក​កម្ពស់​​កម្រិត​វិជ្ជា​លើ​គ្រប់​វិ​ស័យ​ សំ​ដៅ​កាត់​បន្ថយ​​គម្លាត​នឹង​ទូ​ទាំង​ប្រ​ទេស​ រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ធ្វើ​ឲ្យ​ជីវ​ភាព​វប្ប​ធម៌​ ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​បែប​។ មិន​បង្អង់​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ប​ដិវត្តន៍​ ប្រ​ឆាំង​ឧ​បាយ​កល​ "បម្រែ​បម្រួល​សន្តិ​ភាព​" របស់​អា​នុ​ភាព​អ​មិត្ត​ រួម​ចំ​ណែក​រក្សា​ សន្តិ​សុខ​ន​យោ​បាយ​​ សណ្តាប់​​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។​ មន្រ្តី​សង្ឃ​ ពុទ្ធ​សាស​នា​ទក្ខិណ​និ​កាយ​ខ្មែរ​ ជា​គំ​រូ​ក្នុង​ការ​អនុ​វត្ត​គោល​​ន​យោ​បាយ​ ក្រឹត្យ​ច្បាប់​ ស​កម្ម​ចលនា​ពុទ្ធ​សា​និក​ចូល​រួម​ចលនា​ប្រ​​ឡង​ប្រ​ណាំង​ អ​ភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ លើក​កម្ពស់​ជីវ​ភាព​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​កិច្ច​ការ​ពុទ្ធ​សាស​នា​ រៀប​ចំ​ស​កម្ម​ភាព​ពុទ្ធ​សា​ស​នា​ គោ​រព​តាម​ក្រឹត្យ​ច្បាប់​និង​ធម្ម​នុញ្ញ​នៃ​ស​មា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ ក​សាង​ស​មា​គម​ព្រះ​សង្ឃ​ សាម​គ្គី​ស្នេ​ហា​ជាតិ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​​តែ​រឹង​មាំ។​

* ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​មេ​សា​ នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹង​ភុក​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​វិ​ទ្យា​ស្ថាន​ពុទ្ធ​សា​ស​នា​ខ្មែរ​ និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ នៅ​សង្កាត់​ចូវ​វ៉ាន់​ឡីម​ ខណ្ឌ​អូ​រ​ម៉ូង​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីរបស់​ជន​រួម​​ជាតិ​ខ្មែរ​ណាម​បូ​ឆ្នាំ​២០១៩​។

​ជំ​នួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ នា​យករដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹង​ភុក​ បញ្ជាក់​៖ ប៉ុន្មាន​ឆ្នាំ​​កន្លង​ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ ភូមិ​ភាគ​នានា​ និង​ការ​ខិត​ខំ​យ៉ាង​​ពេញ​ទំ​ហឹង​របស់​ប្រ​ជា​ជន​ ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ​។ ជន​រួម​ជាតិ​ខ្មែរ​រួម​​កម្លាំង​កាយ​ចិត្ត​ក្នុង​ការក​សាង​​ពង្រឹង​និង​ពង្រីក​​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ រួម​ចំ​ណែក​ក​សាង​មាតុ​ភូមិ​វៀត​ណាម​ កាន់​តែ​សម្បូរ​រុង​​រឿង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ នា​យក​រដ្ឋ​មន្រ្តី​ គូស​បញ្ជាក់​៖ បក្ស​និង​រដ្ឋ​តែង​គោ​រព​សិទ្ធិ​សេ​រី​ ភាព​ជំ​នឿសា​សនា​របស់​ប្រ​ជា​ជន​ មិន​បង្អង់​ក្នុង​ការ​គិត​គូរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ជន​រួម​ជាតិ​អ្នក​កាន់​សាស​នា​ និង​គ្រប់​សាសនា​ទាំង​អស់​ អ​នុ​វត្ត​​ល្អ​ការ​បួស​រៀន​ និង​អនុ​វត្ត​ល្អ​តួ​នា​ទី​សាសនា​សម្រាប់​ប្រ​ទេស​ជាតិ​។

នា​យក​រដ្ឋ​មន្រ្តី ​ជឿ​ជា​​ក់​ថា​ ព្រះ​ឧបជ្ឈាយ៍​ ព្រះ​តេជ​ព្រះ​គុណ​គ្រប់​ព្រះ​អង្គ​ និង​ថ្នាក់​ដឹក​នាំ​ក្នុង​ពុទ្ធ​សាស​នា​វៀត​ណាម​ គប្បី​បន្ត​កិច្ច​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ​ក្នុង​ដំ​ណាក់​កាល​​ថ្មី​ដែល​ស​មា​គម​ពុទ្ធ​សាស​នា​ដាក់​ចេញ​ ទន្ទឹម​​នឹង​នោះ ​ណែ​នាំ​ព្រះ​ថេ​រា​នុ​ត្ថេរ​ ពុទ្ធ​សា​ស​និក​បន្ត​អនុ​វត្ត​ល្អ​គោល​លំ​នាំ​ "សាស​នា​-ប្រ​ជា​ជាតិ​ -សង្គម​និ​យម​" រួម​ចំ​ណែក​ក្នុង​កិច្ច​ការ​ក​សាង​ និង​ការ​ពារ​មាតុ​ភូមិ​។ ស្រប​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៩​ នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹង​ភុក​ ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​ថេ​រា​នុ​ត្ថេរ​និង​សម​ណ​សិស្ស​គ្រប់​ព្រះ​អង្គ​​ ពុទ្ធ​បរិ​ស័ទ​ ជន​រួម​ជាតិ​ខ្មែរ​គ្រ​ប់រូប​​ប្រ​កប​ដោយ​សុ​ខ​ភាព​ល្អ ​ប​រិ​បូរ​ ជឿន​លឿន​ និង​វិ​បុល​សុខ​គ្រប់​ប្រ​ការ​៕

​ ថាញ់​ឡុង​-អាញ់​យុង​-មុ​នី​

ចែករំលែកអត្ថបទ