គណៈកម្មាធិការជនជាតិបានរដ្ឋាភិបាលប្រគល់ភារកិច្ចសហការចាត់តាំងពិធីជួបជុំអ្នកតំណាងឆ្នើម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០១៩ នៅក្រុងកឹងធើ កាលពីថ្ងៃ០៦ ខែមេសា កន្លងហើយ។ ពិធីជួបជុំដ៏មានអត្ថន័យនេះ បានបញ្ជាក់ពីគោលការណ៍ ឯកភាពរបស់បក្សនិងរដ្ឋ អំពីមហាសាមគ្គីជនជាតិ “ សមភាព សាមគ្គី គោរពជួយគ្នាអភិវឌ្ឍ” បញ្ជាក់ពីប្រសិទ្ធភាពគិតគូរអភិវឌ្ឍលើគ្រប់វិស័យជូន៥៤ជនជាតិនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក។ ទន្ទឹមនឹងនោះ ចលនាជនរួមជាតិខ្មែរ ព្រះសង្ឃ ពុទ្ធបរិស័ទបញ្ចេញកម្លាំងប្រឡងប្រណាំងបំពេញការងាររៀនសូត្រ ពលកម្មផលិត ដើម្បីសម្រេចបានសមិទ្ធផលច្រើនជាងទៀត។
កាសែតកឹងធើភាសាខ្មែរ សូមកត់ត្រានូវយោបល់របស់អ្នកតំណាងមួយចំនួនដែលចូលរួមពិធីជួបជុំនេះ។
*លោកឌោវ៉ាន់ចៀន សមាជិកមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ
|
ដូចជាជនជាតិភាគតិចដទៃទៀតដែរ ជនរួមជាតិខ្មែរ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហា ជនតាំងពីមជ្ឈិមដល់មូលដ្ឋានយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិដើម្បីពង្រីកកម្លាំង ផ្ទៃក្នុងសមាហរ័ណកម្មនិងអភិវឌ្ឍ។ សេដ្ឋកិច្ច-សង្គមនិងជីវភាពរបស់ជនរួមជាតិខ្មែរ ត្រូវបានលើកស្ទួយគួរឲ្យកត់សម្គាល់។ អត្រាគ្រួសារក្រីក្រកាត់បន្ថយយ៉ាងរហ័ស និងចីរភាពបង្គួរ ចំនួនគ្រួសារក្រីក្រកាត់បន្ថយពី៣-៥%/ឆ្នាំ រដ្ឋបានជំនួយដីសង់ផ្ទះ និងសង់ផ្ទះជូនប្រជាជនជាង១២០.០០០គ្រួសារ ជំនួយដីផលិតជូនប្រជាជនជាង១០.០០០គ្រួសារ។ បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជាង៩៨.០០០នាក់ បង្កើតការងារធ្វើថ្មីជូនពលករជាង១៤២.០០០នាក់។ មានប្រជាជនជាង៥២.១០០០គ្រួសារ បានបុលទុនអភិវឌ្ឍផលិតកម្ម។ កសាងសំណង់ផ្គត់ផ្គង់ទឹក និងអនាម័យបរិស្ថានជាង២៩២.០០០សំណង់។ មានប្រជាជនប្រមាណ២លាននាក់ បានជំនួយប្រាក់ ពូជដំណាំ សត្វចិញ្ចឹម។ គ្រួសារប្រជាជនជាង៩៩% មានមធ្យោបាយ សោតទស្សន៍ គ្រួសារប្រជាជន៩៧%មានអគ្គិសនីប្រើប្រាស់ គ្រួសារប្រជាជន៨០%មានទឹកស្អាតប្រើប្រាស់។
*លោកវ៉ថាញ់ថុង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ
ជីវភាពសម្ភារៈស្មារតីរបស់ជនរួមជាតិខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ។ លក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរបានរក្សានិងពង្រីកសកម្មភាពសាសនា ជំនឿរបស់ជនរួមជាតិមានភាពជឿនលឿន។ កងជួរបក្ខជន កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជនជាតិខ្មែរ បានកើនទាំងបរិមាណនិងគុណភាព។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករបានរក្សាខ្ជាប់។
បក្ខភាព រដ្ឋអំណាច និងជនរួមជាតិខ្មែរក្រុងកឹងធើ បន្តអនុវត្តល្អនូវគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្សនិងរដ្ឋ។ រួមកម្លាំងអនុវត្តជោគជ័យបណ្តាទិសដៅ ភារកិច្ចដាក់ចេញ។ សកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ បញ្ចេញកម្លាំងរៀនសូត្រលើកកម្ពស់កម្រិតវិជ្ជា។ រក្សានិងពង្រីកអត្តសញ្ញាណជនជាតិ។ លើកកម្ពស់ស្មារតី ប្រុងប្រយ័ត្ន ប្រឆាំងឧបាយកលបម្រែបម្រួលសន្តិភាពរបស់អានុភាពអមិត្ត រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត។
* ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានគណៈអភិបាលព្រះពុទ្ធសាសនាវៀតណាម
ចំពោះព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ថ្វីត្បិតនៅជួបការលំបាកច្រើន ប៉ុន្តែក៏មានការអភិវឌ្ឍ។ ការរៀនសូត្ររបស់ព្រះសង្ឃបានយកចិត្តទុកដាក់។ សកម្មភាព សាសនា ពិធីបុណ្យទានបានចាត់តាំងស្របច្បាប់ និងត្រូវតាមសេចក្តីកំណត់របស់ភូមិភាគ។ ឈានបដ្ឋាននៅតាមវត្តត្រូវបានជួសជុលកសាង សមស្របទៅនឹងលក្ខណៈបរិស្ថាននៃភូមិភាគនីមួយៗ។ល។
តំណាងឲ្យព្រះសង្ឃ អ្នកមុខអ្នកការសាសនា និងពុទ្ធបរិស័ទខ្មែរ យើងខ្ញុំសូមសន្យាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ បន្តការសហការជាមួយនឹងគ្រប់ថ្នាក់ ផ្នែកធ្វើការឃោសនា ចលនាជនរួមជាតិពង្រីកប្រវេណីសាមគ្គី ប្រតិបត្តិល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ អនុវត្តឲ្យមានប្រសិទ្ធភាពគោលនយោបាយជនជាតិ សាសនា។ ទន្ទឹមនឹងនោះ ពង្រីកស្មារតីឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ ឆ្លងកាត់ការលំបាកដោយស្មារតីខ្លួនទីពឹងខ្លួន។ សកម្មពលកម្មផលិត រៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជា។ រក្សានិងពង្រីកលក្ខណៈវប្បធម៌ជនជាតិ រួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេស ពង្រឹងធ្លុងមហាសាមគ្គីជនជាតិ សាសនា រួមចំណែករក្សាលំនឹងស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
*លោកឡឹមសើុងយ៉ាង នាយកក្រុមហ៊ុនចំកាត់ខើយតៀន អនុប្រធានសមាគមអាជីវករវ័យក្មេងខេត្តសុកត្រាំង
ខ្ញុំបាទជាជនជាតិខ្មែរ ពីមុននេះ ខ្ញុំមានការរារែក ខ្វះការទំនុកចិត្តពេលបង្កើតអាជីព។ ប៉ុន្តែពេលឃើញមនុស្សម្នាចំណាក់ស្រុកទៅរកការងារធ្វើ ឬពលកម្មនៅទីក្រុងធំៗ មណ្ឌលឧស្សាហកម្មបណ្តាខេត្តនៅភូមិភាគខាងកើតភាគខាងត្បូង និងក្រុងហូជិមិញ ម្ល៉ោះហើយបានជម្រុញឲ្យខ្ញុំសម្រេចចិត្តបង្កើតអាជីព។
នៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុនចំកាត់ខើយតៀន បានបង្កើតជាមួយមុខរបរ៖ សាងសង់សំណង់ផ្ទះសម្បែង សំណង់ឧស្សាហកម្ម ផ្លូវគមនាគមន៍ជនបទ។ ជិត១២ឆ្នាំមកនេះ ខើយតៀនដំណើរការបានលំនឹងនៅខេត្ត សុកត្រាំងនិងពង្រីកនៅបណ្តាខេត្តដូច៖ កាម៉ាវ បាកលីវ ត្រាវិញ វិញឡុង បេនត្រែ ដុងថាប អាងយ៉ាង។ ក្តីរីករាយធំបំផុតរបស់ខ្ញុំនាពេលនេះ គឺបង្កើតបានការងាររកទទួលទានលំនឹងជូនយុវជនជាច្រើននៅតំបន់វាលរាបទន្លេគឺវឡុង ដោយមិនចាំបាច់ទៅរកការងារធ្វើឆ្ងាយស្រុកកំណើត។ ខ្ញុំសូមសន្យាថា នឹងខិតខំជាងទៀត និងស្មគ្រចិត្តចែករំលែកបទពិសោធន៍ជាមួយនិស្សិត យុវជនខ្មែរ ដើម្បីបង្កើតអាជីព៕
ថាញឡុង (កត់ត្រា)-ប្រែ៖សុផន