៥ឆ្នាំកន្លង សកម្មភាព"តេតកងទ័ព-ប្រជាជន" ជាមួយបធានបទ "កងកម្លាំងប្រដាប់អាវុធខេត្តសុកត្រាំង វិលរកប្រភពដើម" អំណរនិទាឃរដូវ" នៅឃុំនានា ដូច៖ មីភឿក ស្រុកមីទូ; ហ្វាទូ១ ស្រុកមីស្វៀង; ឡឹមតឹង ស្រុកថាញ់ទ្រី; ទ្រឿងខាញ់ ស្រុកឡុងភូ វិញហ៊ីប ក្រុងវិញចូវ៘ សម្រេចបានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ អង្គភាពទាំងនេះបានជំ រុញការងារផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមកសាងនិងជួសជុលសំណង់សាធារណៈមួយចំនួន ដូច៖ កសាងផ្លូវគមនាគន៍ជនបទ ជីកស្តារព្រែកប្រឡាយបម្រើការផលិត ពង្រឹងនិងជួសជុលជើងស្ពាន៧១ខ្សែ ធ្វើរបងជូនប្រជាជនចំនួន២២គ្រួសារ ប្រវែង៣១៥ម៉ែត្រ ទៅសួរសុខទុក្ខនិងជូនអំណោយ៥.៣១៩ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ សង់ផ្ទះ២៦៧ខ្នង ដូច"ផ្ទះឧបការគុណ" "ផ្ទះមិត្តរួមកង" "ផ្ទះមហាសាមគ្គី" "ផ្ទះមេត្តាធម៌"៘ ទន្ទឹមនឹងនោះ ក៏ចាត់តាំងផ្សារណាត់និទាឃរដូវនាំយកទំនិញវៀតទៅជនបទ តាំងពិព័រណ៍សមិទ្ធផលកសាងជនបទថ្មី និងសម្តែងសិល្បៈបម្រើជូនប្រជាជនដោយមានកម្មាភិបាល យុទ្ធជន សមាជិក សមាគមនារី សម្ព័ន្ធយុវជន និងប្រជាជនជាង៣.៥០០លើកនាក់ចូលរួម។ តាមរយៈនោះ ក៏បង្កបរិយាកាសសប្បាយរីករាយ សាមគ្គី រឹតបន្ដឹងចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជន។
សមមិត្តង៉ោហុ៊ងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនបណ័្ណសរសើរដល់សមូហភាពដែលមានស្នាដៃឆ្នើមក្នុងសកម្មភាព"តេតកងទ័ព-ប្រជាជន"។
តាមវរសនីយ៍ឯកត្រឹងវុាំងឡូវ មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត អនុប្រធានប្រចាំការនៃគណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" ខេត្តសុកត្រាំង ចំនួនទឹកប្រាក់សម្រាប់ដំណើរការសកម្មភាព "តេតកងទ័ព-ប្រជាជន" ដំណាក់កាល២០១៥-២០១៩ គឺជាង៥៦ពាន់លានដុង។ " តេតកងទ័ព-ប្រជាជន" គឺជាទម្រង់សកម្មភាពប្រជាចលនាប៉ិនប្រសប់ មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ ជាក់ស្ដែងរបស់ទូទាំងប្រព័ន្ធនយោបាយ ដោយបានមកចូលរួមតេតនឹងជនរួមជាតិនៅមូលដ្ឋានតស៊ូ។ ផ្តើមពីនោះ ក្តីជំនឿរបស់ប្រជាជនចំពោះបក្ស ចំពោះកងកម្លាំងប្រដាប់អាវុធកាន់តែបានលើកកម្ពស់មួយថ្ងៃទៅមួយថ្ងៃ និងបញ្ជាក់ច្បាស់ពីប្រសិទ្ធភាពនៃសកម្មភាព អត្ថន័យនយោបាយ ឆ្លងតាមរយៈដំណើរការសកម្មភាព"តេតកងទ័ព-ប្រជាជន"ម្តងៗដែរ៕
លីធាន-លេងមី