រសៀលថ្ងៃទី២ ខែមេសា ក្រុមការងារនៃគណៈកម្មាធិការបក្សក្រុង ដឹកនាំដោយសមមិត្តត្រឹងក្វឹកទ្រុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ បានអញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរ បុណ្យចូលឆ្នាំថ្មីដល់កម្មាភិបាល ភ្នាក់ងារកាសែតកឹងធើ-ភាសាខ្មែរ។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយ
កម្មាភិបាលភ្នាក់ងារកាសែតកឹងធើភាសាខ្មែរ។
ជំនួសមុខគណៈរៀបរៀង សមមិត្តថាច់ខេន អគ្គនិពន្ធនាយករងកាសែតកឹងធើ បានរបាយការណ៍សង្ខេបពីដំណើរការរបស់កាសែតកឹងធើភាសាខ្មែរ។ ឆ្លងរយៈតាមនោះ រយៈពេលកន្លងកាសែតកឹងធើ-ភាសាខ្មែរ តែងទទួលបានការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការបក្ស និងគណៈរៀបរៀងកាសែតកឹងធើ ក្នុងការបង្កើនកម្រិតវិជ្ជា វិជ្ជាជីវៈ ក៏ដូចជាជីវភាពរបស់កម្មាភិបាល ភ្នាក់ងារផងដែរ។ ផ្តើមពីនោះ ឃើញថាសតិ អារម្មណ៍កម្មាភិបាល អ្នកយកព័ត៌មាន អ្នកបកប្រែ អ្នកបច្ចេកទេសក្នុងកងជួរកាសែតកឹងធើ-ភាសាខ្មែរមានភាពលំនឹង; តែងសាមគ្គី ខ្នះខ្នែងសម្រេចភារកិច្ចល្អដែលបានប្រគល់ឲ្យ។ ប៉ុន្មានឆ្នាំកន្លង កាសែតកឹងធើភាសាខ្មែរ បានរក្សាការបោះពុម្ពផ្សាយ១លេខ/សប្តាហ៍ ខ្លឹមសារគឺសំដៅផ្សព្វផ្សាយពីគោលមាគ៌ា គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ដល់ជនរួមជាតិខ្មែរតំបន់តីណាមបូ; ឆ្លុះបញ្ចាំង ពីភាពជាក់ស្ដែងនៃគោលនយោបាយជនជាតិដែលស៊ីជម្រៅក្នុងជីវភាព គំរូឈានមុខក្នុងជនរួមជាតិខ្មែរ។ល។
ថ្វីត្បិតនៅជួបលំបាកច្រើនក៏ពិតមែន ប៉ុន្តែកាសែតកឹងធើ-ភាសាខ្មែរ នៅតែបន្តការប្រឹងប្រែងដើម្បីលំនឹងផ្នែកអង្គការចាត់តាំង កែលម្អដោយឥតឈប់ឈរ និងលើកកម្ពស់គុណភាព ទាំងខ្លឹមសារ និងរូបភាព លើទំព័រកាសែត ធ្វើយ៉ាងណាសម្រេចភារកិច្ចដែលបានប្រគល់ឲ្យ។
នាឱកាសបុណ្យចូលឆ្នាំថ្មី សមមិត្តត្រឹងក្វឹកទ្រុងក៏បានប្រសិទ្ធពរដល់កម្មាភិបាល ភ្នាក់ងារកាសែត កឹងធើភាសាខ្មែរ ព្រមទាំងគ្រួសារមានសុខភាពល្អ បរិបូរ សុភមង្គល និងសម្រេចជោគជ័យគ្រប់ប្រការ។ សមមិត្តលេខាគណៈកម្មាធិការបក្សក្រុង ក៏បានសម្តែងការត្រេកអរនិងវាយតម្លៃខ្ពស់ចំពោះការរីតចម្រើន និងភាពវឌ្ឍនាការបន្តិចម្តងៗរបស់កាសែតកឹងធើ-ភាសាខ្មែរ។ លេខាគណៈកម្មាធិការបក្សក្រុង សង្ឃឹមថា សមូហភាពកម្មាភិបាល ភ្នាក់ងារកាសែតកឹងធើ-ភាសាខ្មែរ នឹងបន្តពង្រីកស្មារតីសាមគ្គី; លើកកម្ពស់កម្រិតវិជ្ជាទ្រឹស្តីនយោបាយ វិជ្ជាជីវៈ; ទន្ទឹមនឹងនោះ គប្បីមានការផ្លាស់ថ្មី លើកកម្ពស់គុណភាពទំព័រកាសែត រួមចំណែកអនុវត្តជ័យជម្នះភារកិច្ចនយោបាយដែលបានប្រគល់ឲ្យ៕
ថាញ់ឡុង-លីសៀ