08/04/2019 - 21:01

កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​​ចីរ​ភាព​ជូន​តំ​បន់​ជន​ជាតិ​ភាគ​តិច​

តំ​​បន់​ជន​ជាតិ​ភាគ​តិច​និ​យាយ​រួម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ​និ​យាយ​ដោយ​ឡែក​ ជា​ជំ​ហាន​រីក​ចម្រើន​លើ​គ្រប់​វិ​ស័យ​។ ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​រួម​ជាតិ​​កាន់​តែ​មាន​ភាព​សុ​ក្រឹត​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ល។​ រួម​ជា​មួយ​នឹង​ភូមិ​ភាគ​ឯ​ទៀត​ក្នុ​ង​តំ​បន់​តី​ណាម​បូ ​ខេត្ត​កា​ម៉ាវ​បាន​និង​កំ​ពុង​តម្រង់​ទិស​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។

លោក​ហឺវ​ស៊ុង​ ជា​មួយ​នឹង​ផ្ទះ​មាន​តម្លៃ​ពាន់​លាន​ដុង​។

* គំ​រូ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ធ្វើ​មាន​

ដើម​ឆ្នាំ២​០១៩ មាន​ឱ​កាស​ចុះ​ទៅ​កាន់​ ”មណ្ឌល​តាំង​ទី​លំ​នៅ​គំ​រូ​” នៅ​ភូមិ​ជ្រុង​ខ្មែរ​ ឃុំ​ហូ​ធី​គី​ ស្រុក​ថើយ​ប៊ិញ​ យើង​ខ្ញុំ​ពិត​ជា​ស្រ​ឡាំង​កាំង​ចំ​ពោះ​ទិដ្ឋ​ភាព​ផ្ទះ​ឥដ្ឋ​ ដែល​រចនា​​ប្លង់​តាម​បែប​វី​ឡា​ អម​ដោយ​ទ្វារ​​របង​ធ្វើ​ អំ​ពី​ដែក​ បេ​តុង​យ៉ាង​មាំ​ និង​ល្អ​ប្រ​ណីត​ តាំង​នៅ​បន្ត​បន្ទាប់​គ្នា​។ល។ ដ្បិត​អី​​អ្វី​ដែល​យើង​​ខ្ញុំ​ធ្លាប់​ដឹង​ នៅ​ទី​នេះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ ជាង​៧០​% ជីវ​ភាព​នៅ​លំ​បាក​ច្រើន​។ តាម​ប្រ​សាសន៍​លោក​ហឺវ​ថៅ លេ​ខា​សា​ខា​បក្ស​ភូមិ​ ជ្រុង​ខ្មែរ​ ឲ្យ​ដឹង​៖ លទ្ធ​ផល​នេះ​ ក៏​ដោយ​សារ​រដ្ឋ​ បានវិ​និ​យោគ​ទុន​ ក​សាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​​ជន​បទ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ឲ្យ​ពល​ករ​។ ព្រម​ជា​មួយ​នោះ ​ក៏​ជា​លទ្ធ​ផល​ដែល​ប្រ​ជា​ជន​ផ្ទាល់​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ​វិ​និ​យោគ​ទុន​ ឲ្យ​កូន​ចៅ​រៀន​សូត្រ​។ល។​ ដើម្បី​ចាក​ផុត​ពី​ភាព​​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​នោះ​ឯង​។

នៅ​ភូមិ​ជ្រុង​ខ្មែរ​ មាន​ជនរួម​ជាតិ​ខ្មែរ​ចំ​នួន​​៣៣៥​គ្រួ​សារ​។ ប៉ុន្តែ​ តាម​លោក​ហឺវ​ថៅ​ ឲ្យ​ដឹង​៖ រាល់​សប្តាហ៍​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅ​រ៍​ បើ​សិន​ មិន​បាន​ណាត់​ជា​មុន​ ចង់​ជួប​មេ​គ្រួ​សារ​ ពិត​ជា​ពិ​បាក​ខ្លាំង​ណាស់​។ ដ្បិត​អី​ អ្នក​មាន​ដី​ផ​លិត​ រ​មែង​ទៅ​ស្រែ​ ចំ​ណែក​អ្នក​គ្មាន​ដី​ផ​លិត​តែង​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ឬ​សហ​គ្រាស​។​ល។ សំ​ណាង​ល្អ​ ពេល​នោះ​យើង​ខ្ញុំ​បាន​ជួប​នឹង​បង​​ស្រី​ហឺវ​ធី​ដែវ​។ ទ​ទួល​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ឥដ្ឋ​យ៉ាង​សម​រម្យ​ បង​ស្រី​ហឺវ​ធី​ដែវ​ រីក​រាយ​ឲ្យ​ដឹង​៖ “ដោយ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល​ ទើប​មុន​​នេះ ​គ្រួ​សា​​រ​ខ្ញុំ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ។​ ប៉ុន្មាន​ឆ្នាំកន្លង​មក​ ដោយ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ ​ចំ​ណែក​កូន​ៗ​ធំ​ឡើង​ក៏​បាន​រៀន​សូត្រ​និង​ឧទ្ទេស​នាម​ការ​​ងារ​ធ្វើ​លំ​នឹង​ ទើប​គ្រួ​សា​រ​ខ្ញុំ​បាន​ចាក​ផុត​ពី​​ភាព​ក្រី​ក្រ។​ រក​ស៊ី​​សន្សែ​សន្សំ​បាន​ប្រាក់​ ប្តី​​ប្រ​ពន្ធ​បាន​សង់​ផ្ទះ​ឥដ្ឋ​ដើម្បី​ត្រៀម​រៀប​ការ​ប្រ​ពន្ធ​ឲ្យ​កូន​ប្រុស​ច្បង​ ” ។ល។​

ចម្ងាយ​ពី​ផ្ទះ​មីង​ដែវ​ជាង​មួយ​រយ​ម៉ែត្រ​គឺ​ ផ្ទះ​លោក​ហឺវ​ស៊ុង​ ជា​គំ​រូក​សិករ​ជឿន​លឿន​ ម្នាក់​ផ​លិត​អា​ជីវ​កម្ម​ពូ​កែ​និង​ចិញ្ចឹម​កូន​រៀន​សូត្រ​ ចប់​ចុង​ចប់​ដើម​។ ពេល​ដឹង​ថា គាត់​ទើប​ឡើង​​ពី​ស្រែ​ យើង​ខ្ញុំ​ក៏​ប្រ​ញាប់​ទៅ​ជួប​ដើម្បី​ទំ​នាក់​ទំ​នង​ការ​ងារ​។ សម្លឹង​ឃើញ​អ្នក​ធ្វើ​ស្រែ​ ខោ​អាវ​ ប្រ​ឡាក់​ភក់​ស្រ​ម៉ក​ ប្រ​សិន​បើ​មិន​បាន​ឧទ្ទេស​​នាម ប្រ​ហែល​ជា​យើង​ខ្ញុំ​មិន​អាច​ដឹង​ថា ​គាត់​ជា​ម្ចាស់​វី​ឡា​មាន​តម្លៃ​ពាន់​លាន​ដុង​នៅ​តំ​បន់​ជន​បទ​ដូច្នេះ​ឡើយ​។ លោក​ហឺវ​ស៊ុង​ រៀប​រាប់​៖ ពី​មុន​គ្រួសារ​ខ្ញុំ​ក៏​ឋិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ។​ ផ្តើម​ពី​ដី​ស្រែ​ពីរ​បី​កុង​ដែល​ឪ​ពុក​ម្តាយ​សង​ខាង​ចែ​ក​ឲ្យ​សម្រាប់​ធ្វើ​ស្រែ ​សព្វ​ថ្ងៃ​ ខ្ញុំ​មាន​ផ្ទៃ​ដី​៣​ហិក​តាចិញ្ចឹម​បង្កង​វិ​បុល​វប្ប​កម្ម​ ប្រាក់​ចំ​ណូល​ពី​១៥០​ដល់​២​០០​លាន​ដុង​/ឆ្នាំ​ ​។ល។​ ខ្ញុំ​មាន​កូន​ទាំង​អស់​៦​នាក់​។ កូន​ច្បង​ ពីរ​នាក់​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក​ កូន​បន្ទាប់​​២នាក់​រៀន​ចប់​ម​ហា​វិ​ទ្យា​ល័យ​ ហើយ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​ឯក្រុង​កា​ម៉ាវ​។ល។​”។

តាម​ប្រ​សាសន៍​របស់​លោក​ហឺវ​ថៅ ​ដែល​មិន​​ទាន់​ស្ថិតិ​គ្រប់​សព្វ​ នៅភូ​មិ​ជ្រុង​ខ្មែរ​ មាន​ជន​ជាតិ​ខ្មែរ​ចំ​នួន​៩០​គ្រួ​សារ​មាន​កូន​កំ​ពុង​រៀន​ឬ​បញ្ចប់​ កម្រិត​ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​។ ឆ្នាំ​២០១៩ ភូមិ​ជ្រុង​ខ្មែរ​ខិត​ខំ​រួម​ជា​មួយ​នឹង​ភូមិ​ ភាគ​ជំ​នួយ​កម្លាំង​ជូន​៤​គ្រួ​សារ​ទៀត​ចាក​ផុត​ពី​ភាពក្រី​ក្រ​។ ប្រ​សិន​បើ​សម្រេច​បាន​នោះ ​ភូមិ​ ជ្រុង​ខ្មែរ​ គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រទៀត​ឡើយ​។

មួយ​ជ្រុង​នៃ​ទិដ្ឋ​ភាព​តំ​បន់​តាំង​ទីលំ​នៅ​ខ្នាត​គំ​រូ​នៅ​ភូមិ​ជ្រុង​ខ្មែរ​ ឃុំ​ហូធី​គី​​ស្រុក​ថើយ​ប៊ិញ​។

* ដើម្បី​ទិស​ដៅ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ ដោយ​ចីរ​ភាព​

ភូមិ​ជ្រុង​ខ្មែរ​ គឺ​ភូមិ​គំ​រូ​មួយ​ក្នុង​ការ​អនុ​វត្ត​កិច្ច​​ការ​បំ​បាត់​ភាព​អត់​ឃ្លាន​ ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​នៅតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ​។ ដ្បិត​អី​ នោះ​គឺ​ការ​ប្រ​មូល​ផ្ដុំ​ប្រ​ភព​កម្លាំង​វិ​និ​យោគ​ដ៏​សំ​ខាន់​ក្នុង​ការ​កសា​ង​ និ​ង​ធ្វើ​ឲ្យ​សុក្រឹត​ហេដ្ឋ​រចនា​សម្ព័ន្ធ​គមនា​គមន៍​បម្រើ​ការ​ផលិត​និង​ប្រ​ជា​ជន​រស់​នៅ​តំ​បន់​ជន​ប​ទ​ តំ​បន់​ដែល​មាន​ជន​​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ នោះ​គឺ​ការ​ឧបត្ថម្ភ​ និង​ដោះស្រាយ​​ទាន់​ពេល​ចំ​ពោះ​បញ្ហា​លំ​បាក​ ជាប់​ទាក់​ទិន​​រាល់​តម្រូវ​ការ​ចាំ​បាច់​ស្ដី​ពី​លក្ខណៈ​ជីវ​ភាព​ លក្ខណៈ​​ប្រ​​​ជុំ​​ជីវ​ភាព​របស់​គ្រួ​សារ​ ក្រី​ក្រ ​គ្រួ​សារ​កៀក​បន្ទាត់​ក្រ​និង​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ល។ ផ្តើម​ពី​នោះ​ ផ្តល់​ឱ​កាស​និង​បរិ​ស្ថាន​ ធ្វើ​​ការ​ថ្មី​សមស្រប​ជា​មួយ​នឹង​កម្រិត​និង​លក្ខណ​សម្បត្តិ​នៃ​អ្នក​ទ​ទួល​​ផល​ពី​គោល​ន​យោ​បាយ​ ជួយ​ដល់​គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​​ជា​ជំ​ហាន​ៗលំ​នឹង​ជីវ​ភាព​។ ​

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ​ ចាប់​ពី​ឆ្នាំ​២​០១៦​-២០១៨​ ខេត្ត​កា​ម៉ាវ​ បាន​ចំ​ណាយ​ថ​វិ​កា​ប្រ​មាណ​៣០​ពាន់​លាន​ដុង​ រួម​ជា​មួយ​នឹង​ទឹក​ប្រាក់​ជាង​៦២​ពាន់​លាន​ដុង​ សម្រាប់​ឧបត្ថម្ភ​វិ​និ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជូន​ឃុំ​លំ​បាក​ ពិ​សេស​ (កម្ម​វិ​ធី​១៣៥​)។ ​មកទល់​សព្វ​ថ្ងៃ​ គ្រប់​ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​សំ​ណង់គម​នា​គមន៍​ជន​បទ​ ធា​រា​សាស្រ្ត​ អា​គារ​វប្ប​ធម៌​។ល។ ប្រ​មាណ​​១៧៥​សំ​ណង់​។ ទន្ទឹម​នឹង​នោះ ​អនុ​វត្ត​ជួស​​ជុល ថែ​ទាំ​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​ភូមិ​​ភាគ​ចំ​នួន​១២៣​សំណង់​។ ព្រម​ជា​មួយ​នោះ ​ប៉ុន្មាន​ឆ្នាំ​កន្ល​ង មាន​ពល​ករ​ជា​ជន​រួម​ជាតិ​ខ្មែរ​​ជាង​២.៣០០​នាក់​បាន​ឧបត្ថម្ភ​បណ្តុះ​បណ្តាល​​មុខ​របរ​។ ចាប់​ពី​ឆ្នាំ​២០០៩​ទល់​ឥ​ឡូវ​ ខេត្ត​កា​ម៉ាវ​បាន​ឧបត្ថម្ភ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជា​ជន​រួម​ជាតិ​ខ្មែរ​ជាង​២.៧០០​នាក់ មាន​ការ​​ងារ​ធ្វើ​លំ​នឹង​នៅ​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​។ល។​ អា​ស្រ័យ​ហេតុ​នោះ ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​ ថយ​ចុះ​រៀង​រាល់​ឆ្នាំ​ប្រ​មាណ​២% និង​ចំ​នួន​​គ្រួ​សារ​ក្រី​ក្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​​ជាង​៣%។​

លោក​ង្វៀន​វ៉ាន់​ទ្វឹក​ អ​នុ​ប្រ​ធាន​គណៈ​ជន​ ជាតិ​ខេត្ត​កា​ម៉ាវ​ កត់​សម្គាល់​៖ ការ​រួម​បញ្ចូល​​​កម្ម​វិ​ធី គោល​ន​យោ​បាយ​ដើម្បី​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ធំ​ធេង​និង​ជា​វិជ្ជ​មាន​ដល់​មុខ​មាត់​នៃ​តំ​បន់​ជន​ជាតិ​ភាគ​តិចនិ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ​និ​យាយ​ដោយ​ឡែក​។ ព្រម​ជា​មួយ​នោះ ​ប្រព័​ន្ធ​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​ គម​នា​គមន៍​ក្នុង​តំ​បន់​ត្រូវ​បាន​កែ​លម្អ​ដើម្បី​​បង្កើន​ការ​ជួញ​ដូរ​ ដឹក​ជញ្ជូន​ទំ​និញ​និង​ឆ្លើយតប​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រជា​ជន​។ ហេដ្ឋា រចនា​សម្ព័ន្ធ ​វប្ប​ធម៌​-សង្គម​ បាន​យក​ចិត្ត​ទុក​​ដាក់​វិ​និ​យោគ​ មាន​កម្ម​វិ​ធី គម្រោង​ជា​ច្រើន​ ត្រូវ​បាន​ក​សាង​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​ និង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ ផ្តើម​ពី​​នោះ រួម​ចំ​ណែក​ជំ​រុញការ​ងារ​កាត់​បន្ថយ​ភាព​​ក្រី​ក្រ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​កាត់បន្ថយ​ គម្លាត​នៃ​ការ​អភិ​វឌ្ឍ​រ​វាង​តំបន់​ជន​ជាតិភាគ​តិច​ និង​តំ​បន់​ឯ​ទៀត​ ព្រម​ជា​មួយ​នោះ​ឈាន​ដល់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។

* * *

ការ​វិ​និ​យោគ​ទុន​ក​សាង​មូល​ដ្ឋាន​សម្ភារៈ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ គិត​គូរ​ការ​ងារ​​ចិញ្ចឹម​ជី​វិត​។ល។ តំ​បន់​ជន​ជាតិ​ភាគ​តិច​និ​យាយ​ រួម​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ ត្រូវ​បាន​ភូមិ​ភាគ​តំ​បន់​ណាម​បូ បន្ត​ការ​ផ្ដុំ​កម្លាំង​ផ្សព្វ​​ផ្សាយ​អនុ​វត្ត​។ ផ្តើម​ពី​នោះ ​ជា​រៀង​រាល់​ឆ្នាំ​ ជន​​រួម​ជាតិ​ខ្មែរ​ក៏​មាន​ការ​មូល​មី​រ ជួប​ជុំ​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ក្តីសប្បាយ​រីក​រាយ​។ ដើម្បី​ជំ​នោរ​ខ្យល់​ថ្មី​នៃ​ភាព​សុខ​ដុម​រមនា​ សុភ មង្គល​ចូល​គ្រប​ដណ្តប់​រាល់​ភូមិ​ស្រុក​ នាំ​មក​​ឋាម​ពល​ថ្មី ​ជីវ​ភាព​ថ្មី​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ឃ្មាត​ខ្មី​ពល​កម្ម​ផ​លិត​ សាម​គ្គី​ក​សាង​​ភូមិស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ! ​៕​

ថាញ់ឡុង-ធី

ចែករំលែកអត្ថបទ