18/03/2019 - 07:12

លោក​ង្វៀន​វ៉ាន់​ធ្វឹក​ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​

ផ្តុំ​កម្លាំង​ក​សាង​ហេដ្ឋា​រចនា​សម័្ពន្ធ​​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច

ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​កា​ម៉ាវ ប៉ុន្មាន​ឆ្នាំ​កន្លង​មាន​ការ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់​។ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ អា​ទិ​ភាព​ផ្តុំ​កម្លាំង​វិ​និ​យោគ​ និង​ទ​ទួល​បាន​លទ្ធ​ផល​ដ៏​សំ​ខាន់​ជា​ច្រើន​។ លទ្ធផល​នេះ​បាន​រួម​ចំ​ណែក​បង្កើន​ការ​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម​ ដឹក​ជញ្ជូនទំ​និញ​បាន​ងាយ​​ស្រួល និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅមករបស់​​ប្រ​ជា​ជន​ក្នុង​តំ​បន់​។ ប្រ​ព័ន្ធ​សំ​ណង់​ធា​រា​សាស្រ្ត​ បាន​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​បង្ក​បង្កើន​ផល​។

*ដោះ​ដូរ​ជាមួយ​កា​សែត​កឹង​ធើ​ភា​សាខ្មែ​រ ស្តី​ពី​លទ្ធ​ផល​ដ៏​គួរ​​ឲ្យ​មោទ​នៈខាង​លើ​ លោក​ង្វៀន​វ៉ាន់​ធ្វឹក​ អនុ​ប្រ​ធាន​គណៈ​ជន​​ជាតិ​ខេត្ត​កា​ម៉ាវ​ បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​៖

- ទូ​ទាំង​ខេត្ត​កា​ម៉ាវ​មាន​ឃុំ​ សង្កាត់​ ទី​ប្រជុំ​ជន​ចំ​នួន​៦៥​/១០១​ចំ​ណុះតំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​បាន​បែង​ចែក​ជា​បី​មណ្ឌល​។ យោង​តាម​នោះមាន​ឃុំ ​សង្កាត់​ ទី​ប្រ​ជុំ​ជន​ចំ​នួន​២៧​ចំ​ណុះ​មណ្ឌល​I មាន​ឃុំ​ចំ​នួន​២៩ចំ​ណុះ​មណ្ឌល​II ដោយ​មាន​ភូមិ​លំ​​បាក​ពិ​សេស​ចំ​នួន​៦៤​ និង​មាន​ឃុំចំ​នួន​៩​ចំ​ណុះម​​ណ្ឌល​III ដែល​មាន​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​៦០។ ក្នុង​ឆ្នាំ​២០១៨ ខេត្ត​បាន​រំ​សាយ​ថ​វិ​កា​ប្រ​មាណ​៨ពាន់​លាន​ដុង​ ដើម្បីជំ​នួយ​វិ​និ​យោគ​ហេដ្ឋា​មូល​ដ្ឋាន ជូន​ឃុំ​ចំ​នួន​៨​ដែល​លំ​បាក​ពិ​សេស ចំ​ណុះ​ក្រប​ខ័ណ្ឌ​វិ​និ​យោគ​នៃ​កម្ម​វិ​ធី​១៣៥​ នៅ​បណ្តា​ស្រុក​ដូច​ អ៊ូ​មិញ​ ដឹម យើុយ​និង​ត្រឹង​វ៉ាន់​ថើយ​។ ប្រ​ភព​ទុន​នេះ​បាន​ប្រ​គល់​ឲ្យ​ស្រុក​តាំង​ពីដើម​ឆ្នាំ​។ ឆ្លង​តាម​រយៈ​នោះ ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​បានចង្អុល​ការដល់​ភូមិ​ភាគ​នា​នា​ដែល​ទទួ​ល​ផល​ ម្ចាស់​ការ​គួប​ផ្សំ​នឹង​ប្រ​ភព​ទុន​ដ​ទៃ​ទៀត​ ដើម្បី​ផ្សព្វ​ផ្សាយ​វិ​និ​យោគ​ក​សាង​ឲ្យ​បាន​សម្រេច​ផ្លូវគមនា​គមន៍​ជន​បទ​៨​ខ្សែ​ ព្រម​ទាំង​បាន​រំ​សាយ​ទុន​សម្រេច​តាម​ល្បឿនក​សាង​ទាំង​១០០​%។

*ការ​រំ​សាយ​ប្រ​ភព​ទុន​មជ្ឈិម​ជំ​នួយ​ដល់​ខេត្ត​កា​ម៉ាវ​ ត្រូវ​បាន​ផ្ស​ព្វ​ផ្សាយអនុ​វត្ត​យ៉ាង​ដូច​ម្តេច​? សូម​ជម្រាប​ប្រ​សាសន៍​លោក​!

-ប្រ​ភព​ទុន​ថ​វិ​កាម​ជ្ឈិម​ជំ​នួយ​អនុ​វត្ត​ក្នុង​ឆ្នាំ​២០១៨ មាន​ជាង​២២,៣​ពាន់លាន​ដុង​។ ក្នុង​នោះ ទុន​វិ​និ​យោគ​អភិ​វឌ្ឍ​មាន​ជាង​២១,១ពាន់​លាន​ដុង និង​ទុន​សម្រាប់​បុព្វ​ហេតុ​ប្រមាណ​១,២​ពាន់​លាន​ដុង​។ ខេត្ត​បានរំ​សាយ​ទុន​ដល់​បណ្តា​ស្រុក​ ដើម្បី​ជំ​នួយ​វិ​និ​យោគ​ហេដ្ឋា​មូល​ដ្ឋាន​ និងជួស​ជុល​ថែ​រក្សា​សំ​ណង់​ជូន​ដល់​ឃុំ​ចំ​នួន​៨​ចំ​ណុះ​មណ្ឌល​III និង​ភូមិលំ​បាក​ពិ​សេស​ចំ​នួន​៦៧ ដែល​ចំ​ណុះ​ក្រប​ខ័ណ្ឌ​វិ​និ​យោគ​នៃ​កម្ម​វិធី​ ១៣៥​។ បច្ចុ​ប្បន្ន ភូមិ​ភាគ​ដែល​ទទួល​ផល​ សុទ្ធ​សឹង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ការវិ​និ​យោគ​ ក​សាង​សម្រេច​បាន​សំ​ណង់​ថ្មី​ចំ​នួន​​៨៩​និង​ជួស​ជុលថែ​រក្សា​សំ​ណង់​ចំ​នួន​៧០​ ហើយ​ខិត​ខំ​រំ​សាយ​​​ ទុន​ឲ្យ​ទាន់​តាម​ល្បឿន​កសាង​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៩​នេះ។

*តម្រូវ​ការ​ទុន​វិ​និ​យោគ​អនុ​វត្ត​កម្ម​វិ​ធី​១៣៥​ រយៈពេល​ខាង​មុខ​ នៅ​កា​ម៉ាវយ៉ាង​ណា​ដែរ​បាទ? សូម​ជម្រាប់​ប្រ​សាសន៍​លោក​!

-ឆ្នាំ​២០១៩​-២០២០​ តម្រូវ​ការ​ប្រ​ភព​ទុន​ថ​វិ​កា​ខេត្ត​កា​ម៉ាវ​ សម្រាប់​អនុ​វត្តកម្ម​វិ​ធី​១៣៥​ប្រមាណ​១៦​ពាន់​លាន​ដុង​។ តម្រូវ​ការ​ប្រ​ភព​ទុន​ថ​វិ​កាមជ្ឈិម​ប្រ​មាណ៦២,២​ពាន់​លាន​ដុង​។ ក្នុង​នោះ ​តម្រូវ​ការ​ទុន​ជំ​នួយ​វិ​និយោគ​ហេដ្ឋា​មូល​ដ្ឋាន​ប្រ​មាណ​​៤២,៨​ពាន់​លាន​ដុង​ ទុន​ជួស​ជុល​ថែរក្សា​សំណ​ង់​ប្រ​មាណ​២,៧​ពាន់​លាន​ដុង​។ល។ សូម​ស្នើ​ដល់​គណៈ​កម្មា​ធិ​ការ​ជន​​ជាតិ សហ​ការ​ជា​មួយ​នឹង​បណ្តា​ក្រ​សួង​ ផ្នែក​មជ្ឈិម​ គប្បីរំ​សាយប្រ​ភព​ទុន​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​បាន​ឆាប់​។ យោង​លើ​មូល​ដ្ឋាន​​នោះ គណៈ​ជន​ជាតិ​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​និង​លើក​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​រំ​សាយ​ទុន​ដល់​បណ្តា​ស្រុក​ក្រុង ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្តឲ្យ​បាន​ទាន់​ពេល​៕

*សូម​អរ​គុណ​លោក​!

                                                              ថាញ​ឡុង​(អ​នុ​វត្ត​)-ប្រែ​៖សុ​ផន

 

ចែករំលែកអត្ថបទ