ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/03/2019 - 16:02

សិក្ខា​សា​លា​ផ្តល់​ម​តិ​លើ​គម្រោង​ទូ​ទៅ​ដើម្បី​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

នៅ​រដ្ឋ​ធា​នី​ហា​ណូយ​ គណៈ​កម្មា​ធិ​​ការ​ជន​ជាតិ​ បាន​រៀប​ចំសិក្ខា​សា​លា​ផ្តល់​ម​តិ​យោ​បល់​ លើ​គម្រោង​ ផ្តល់​ម​តិ​យោ​បល់​​លើ​សេច​ក្ដី​ព្រាង​រ​បាយ​កាណ៍​គម្រោង​ ទូ​ទៅ​​ដើម្បី​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​​-សង្គម​លំ​បាក​ ដំ​ណាក់​កាល​២០២១​-២០​២៥​។​

លោក​យ៉ាង​អា​ជូ​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​របស់​រដ្ឋ​ស​ភាថ្លែង​យោ​បល់​ក្នុង​សិក្ខា​សា​លា​។

រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​បាន​ប្រ​គល់​ភារ​កិច្ច​កសាង​គម្រោង​ដើម្បី​រាយ​ការណ៍​ជូន​រដ្ឋា​ភិ​បាល​ និង​លើក​ជូន​រដ្ឋ​ស​ភា​នី​តិ​កាល​ XIV នៅ​ក្នុង​ស​ម័យ​ប្រ​ជុំ​លើក​ទី​ប្រាំ​មួយ​(ចុង​ឆ្នាំ​២០១៩​)។ គម្រោង​ ត្រូវ​បាន​ក​សាង​ឡើង​​សំ​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ គ្រប់​ជ្រុង​ជ្រោយ​ ប្រ​កប​ដោយ​និ​រន្ត​រ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជំ​រុញ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ កាត់​បន្ថយ​សន្សឹ​ម​ៗ​តំ​បន់​លំ​បាក​ខ្លាំង​ បង្កើន​ការ​វិ​និ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ពង្រីក​សក្តា​នុ​ពល​ ឧត្តម​ភាព​តំ​បន់នី​មួយ​ៗ​ អភិ​វឌ្ឍ​ការ​អប់​រំ​និង​​បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ អភិ​រក្ស​និង​ពង្រីក វប្ប​ធម៌​ដ៏​ល្អ​វិ​សេស​របស់​ជន​ជាតិ​ភាគ​តិច​ អភិ​វឌ្ឍ​​ប្រ​ភព​ធន​ធាន​មនុស្សតំ​បន់​ជន​ជាតិ​ភាគ​តិច​ បង្កើន​ទាំង​ប​រិ​មាណ​និង​គុណ​ភាព​កង​ជួរ​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​ ពង្រឹង​ប្រ​ព័ន្ធ​ន​យោ​បាយ​មូល​ដ្ឋាន​ រក្សា​លំ​នឹង​​​ផែន​​ម​ហា​សាម​គ្គី​ជន​ជាតិ​ ធា​នា​លំ​នឹង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​។

ក្នុង​អង្គ​សិក្ខា​សា​លា​ អ្នក​តំ​ណាង​ភាគ​ច្រើន​បាន​សម្តែង​ច្បាស់នូវ​ការ​ឯក​ភាព​ខ្ពស់​លើ​សេច​ក្ដី​ព្រាង​​គម្រោង​រ​បាយ​កាណ៍។​ អ្នក​តំ​ណាង​មួយ​ចំ​នួន​បាន​​ស្នើ​ គម្រោង​គប្បី​ប្រ​មូលផ្តុំ​ទៅ​លើ​ទិស​ដៅ​ វាយ​តម្លៃ​​ជា​ទូ​ទៅ​ផ្នែក​វិជ្ជ​មាន​ និង​បទ​ពិ​សោធន៍​លើ​វិ​ស័យ​វិ​និ​​យោគ​ក​សាង​ អភិវឌ្ឍ​ផលិត​កម្ម​ ធា​នា​សុ​ខុ​មាល​​ភាព​សង្គម​ សន្តិ​សុខ​​ការ​ពារ​ប្រ​ទេស​។ គប្បី​មាន​​ការ​វាយ​តម្លៃ​ភាព​ជាក់​ស្តែង​នៃ​គោល​ន​យោ​បាយ​ និង​ការ​ងារ​គ្រប់​គ្រង​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ កម្រិត​នៃ​ការ​ជះ​ឥទ្ធិ​ពល​របស់​គម្រោង​ចំ​ពោះ​គោល​ន​យោ​បាយ​​ផ្សេង​ៗ​ទៀត​។ គម្រោង​គួរ​ធ្វើ​ឲ្យ​ច្បាស់​តួ​នា​ទី​របស់​ គណៈ​កម្មា​ធិ​ការ​ជ​ន​ជាតិ​ក្នុង​កិច្ច​ចង្អុល​ការ​ និង​ប្រតិ​បត្តិ​ការ​។ ទន្ទឹម​នឹង​នោះ​ គឺ​ការ​ទ​ទួល​ខុស​ត្រូវ​របស់​​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​នា​នា​ (ចាប់​ពី​ខេត្ត​រ​ហូត​ដល់​ស្រុក​ ឃុំ)​។ គិត​គូរ​ដើម្បី​រៀប​ចំ​រចនា​សម្ព័ន្ធ​ប្រ​ភព​កម្លាំង​វិ​និ​យោគ​ ធា​នា​ភាព​អាច​អនុ​វត្ត​បាន​។ ប្រ​មែ​ប្រ​មូល​គោល​ន​យោ​បាយ​ កាត់​បន្ថយ​ដើម​ទង​ ដើម្បី​ការ​អនុ​វត្ត​គម្រោង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​៕

យោង​៖ http://cema.gov.vn

ចែករំលែកអត្ថបទ