26/02/2019 - 09:05

លើក​កម្ពស់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​

ជា​ឃុំ​ស្ថិត​ក្នុង​កម្ម​វិ​ធី​១៣៥​ (ដំ​ណាក់​កាល​៣​) ឃុំ​ទ្រឿង​-ថ​ ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​​ជាង​៧៣​%។​  ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ងារ​ផ្សព្វ​ផ្សាយ​ ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ ពិ​សេស​គឺ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បាន​នាំ​មក​នូវ​ប្រសិទ្ធ​ភាព​ជាក់​ស្ដែង​ ។

ប្រ​ជា​ជន​នាំ​​កុ​មារ​ទៅ​​ដំ​ណាក់​សុ​ខា​​ភិ​បាល​ ដើម្បី​​ចាក់​ថ្នាំ​បង្ការ​​តាមពេល​កំ​ណត់​។​

លោក​ត្រឹង​វ៉ឹង​សឺន​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ទ្រឿង​-​ថ ​ឲ្យ​ដឹង​៖ ​“កងជួរ​កម្មា​ភិ​បាល​ពេទ្យរបស់​ដំ​ណាក់​​សុ​ខា​ភិ​បាល​ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ គុណ​ភាព​ពិ​​និត្យ​ ព្យា​បាល​​ជំ​ងឺ​ជា​សន្សឹម​ៗ​ត្រូវ​បាន​កើនឡើង​ ​។ កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ​ ត្រូវ​បាន​ផ្សព្វ​​ផ្សាយ​អនុ​វត្ត​ល្អ​​ការ​ងារ​បង្ការ​បង្រ្កាប​រោគ​រាល​ដាល​ បាន​ម្ចាស់​ការ​ចាប់​ពី​​ដើម​ឆ្នាំ​មក​ម៉្លេះ​។ល។ អា​ស្រ័យ​ហេតុ​នោះ រោគ​រាល​ដាល​កាត់​បន្ថយ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ​ ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​មុខ​សញ្ញា​ឋិត​​ក្នុង​ក្រប​ខ័ណ្ឌគោល​ន​​យោ​បាយ​​ អ្នក​​ក្រ ម្តាយ​និង​កុ​មារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អ​នុ​វត្ត​ បង្កើន​ការ​ថែ​ទាំ​សុខ​​ភាព​កុ​មារ​។ ដូច្នេះ​ ឃុំ​តែង​រក្សា​ខ្ជាប់​ការ​សម្រេច​បទ​ដ្ឋាន​ជាតិ​អំ​ពី​សុ​ខា​​ភិ​បាល​”។

ពូ​ថាច់​បាង​ នៅ​ភូមិ​កាន់​ស្នម​ ឲ្យ​ដឹង​​៖  “ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៅដំ​ណាក់​​សុ​ខា​ភិ​បាល​ តែង​អស់​ពីចិត្ត​ពី​ថ្លើម​ពេល​ប្រ​ជា​ជន​ទៅ​ពិ​និត្យ​ជំ​ងឺម្តង​ៗ​។ ខ្ញុំ​បាន​នាំ​ចៅ​អា​យុ​១ឆ្នាំ​ទៅ​ដំ​ណាក់​សុ​ខាភិ​បាល​ដើម្បី​ចាក់​ថ្នាំ​បង្ការ​តាម​ការ​កំ​ណត់​ មិនត្រឹម​តែ​អនុ​វត្ត​ការ​ចាក់​​ថ្នាំ​បង្ការ​ប៉ុណ្ណោះ​ទេ​ គ្រូ​ពេទ្យ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ ថែម​ទាំង​ណែ​នាំ​​យ៉ាង​ហ្មត់​ចត់​ពី​ការ​តាម​ដាន​ជំ​ងឺ​ ថែ​ទាំ​កុ​មារ​ក្រោយ​ពេល​ចាក់​ថ្នាំ​បង្ការ​ ក៏​ដូច​ជា​រ​បៀបបង្ការ​បង្ក្រាប​ជំ​ងឺ​ឆ្លង​ ដូច​៖ ជំ​ងឺ​គ្រុន​ឈាម​ ជំ​ងឺ​ពង​ដៃ​-ជើង​-មាត់​ និង​អនា​ម័យ​បរិ​ស្ថាន​ ព្រម​ទាំង​កម្ចាត់​ដង្កូវ​ទឹក​ជុំ​វិញ​ផ្ទះ​។ល។”។

បង​ស្រី​កៀង​ធី​ថាញ់​ធ្វី​ នៅ​ភូមិ​កោះ​​ស្វាយ ឲ្យ​ដឹង​៖ “​ដំ​ណាក់​សុ​ខា​ភិ​បាល​ស្អាត​បាត​ គ្រូ​ពេទ្យ​នៅ​ទី​នេះ​​រួស​រាយ​រាក់​ទាក់​ ហើយ​ណែ​នាំ​អ្នក​ជំ​ងឺអស់​ពី​​ចិត្ត​របៀប​លេប​ថ្នាំ​ តាម​ដាន​ជំ​ងឺ​។ល។​”។

បច្ចុប្បន្ន​ លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​៧/៧​ ភូមិ​សុទ្ធ​សឹង​មាន​ស​ហ​កា​រី​សុ​ខា​ភិ​បាល​ ឆ្លង​តាម​រយៈ​នោះ​ ក៏​បាន​ស​ហ​ការ​យ៉ាង​ជិត​ដិត​ជា​មួយ​ដំ​ណាក់​សុ​ខា​​ភិ​បាល​ និង​បុគ្គ​លិក​ទ​ទួល​បន្ទុក​សុខា​ភិ​​បាល​នៅ​ឃុំ​ ក្នុង​ការគ្រប់​គ្រង​ ក្តាប់​ហេតុ​ការណ៍​ព្រម​ទាំងចលនា​ ផ្សព្វ​ផ្សាយ​ដើម្បី​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រ​លឹក​របស់​ប្រ​ជា​ជន​ ក្នុង​ការ​អនុ​វត្ត​បង្ការ​បង្ក្រាប​ជំ​ងឺ​ប្រ​សព្វរ​ដូវ​ ឬ​ក៏​រោគ​​រាល​ដាល​ជា​ដើម​។ វេជ្ជ​បណ្ឌិត​ តូ​មិញ​ចូវ​ ប្រ​ធាន​ដំ​ណាក់សុ​ខា​ភិ​បាល​ឃុំ​ទ្រឿង​-ថ​ ឲ្យ​ដឹង​៖ “ចាប់​ពី​ឆ្នាំ​២០១៧  ខណៈ​ពេល​មាន​សេច​ក្តី​កំ​ណត់​ពី​ការ​​អនុ​វត្ត​ចំ​ហ​ប្រ​ព័ន្ធ​ពិ​និត្យ​ព្យា​បាល​ជំ​​ងឺ មាន​អ្នក​ជំ​ងឺជាង​៨០​% បាន​ទៅ​​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក​ដើម្បី​ពិ​និត្យ​ជំ​ងឺ​។  ទោះ​បីសម្ពាធ​ពិ​និត្យ​ជំ​ងឺ​មាន​ការ​ថយ​​ចុះ​ក៏​ពិត​មែន​ ប៉ុន្តែ​កង​ជួរ​គ្រូ​ពេទ្យ​ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​តែ​បន្ត​ការ​​គ្រប់​គ្រង​រាល់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ខាង​សុខា​ភិ​បាល​ ដូច​៖ ចាក់​ថ្នាំ​បង្ការ​បើក​​ទូ​លាយ​ ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​-ផែន​ការ​គ្រួ​សារ​​គ្រប់​គ្រង​និង​តាម​ដាន​រាល់​​ស​កម្ម​ភាព​ជំ​ងឺ​រ​បេង​ ឃ្លង់​ សរ​សៃ​ប្រា​​សាទ​សហ​គមន៍​ និង​បង្ការ​បង្ក្រាប​ជំ​​ងឺ​គ្រុន​ឈាម​ គ្រុន​ចាញ់ HIV/​អេដស៍​ លើស​ឈាម​ និង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ។ល។ ដោយ​ស្មារ​តីទ​ទួល​បន្ទុក​របស់​​គ្រូ​ពេទ្យ​ “គ្រូ​ពេទ្យ​ ដូច​វិ​សុទ្ធ​មា​តា​” ក៏​បាន​ជំ​រុញ​ទឹក​ចិត្តស​មូ​ហ​ភាព​កម្មា​ភិ​បាល​ គ្រូ​ពេទ្យ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​”៕​

សើុង​ម៉ាល័យ​-លី​សៀ               

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹង​វ៉ឹង​សឺន