ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/02/2019 - 09:05

បេក្ខ​សិស្ស​៤១៥​អង្គ​និង​រូប​ ប្រ​ឡងពុទ្ធិក​សិក្សា​បឋម​ភូមិ​និង​ទុតិយ​ភូមិ​

សមា​គម​ព្រះសង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​ពិ​ធីប្រ​ឡង ​យក​សញ្ញា​បត្រ​ ថ្នាក់​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​និង​ទុតិ​យ​ភូមិ​ ឆ្នាំ​សិក្សា២០​១៨-​ ២០១៩​ នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ពោធិ​សិ​រី​ ភូមិ​ចុង​ផ្នោ ​ឃុំ​ហ្វា​តឹង​ ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​។

ទិដ្ឋ​ភាព​បេក្ខ​សិស្ស​កំ​ពុង​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ពោធិ​សិ​រី​។

ពិ​ធី​ប្រ​ឡង​មាន​បេក្ខ​ស​ម​ណ​សិស្ស​និង​សិស្ស​ចូល​រួម​ប្រ​ឡង​៤១៥​អង្គ និ​ង​​រូប ក្នុង​នោះ ថ្នាក់​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​៤ មាន​បេក្ខ​ស​មណសិស្ស​និង​​សិស្ស​៣២៤​អង្គ​និង​រូប​ ថ្នាក់​ទុតិយ​ភូមិ​ឆ្នាំ​ទី​៣ ​មាន​បេក្ខសមណ​សិស្ស​និង​សិស្ស​​៩១​អង្គ​និង​រូប​។ រយៈ​ពេល​សិក្សា​៩ខែ​ ចាប់​ពី​ខែ​មិ​ថុ​នា​​ ឆ្នាំ​២០១៨​ រ​ហូត​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។ លទ្ធ​ផល ថ្នាក់​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​ប្រ​ឡង​ជាប់        ​៩៨,​៤%​, ថ្នាក់​ពុទ្ធិ​ក​សិក្សា​ទុ​តិយ​ភូមិ​ ប្រ​ឡង​ជាប់​ទាំង​១០០​%៕

សើុង​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ