ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/12/2018 - 15:29

កឹងធើ

តាម​ការ​គ្រោង​ទុក​នឹង​មាន​ភាគ​កម្រិត​១២/​១៣​ សម្រេច​និង​សម្រេច​លើស​ផែន​ការ​១០០​%

         ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹ​ង​ធើ នី​តិ​កាល​IX អា​ណត្តិ​កាល​២០១៦​-២០២១ ទើប​រៀប​ចំ   ​ស​ម័យ​ប្រ​ជុំ​លើក​ទី​១០  ជា​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ចុង​ឆ្នាំ​ ២០១៨​។

ទិដ្ឋភាពសម័យប្រជុំ។

ក្នុង​ស​ម័យ​ប្រ​ជុំ​ តំ​ណាង​ចូល​រួម​បាន​ស្តាប់​របាយ​ការណ៍ សេច​ក្ដី​ថ្លែង​ការណ៍​និង​ពិ​ភាក្សា​យោ​បល់​ ពិ​និត្យ​សេច​ក្តី​សម្រេច​ចិត្ត​សំ​ខាន់​ៗ​ជា​ច្រើន​។ ជាក់​ស្តែង ពិ​និត្យ​ ពិភាក្សា​យោ​បល់​ផ្តល់​ម​តិ​យោ​បល់​អំ​ពី​របាយ​ការណ៍​ អា​ស្រ័យ​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​ផ្នែក​របស់​ក្រុម​ប្រឹក្សា​ប្រ​​ជា​ជន​ ស្ថា​ប័ន​យុត្តិ​ធម៌​ក្រុង​។ល។ ពិ​និត្យ ពិ​ភាក្សា​​ការ​ដាក់​ស្នើ ពង្រាង​សេចក្តី​សម្រេច​ចិត្ត​អា​ស្រ័យ​​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង របាយ​ការណ៍​ពី​បញ្ហា​ចាំ​បាច់​ក្នុង​ការ​ងារ​ចាត់​ចែង​អនុ​វត្ត​ភារ​កិច្ច​គ្រ​ប់​គ្រង​រដ្ឋ​; ដោះ​​ស្រាយ​ម​តិ​យោ​បល់​សំ​ណើរ​បស់​ម្ចាស់​ឆ្នោត​។ ផ្តើម​ពី​នោះ សម្រេច​តាម​សមត្ថ​កិច្ច​របស់​ក្រុម​ប្រឹក្សា​ប្រជា​​​ជន ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​ពេល​ខាង​មុខ​។ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ដំ​ណើរ​ការ​ស្រង់​ម​តិ​ទំ​នុក​ចិត្ត​ចំ​ពោះ​អ្នក​កាន់​តំ​ណែង​២៧​រូប អា​ស្រ័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​តែង​តាំង​; ចោទ​សួរ​ពី​បញ្ហា​នា​នា​ឋិត​ក្នុង​បន្ទុក​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​សមា​ជិក​ផ្សេង​ៗ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ប្រ​ធាន​ស្ថា​ប័​ន ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង តាម​ច្បាប់​កំ​ណត់​ ។ល។

ក្នុង​ស​ម័យ​ប្រ​ជុំ​ រ​បាយ​ការណ៍​ពី​លទ្ធ​ផល​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ស្តី​ពី​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ឆ្នាំ​២០១៨ និង​ទិស​ដៅ ភារ​កិច្ច​ឆ្នាំ​២០១៩ លោក​វ៉​ថាញ់​ថុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ ឆ្នាំ​២០១៨      ក្រោម​ការ​ដឹក​នាំ និង​ចង្អុ​ល​ការ​យ៉ាង​ហ្មត់​ចត់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ការ​ចាត់​ចែង​យ៉ាង​រវៀស​​រវៃ​និង​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​​ជ​ន​ក្រុង​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ ការ​បេ្តជ្ញា​ចិត្ត​របស់​គណៈ​ ផ្នែក​គ្រប់​ថ្នាក់​ និង​ភូមិ​ភាគ​នា​នា មួយ​អន្លើ​ដោយ​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ ការ​ខិត​ខំ​យ៉ា​ង​ពេញ​ទំ​ហឹង​របស់​ប្រ​ជា​ជន​និង​សហ​គមន៍​ធុរ​កិច្ច​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ក្រុង សម្រេច​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គា​ល់​ ១២/ ១៣​ភាគ​កម្រិត​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ឆ្នាំ​២០១៨ សុទ្ធ​សឹង​តែ​អនុ​វត្ត​សម្រេច​និង​សម្រេច​លើស​ផែន​ការ​ បើ​ប្រៀប​នឹង​លក្ខ​ឋាន​នៃ​សេច​ក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ដាក់​ចេញ​។

បញ្ចប់​កិច្ច​ប្រ​ជុំ តំ​ណាង​ទាំង​ឡាយ​បាន​ស្រ​ប​មតិ​ ផ្តល់​សច្ចា​នុម​តិ​សេចក្តី​សម្រេច​ចិត្ត​លើ​វិ​ស័យ​នា​នា ចំ​នួន​១៨ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង និង​ស្ថា​ប័ន​ភូមិ​ភាគ​នា​នា​ចាត់​តាំង​អនុ​វត្ត។ ដើម្បី​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឆ្នាំ២​០១៩ ក្រុម​ប្រឹក្សា​​ប្រ​ជា​ជន​ក្រុង​ សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​និង​ស្ថា​ប័ន​នា​នា គប្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​សេច​ក្តី​កំ​ណត់​រប​ស់​ច្បាប់​ស្តី​ពី​ការ​វិ​និ​យោគ​សា​ធារ​ណៈ​គ្រប់​គ្រង​ហ្មត់​ចត់​ប្រ​ភព​​ទុន​វិ​និ​យោគ​ពី​ថ​វិ​កា​រដ្ឋ​។ បង្កើន​ការ​គ្រប់​គ្រង​ អ​នុ​វត្ត​ល្អ​ភារ​កិច្ច​ចំ​ណូល​-ចំ​ណាយ​ថ​វិ​កា។​ ជំ​រុញ​ស​កម្ម​ភាព​ ដំ​ណើរ​ការ​វិ​និ​យោគ​បង្ក​ជា​ប​រិ​ស្ថាន​ងាយ​ស្រួល​ដើម្បី​ទទួល​ចរ​ន្ត​ទុន​វិ​និ​យោគ​     វិ​និ​យោ​គិន​។ ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​ជាប់​ទាក់​ទិន​ពី​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ក្នុង​វិ​ស័យ​វិ​និ​យោគ​ ដី​ធ្លី សាង​សង់​ គម្រោង​ប្លង់​បង្កើត និង​ពិ​និត្យ​សម្រេច​គម្រោង​​ដេញ​ថ្លៃ ហិ​រញ្ញ​វត្ថុ​ ពន្ធ​ដារ​។ល។​ ក​សាង​រដ្ឋ​អំ​ណាច​អេ​ឡិច​ត្រូ​និក​ អ​នុ​វត្ត​ដំ​ណើរ​ការ​ តម្លា​ភាព​បម្រើ​​​ប្រ​​ជា​​ជន​និង​ធុរ​កិច្ច​ជា​សន្សឹ​ម​ៗ​ក​សាង​ក្រុង​ក្លាយ​ជា​បូ​រី​ក្រុង​ឈ្លាស​វៃ​៕

​      ប្រភពៈ http://baocantho.com.vn -មុនី  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទិដ្ឋភាពសម័យប្រជុំ