18/12/2018 - 10:16

ឧបត្ថម្ភ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

តាម​ប្រ​សាសន៍​លោក​ចៅ​អាន​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​​ខេត្ត​អា​​ន​យ៉ាង មាន​គោល​ការណ៍ គោល​ន​យោ​បាយ​ពិ​សេស​ៗ​ជា​ច្រើន​របស់​រដ្ឋ​ចំ​ពោះ​ជនរួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ ពង្រីក​​នូវ​ប្រ​សិទ្ធ​ភាព​។

 ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​និង​ទិញ​ផ​លិត​ផល​​នៅ​ភូមិ​របរ​វ៉ាន់​យ៉ាវ​។

តាម​ស្ថិតិ​របស់​​គណៈ​ជន​ជាតិ​ខេត្ត​អាន​យ៉ាង​ បាន​ស​ឲ្យ​ឃើញ​ថា​ កម្ម​វិ​ធី​ គម្រោង​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​។ តាំង​ពី​អគ្គិស​នី ផ្លូវ​គមនា​គមន៍​ សា​លា​រៀន​ ដំ​ណាក់​សុ​ខា​ភិ​​បាល នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ក​រ​​ត្រូវ​បាន​វិ​និ​យោគ​ក​សា​​ង​ ធា​នា​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​បាន​ងាយ​ស្រួល​ សិស្សា​​នុ​​សិស្ស​បាន​រៀន​សូត្រ​ ក្នុង​សា​លា​រៀន​មាំ​ទាំ;​ អ្នក​ជំ​ងឺ​បាន​ពិ​និត្យ​ព្យា​បា​ល​នៅ​តាម​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​។ល។​ ពិ​សេស បណ្តាញ​អគ្គិស​នី​បាន​អន្ទង​ចុះ​ទៅ​ដល់​ភូមិ​ស្រុក​ទឹក​ស្អាត​ស្រប​អ​នា​ម័យ​បាន​ផ្គត់​ផ្គង់​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ជួប​លំ​បាក​។ល។ លោក​ត្រឹង​ទ្រឿង​ហាយ​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ណូយ​តូ​ ស្រុក​ទ្រី​តូង​ ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ តែង​មាន​អគ្គិស​នី ទឹក​ស្អាត​ផ្គត់​ផ្គង់​ដល់​ផ្ទះ​។ ពេល​មាន​អគ្គិស​នី​ប្រើ​ប្រាស់​ ជន​រួម​ជាតិ​បាន​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​បម្រើ​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​គ្រួ​សារ​ ដូច​ជា៖​ ទូរ​ទស្សន៍​ ទូ​ទឹក​កក​ ឆ្នាំង​បាយ​អគ្គិស​នី​ ចង្ក្រាន​អគ្គិ​សនី​ជា​ដើម​។ ផ្តើម​ពី​មធ្យោ​បាយ​ស្ដាប់​មើល​នេះ បាន​ជួយ​ដល់​ការ​ងារ​ផ្សព្វ​ផ្សាយ​របស់​ឃុំ​អំ​ពី​ការ​ងារ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​​ឬហូប​ឆ្អិន​ ផឹក​ឆ្អិន​ កាប់​ឆ្ការ​​ព្រៃ​ស៊ុម​ទ្រុម​។ល។ កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ ដើម្បី​បង្ការ​ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​​ដែល​ផ្នែក​សុ​ខា​ភិ​បាល​ បាន​ផ្សព្វ​ផ្សាយ​”។

អ្នក​ស្រី​នាង​សម្បូរ​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង​ បាន​ឲ្យ​ដឹង​បន្ថែម​៖ អា​ស្រ័យ​ការ​ឧបត្ថម្ភ​ថ​វិ​ការ​បស់​​រដ្ឋ ទើប​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​អភិ​រក្ស​និង​ពង្រីក​បន្ត​ ដូច​ជា៖​ របរ​រម្ងាស់​ស្ករ​ត្នោត នៅ​ឃុំ​អូរ​ឡឹម​ របរ​ផលិត​ចង្រ្កាន​ដី​នៅ​ឃុំ​ចូវ​ឡាំង​។ល។ ជន​រួម​ជាតិ​មិន​ត្រឹម​តែ​អភិ​រក្ស​បាន​នូវ​តម្លៃ​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​រក​ទទួល​ទាន​ដោយ​សារ​របរ​ទាំង​នេះ​ទៀត​ផង​។ ដូច​ជា​មា​មីង​នៅ​ស្រុក​ទ្រី​តូង​ដែរ​ មា​មីង​​នៅ​ឃុំ​វាន់​យ៉ាវ​ ស្រុក​ទិញ​បៀន​ ក៏​ពង្រីក​បាន​នូវ​របរ​​តម្បាញ​សំ​ពត់​ចរ​បាប់​ប្រ​ពៃ​ណី។​ មិន​ត្រឹម​តែ​ដូច្នោះ​ ឃុំ​នៅ​ទាំង​បង្កើត​បាន​ភូមិ​របរ​តម្បាញ​សំ​ពត់​ចរ​បាប់​វ៉ាន់​យ៉ាវ​នៅ​ភូមិ​សិ​រី​ស្គោត ​ហើយ​ទី​នេះ​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​មក​ទស្សនា​ និង​ទិញ​ផលិត​ផល​ទៀត​ផង​។ ផ្តើម​ពី​នេះ​ ផ​លិត​ផល​របស់​ជន​​រួម​ជាតិ​ខ្មែរ​ មិន​ត្រឹម​តែ​បាន​ដឹង​ឮ​នៅ​ក្នុង​ប្រ​ទេស​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​លេច​ឮ​សុស​សាយ​ដល់​ប្រ​ទេស​ក្រៅ​ទៀត​ផង​។ល។ បង​ស្រី​នាង​សា​ម៉ន​ ជា​អ្នក​តម្បាញ​នៅ​ភូមិ​របរ​​វ៉ាន់​យ៉ាវ​ ឲ្យ​ដឹង​៖ “ដោយ​សារ​បាន​រដ្ឋ​ឧបត្ថម្ភ​ថ​វិ​កា​ដើម្បី​ទិញ​កី​ត្បាញ​ វត្ថុ​ធាតុ​ដើម​ទើប​មាន​គ្រួ​សារ​ជា​ច្រើន​នៅ​ទី​នេះ​អភិ​រក្ស​និង​ពង្រីក​បាន​របរ​តម្បាញ។​ បច្ចុប្បន្ន ភូមិ​របរ​វ៉ាន់​យ៉ាវ​បង្កើត​បាន​សហ​ករណ៍​ ម្ល៉ោះ​ហើយ​ផ​លិ​​ត​ផល​ធ្វើ​បាន​មិន​គ្រប់​លក់​ផង​”។

ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​ដែល​សម្រេច​បាន​ ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​អាន​យ៉ាង​ កំ​ពុង​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​កែ​លម្អ​ជីវ​ភាព​សេដ្ឋ​កិច្ច​កាន់​តែ​ល្អ​ប្រ​សើរ​៕

ហាថាញ់-វិមាន

 

ចែករំលែកអត្ថបទ