កីឡា - ទេសចរណ៍ ទេសចរណ៍

11/12/2018 - 15:17

ខ្សែ​ក្រ​វាត់​បៃ​តង​ផុង​ដៀង

ស្រុក​ផុង​ដៀង កំ​ពុង​ផ្តុំ​កម្លាំង​អភិ​វឌ្ឍ​អេ​កូ​ទេស​ចរណ៍​ ដើម្បី​ក្លាយ​ជា​ដំ​បន់​បៃ​តង​របស់​ក្រុង​កឹង​ធើ។​

ភ្ញៀវ​ទេស​ចរ​ ចូល​រួម​លេង​ល្បែង​កម្សាន្ត​នៅ​មណ្ឌល​ទេស​ចរណ៍​អ៊ុង​ដេ​។

ជ​ា​មួយ​នឹង​ឧត្តម​ភាព​ដី​មាន​ជី​ជាតិ​ ផុង​ដៀង​អាច ដាំ​បាន​ឈើ​ហូប​ផ្លែ​ពិ​សេស​ៗ​ជា​ច្រើន​មុខ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ នេះ​ក៏​ជា​លក្ខណៈ​ដើម្បី​ស្រុក​ផុង​ដៀង​ រៀប​ចំ​គម្រោង​ប្លង់​ឡើង​វិញ​នូវ​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ចំ​នួន​៨.៥​០០​ហិក​តា តាម​ទិស​ដៅ​ជំ​នាញ​ នៅ​ភូមិ​សាស្រ្ត​នី​មួយ​ៗ ដូច​៖ ផ្លែ​ផ្ញៀវ​ហា​ចូវ​នៅ​ឃុំ​ញើុន​​អាយ​ផ្លែ​ទឹក​ដោះ​នៅ​ឃុំ​យ៉ៃ​ស្វឹង​ តំ​បន់​ដាំ​មៀន​នៅ​ឃុំ​ញើុនង៉ៀ ទូ​រេន​គ្រប់​មុខ​នៅ​ឃុំ​តឹង​ថើយ​។ល។​

បើ​ប្រៀប​នឹង​ឆ្នាំ​២០០៤ ទូ​ទាំង​ស្រុក​បាន​កែ​ប្រែ​ចម្ការ​ ចាស់​ដាំ​ឡើង​វិញ​ឈើ​ហូប​ផ្លែ​បាន​ចំ​នួន​៣.៧២៧​ហិក​តា។​ ការ​កែ​ប្រែ​លើក​នេះ ខុស​ប្លែក​ជាង​លើក​មុន​ៗ អ្នក​ចម្ការ​ជា​ច្រើន​បាន​ឆ្លៀត​យក​ឧត្តម​ភាព​ ដើម្បី​គួប​ផ្សំ​នឹង​ធ្វើ​សេ​វា​កម្ម​អេ​កូ​ទេស​ចរណ៍​។ កាល​ពី​ឆ្នាំ​២០០៤ ស្រុក​មាន​កន្លែង​ទេស​ចរណ៍​តែ​៧​កន្លែង​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន កើន​ឡើង​ដល់​ទៅ​៥៩​កន្លែង​ ក្នុង​នោះ មាន​កន្លែង​អេ​កូទេ​ស​ចរណ៍​ជាង​៣២​កន្លែង​។ គិត​ដោយ​ឡែក​ចាប់​ពី​ឆ្នាំ​២០១៧​មក​ទល់​បច្ចុប្បន្ន មាន​កន្លែង​ទេស​ចរណ៍​ចំ​នួន​១៣​ទៀត​។ ផ្តើម​ពី​នោះ បង្កើន​ប​រិ​មាណ​ភ្ញៀវ​មក​ទស្ស​នា​ឡើង​ជិត​១,៤​លាន​លើក​​នាក់ កើន​១៣​ដង​បើ​ប្រៀប​នឹង​ឆ្នាំ​២០០​៤​។ បច្ចុប្បន្ន មាន​កន្លែង​ទេស​ចរណ៍​ថ្មី​មួយ​ចំ​នួន​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ដូច​៖ មណ្ឌល​អេ​កូ​ទេស​ចរណ៍​លុង​ត្រាម​ ចម្ការ​​ផ្លែ​ឈើ​បា​ហ៊ីប នៅ​ឃុំ​ ញើុនង៉ៀ​ មណ្ឌល​ទេស​ចរណ៍​អ៊ុង​​ដេ  ចម្ការ​ផ្លែ​ឈើ​ចិញ​ហុង​ នៅ​ឃុំ​មី​ខាញ់​។ល។

តាម​ប្រ​សាសន៍​លោក​វ៉​ថាញ់​យុប​ នា​យក​មជ្ឈ​មណ្ឌល​ ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​ទេស​ចរណ៍​ស្រុក​ផុង​ដៀង​ ឲ្យ​ដឹង​៖ ពេល​មាន​សេចក្តី​សម្រេច​លេខ​០៣ ស្តី​ពី​ការ​អភិ​វឌ្ឍ​ ទេស​ចរ​សេចក្តី​សម្រេច​លេខ​០៧​ ស្តី​ពី​ការ​អភិ​វឌ្ឍ​ស្រុក​ផុង​ដៀង​ក្លាយ​ជា​ក្រុង​បៃ​តង​ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ស្រុក​ផុង​ដៀង បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ឲ្យ​ប្រ​ជា​ជន​ធ្វើ​សេ​វា​កម្ម​ទេស​ចរណ៍​ ដោយ​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​សម​​ស្រប​ជា​ច្រើន​។ អា​ស្រ័យ​ការ​គាំ​ពារ​របស់​ភូមិ​ភាគ​ ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​បង្វែរ​ពី​ការ​ដាំ​ឈើ​ហូប​ផ្លែ​តែ​ម៉្យាង​ មក​គួប​ផ្សំ​នឹង​ធ្វើ​សេ​វា​កម្ម​ទេស​ចរណ៍​។ ការ​មោះ​មុត​ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​ឌិត​ ឈ្លាស​វៃ​ ម៉្លោះ​ហើយ​មាន​អ្នក​ចម្ការ​ជា​ច្រើន​ បាន​ម្ចាស់​ការ​ក​សាង​ផ​លិត​ផល​​សេ​វា​កម្ម​សម​ស្រប​នឹង​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​ សំ​ដៅ​ទាក់​ទាញ​​ភ្ញៀវ​ទេស​ចរ​។

ប​ង​ស្រី​ង្វៀន​ធី​ធូ​ហ៊ុង​ ផ្ទះ​នៅ​វិ​ថី​ង្វៀន​ដែ​ ខណ្ឌ​ប៊ិញ​ធ្វី​ ក្រុង​កឹង​ធើ រៀប​រាប់​៖ “​កាល​ពី​ថ្ងៃ​អា​ទិត្យ​កន្លង​ ខ្ញុំ​នឹង​គ្រួ​សារ​ទៅ​ទេស​ចរណ៍​នៅ​មណ្ឌល​ទេស​ចរណ៍​អ៊ុង​ដេ ​ឃុំ​មី​ខាញ់​ ជួល​ផ្ទះ​ស្លឹក​មួយ​ល្វែង​ដើម្បី​ក្រុម​គ្រួ​សារ​ស្នាក់​នៅ​​កម្សាន្ត​។ ក្មេង​ៗ​បន្ទាប់​ពី​លេង​ល្បែង​ប្រ​ជា​ប្រិយ​ មាន​កន្លែង​ងូត​ទឹក​ កន្លែង​សម្រាក​ថ្ងៃ​ត្រង់​។ តម្លៃ​សម​ល្មម​ ម្ហូប​អា​ហារ​ក៏​ឆ្ងាញ់​ ក្រុម​គ្រួ​សារ​លេង​កម្សាន្ត​ប្រ​កប​ដោយ​ផា​សុក​ភាព​។ ជា​ពិ​សេស​យើង​អាច​នឹង​អប់​រំ​ពី​បំ​ណិន​នៃ​ការ​រស់​នៅ​ដល់​ក្មេង​ៗ​ ដូច​ជា​៖ ហែល​ទឹក​ ដើរ​ឆ្លង​ស្ពាន​យោល​ ជា​ដើម​...​”​៕

ហាថាញ់-មុនី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភ្ញៀវ​ទេស​ចរ