ក្រុងកឹងធើ មានជនជាតិភាគតិចរស់នៅ២៧ជនជាតិ ដោយមានគ្រួសារចំនួន៨.៧៨០ ជាមួយនឹងចំនួនមនុស្សប្រមាណ៣៨.៩៣០នាក់ ស្រូបអត្រា៣,១១%នៃចំនួនប្រជាជនរួមទូទាំងក្រុង។ ក្នុងនោះ ជនរួមជាតិខ្មែរ ស្រូបអត្រា៥៨,៣% ជនជាតិចិន ស្រូបអត្រា៤០,៨% នៃចំនួនរួមជនជាតិភាគតិច។ល។ ដោះដូរយោបល់ជាមួយអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ ស្តីពីលទ្ធផលការងារជនជាតិរបស់ក្រុងកឹងធើរយៈពេលកន្លង លោកលឿងវ៉ាន់ទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖
លោកលឿងវ៉ាន់ទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ។
ការងារជនជាតិនៅក្រុងកឹងធើ តែងមានការអភិវឌ្ឍជាលំដាប់។ នេះជាលទ្ធផលដែលក្រុងអនុវត្តប្រកបដោយភាពឈ្លាសវៃនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ដើម្បីនាំយកទៅអនុវត្តក្នុងការរស់នៅ។ ជនរួមជាតិគ្មានផ្ទះ គ្មានដីសង់ផ្ទះ ផ្តើមពីប្រភពទុនមជ្ឈិមនិងភូមិភាគ ក្រុងរៀបចំពិនិត្យផ្តល់ជូនដីសង់ផ្ទះ និងផ្ទះនៅជូនគ្រួសារជនរួមជាតិ។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជននានា តែងរៀបចំនូវសកម្មភាព កសាងទម្រង់ឧបត្ថម្ភផលិតកម្មអភិវឌ្ឍសេដ្ឋកិច្ចនាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិច។ រយៈកាលប្រហែល១៥ឆ្នាំមុន អត្រាគ្រួសារក្រីក្រនៅតំបន់ជនរួមជាតិភាគតិចរបស់ក្រុងមានប្រមាណ៣០% មកទល់ដើមឆ្នាំ២០១៨ តួលេខនេះបានកាត់បន្ថយនៅប្រមាណ៨,១៥%ប៉ាន់ស្មាននឹងកាត់បន្ថយពី២-៣%ថែមទៀត ក្នុងឆ្នាំ២០១៨។
*តើលទ្ធផលលេចធ្លោលើវិស័យវប្បធម៌សង្គមយ៉ាងណាខ្លះ ជម្រាបប្រសាសន៍ លោក?
-ក្រុងឧបត្ថម្ភថវិកាជួសជុសកសាងវត្តអារាម ផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់អ្នកមានប្រជាប្រិយភាព និងគ្រួសារក្រីក្រ គ្រួសារកៀកនឹងបន្ទាត់ក្រីក្រជាជនរួមជាតិភាគតិច; អនុវត្តល្អនូវគោលនយោបាយ កាត់បន្ថយប្រាក់សាលាដល់សិស្សនៅគ្រប់កម្រិតសិក្សា ជំនួយលើប្រាក់សាលាដល់សិស្ស និស្សិតជាជនជាតិភាគតិចឋិតក្នុងគ្រួសារក្រីក្រ គ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយ។ល។ ក្រុងយកចិត្តទុកដាក់បង្កលក្ខណសម្បត្តិឧបត្ថម្ភថវិកាដើម្បីស្តារឡើងវិញ និងអភិរក្សទម្រង់វប្បធម៌ សិល្បៈរបស់ជនរួមជាតិភាគតិច ដូច៖ សិល្បៈល្ខោន យូរកេរ របាំ ភ្លេងពិណពេទ្យ ប្រណាំងទូក-ង ។ល។ របស់ជនរួមជាតិខ្មែរនិងឡកម៉ុងសៃនាគ ចម្រៀងតីវរបស់ជនជាតិចិន។ល។ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យសែនដូនតា បុណ្យអកអំបុក។ល។ របស់ជនរួមជាតិខ្មែរ ចាប់ពីក្រុងដល់ខណ្ឌ ស្រុក ឃុំ សង្កាត់ ទីប្រជុំជនកន្លែងមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងរៀបចំពិធីជួបជុំ; បង្កើតក្រុមអញ្ជើញទៅសួរសុខទុក្ខជូនអំណោយ។ល។ អាស្រ័យហេតុនោះ ជីវភាពសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ។ល។ របស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់។ ជនរួមជាតិកាន់តែមានភាពសប្បាយរីករាយ ជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិកសាងផែនមហាសាមគ្គីជនជាតិ។
*ការងារជនជាតិនៅពេលខាងមុខប្រមូលផ្តុំទៅលើបញ្ហាសំខាន់ៗអ្វីខ្លះ ជម្រាបប្រសាសន៍ លោក?
ភូមិមិត្តភាពវៀត-កូរ៉េខាងត្បូង អាស្រ័យវិជ្ជាស្ថានដោះដូរទ្វីបអាស៊ីកូរ៉េខាងត្បូងប្រចាំនៅក្រុង ហូជីមិញ (ACEF) ធ្វើហិរញ្ញប្បទានសង់ផ្ទះជូនជនរួមជាតិភាគតិចក្រីក្រចំនួន ២១ខ្នង នៅទីប្រជុំជនកើ-ដ ស្រុកកើ-ដ ។
-គណៈជនជាតិបន្តការធ្វើសេនាធិការជូនថ្នាក់ដឹកនាំក្រុង ផ្សព្វផ្សាយជូនកម្មាភិបាលអ្នករដ្ឋការនិងជនរួមជាតិភាគតិចបញ្ជ្រាបនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ពិសេស គឺសេចក្តីកំណត់របស់ច្បាប់ និងគោលនយោបាយថ្មីៗដែលជាប់ពាក់ពន្ធផ្ទាល់នឹងជនរួមជាតិ។ល។ បង្អែកលើមូលដ្ឋាននោះ លើកកម្ពស់ស្មារតីក្នុងជនរួមជាតិពីទស្សនៈរបស់បក្ស និងរដ្ឋ ស្តីពីបញ្ហាជនជាតិ “បណ្តាជនជាតិវៀតណាម សមភាព សាមគ្គី គោរព រួមគ្នាដើម្បីអភិវឌ្ឍ”លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ទូទាំងប្រព័ន្ធនយោបាយនិងជនរួមជាតិភាគតិចក្នុងការងារជនជាតិ និងអនុវត្តន៍នូវគោលនយោបាយជនជាតិ។
បច្ចុប្បន្ន ខ្លឹមសារនិងវិធីអនុវត្តគោលនយោបាយ ការងារជនជាតិ បង្វែរពីការឧបត្ថម្ភដោយផ្ទាល់ជូនគ្រួសារទៅឧបត្ថម្ភសហគមន៍ បង្កើនការឲ្យបុលទុនអនុគ្រោះ កាត់បន្ថយការឲ្យបុលឥតសំណង ឧបត្ថម្ភមានលក្ខខណ្ឌ បង្កើតការងាររកស៊ីប្រកបដោយចីរភាព ជូនជនរួមជាតិ។ល។ ជាមួយនឹងលទ្ធផលសម្រេចបាន មួយអន្លើដោយការជ្រោមជ្រែង ដោយមានការទទួលខុសត្រូវរបស់ទូទាំងប្រព័ន្ធនយោបាយ ជឿជាក់ថា៖ ជីវភាពសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តក្រុង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ ជនរួមជាតិជាជនជាតិភាគតិចនៅកឹងធើ នឹងរួបរួមទៅក្នុងចង្វាក់នៃការរស់នៅដែលមានភាពរវៀសរវៃ ព្រមទាំងបន្ត ការរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍរបស់ក្រុង៕
* សូមអរគុណលោក!
ថាញ់ឡុង-មុនី