ថ្ងៃ២៩ ខែតុលា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានសហការជាមួយក្រុមហ៊ុន ចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំងរៀបចំពិធីសម្ពោធប្រគល់ផ្ទះមហាសាមគ្គី១២៥ខ្នងជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយនៅលើភូមិសាស្រ្តខេត្ត។
ក្រុមហ៊ុនឆ្នោតជាតិសុកត្រាំង ជូនប័ណ្ណនិមិត្តរូប៥ពាន់លានដុងដល់មូលនិធិ“ដើម្បីអ្នកក្រ” ខេត្តសុកត្រាំង។
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង រយៈកាលកន្លង ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំង បានឧបត្ថម្ភ៥ ពាន់លានដុងជូនមូលនិធិ”ដើម្បីអ្នកក្រ” រួមចំណែកជាមួយនឹងភូមិភាគ គិតគូរជូនគ្រួសារក្រីក្រ។ ទន្ទឹមនឹងនោះ ខេត្តឧបត្ថម្ភកសាងផ្ទះមហាសាមគ្គីជូនអ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ មនុស្សចាស់ ជនរងគ្រោះដោយជាតិពុលពណ៌លឿង។ល។ បច្ចុប្បន្ន ខេត្តបានប្រគល់ជូន និងដាក់ឲ្យប្រើប្រាស់ផ្ទៈ១២៥ខ្នង; ក្នុងមួយខ្នងៗឧបត្ថម្ភ៤០លានដុង។ ក្រៅពីនោះ ភូមិភាគនិងបងប្អូនក្នុងគ្រួសារជួយបន្ថែម ម៉្លោះហើយផ្ទះដែលសាងសង់មានតម្លៃពី៤០ដល់១០០លានដុង។
ក្នុងពិធីនេះ មាន១២៥គ្រួសារបានទទួលផ្ទះ នៅទាំងទទួលបានអំណោយដូចសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ក្នុងមួយចំណែកៗ គិតជាតម្លៃ៥០០ពាន់ដុង៕
លីធាន-ទីទុយ