20/11/2018 - 16:26

បង្កើត​ស្នា​ដៃ​អំ​ណរ​ម​ហា​សន្និ​បាត​រណ​​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ គ្រប់​​លំ​ដាប់​ថ្នាក់​

រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង ពិ​សេស​ដើម្បី​បង្កើត​ស្នា​ដៃ​អំ​ណរ​ម​ហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ ថ្នាក់ ឈាន​ដល់​ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លើក​ IX អា​ណត្តិ​កាល​២០១៩ -​ ២០២៤​។

ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ​ ជូន​ផ្ទះ​មេត្តា​ធម៌​

ដល់​គ្រួ​សារ​ក្រី​ក្រ នៅ​ភូមិ​កាតុ​ក ឃុំ​ហាម​យ៉ាង​។

ដើម្បី​អនុ​វត្ត​ល្អ​ចលនាប្រ​ឡង​ប្រ​ណាំង​​នេះ គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ថ្កូវ​ បាន​បង្កើត​ផែន​ការ​ និង​ចង្អុល​ការ​ដល់​អង្គ​ការ​ជា​ស​មា​ជិក​ ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ដល់​កម្មា​ភិ​បាល​រណ​សិរ្ស​ ប្រ​ជាជ​ន​គ្រប់​ជាន់​ស្រ​ទាប់​ លើក​កម្ពស់​ការ​យល់​ដឹង​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ​ ស្តី​ពី​កសាង​និង​ពង្រីក​កម្លាំង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជាតិ​។ល។  គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​​មាតុ​ភូមិ​វៀត​ណាម​ ស្រុក​បាន​ចលនា​ដល់​អង្គ​ការ​ជា​សមា​ជិក​ និង​រណ​សិរ្ស​មាតុ​ភូមិ​​គ្រប់​លំ​ដាប់​ថ្នាក់​ ចុះ​ឈ្មោះ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​២០​ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​អំ​ពី​លំ​នៅ​ឋាន​ រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​​លក្ខ​ឋាន​ទី​៩​ (ផ្ទះ​នៅ​) ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ញ៉ឹក​ អនុ​ប្រ​ធាន​សមាគម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ​ មាន​ថេរ​ដី​កា៖ “ដោយ​តួ​នា​ទី​ជា​អង្គ​ការ​ស​មា​ជិក​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ស្រុក​ សមា​គម​បាន​ចុះ​ឈ្មោះ​សង់​ផ្ទះ​មេត្តា​ធម៌​៣​ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ មនុស្ស​​ចាស់​គ្មាន​ទី​ពឹង​។ ក្នុង​នោះ សាង​សង់​សម្រេច​ និង​ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​១​ខ្នង​; នៅ​២​ខ្នង​ទៀត ស​មា​គម​នឹង​បន្ត​ការ​ចលនា​សាង​សង់​ ក្នុង​ឆ្នាំ​២០១៩​។ ទន្ទឹម​នឹង​នោះ ស​មា​គម​នឹង​បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​ដល់​ពុទ្ធ​ប​រិ​ស័ទ​ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ ចូល​រួម​គាំ​ទ្រ​ការ​ប្រ​ឡង​ប្រ​ណាំង​ពិ​សេស​នេះ ដើម្បី​រួម​ចំ​ណែក​ទាំង​កម្លាំង​បញ្ញា​ កម្លាំង​កាយ​ កម្លាំង​ទ្រព្យ ក​សាង​សំ​ណង់​សា​ធារ​ណៈ​ផ្សេង​ៗ រួម​ចំ​ណែក​បង្កើត​ស្នា​ដៃ​អំ​ណរ​ម​ហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​”។​

អ្នក​ស្រី​តាំង​ធី​ថឹម​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ថ្កូវ​ គូស​បញ្ជាក់​៖ “ទន្ទឹម​នឹង​ការ​អនុ​វត្ត​ការ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​ក​សាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​”  គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ បាន​ជំ​រុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​អនុ​វត្ត​ល្អ​ការ​ងារ​ប្រ​ឡង​ប្រ​ណាំង​ពិ​សេស​ សំ​ដៅ​បង្កើត​ស្នា​ដៃ​អំ​ណរ​ម​ហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ ឈាន​ដល់​ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​លើក IX អា​ណត្តិ​កាល​​២០១៩​-២០២៤​។ កន្លង​រយៈ​ពេល​ជាង​១​ខែ បំ​ផុស​ចលនា​ កម្មា​ភិ​បាល​និង​សមា​ជិក​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម គ្រប់​លំ​ដាប់​ថ្នាក់​របស់​ស្រុក បាន​ចល​នា ក​សាង​និង​ប្រ​គល់​ជូន​ផ្ទះ​ម​ហា​សាម​គ្គី​៣​ខ្នង ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់គ្មាន​ទី​ពឹង​។ គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​ស្រុក​នឹង​ចង្អុល​ការ​បន្ត ព្រម​ទាំង​ណែ​នាំ​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ ដាប់​ថ្នាក់​របស់​ស្រុក ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​ សាមគ្គី​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​”៕

                              សឺន​ម៉ា​ល័យ​ - ធី

 

ចែករំលែកអត្ថបទ