“ខ្ញុំគ្រាន់តែមានបំណងត្រឹមតែប្រាក់ចំណូលរបស់បងប្អូនបានលំនឹង ហើយចង់ជួយបងប្អូនឲ្យបានច្រើនជាងនេះ ដើម្បីជីវភាពរបស់មាមីងក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរជាង”។ នោះគឺជាក្តីពិភាល់របស់លោកយ៉ឿងវ៉ាន់ង្វៀន ប្រធានក្រុម“ក្រុមដួសត្រី សាមគ្គីជួយគ្នាទៅវិញទៅមក” ក្នុងជនរួមជាតិខ្មែរនៅភូមិវិញញ្វឹន ឃុំវិញប៊ិញ ស្រុកវិញថាញ ក្រុងកឹងធើ ។
“ក្រុមដួសត្រី សាមគ្គីជួយគ្នាទៅវិញទៅមក” ប្រមូលផលត្រីឲ្យក្រុមហ៊ុនភាគហ៊ុនជលផលវៀតណាម។
វិញញ្វឹន គឺជាភូមិមួយមានជនរួមជាតិខ្មែររស់នៅកុះករ ប្រមាណ២០៣គ្រួសារ ដោយមានមនុស្សជាង១.០០០នាក់។ លោកម៉ាយតឹនភឿង នៅភូមិវិញញ្វឹន បានឲ្យដឹង: “មាមីងនៅទីនេះភាគច្រើន គឺគ្មានដីធ្លី បើមានក៏មានតិចតួចដែរ ត្រឹមតែ១ឬ២កុងប៉ុណ្ណោះ ម៉្លោះហើយមានគេជួលធ្វើអ្វីគឺធ្វើនោះ ដល់រដូវច្រូតស្រូវទៅច្រូតបើមិនដូច្នោះទៅធ្វើជាងកំបោរ កម្មករលីសែង ហត់នឿយខ្លាំងណាស់!”។
ឆ្នាំ២០១៦ បងយ៉ឿងវ៉ាន់ង្វៀន កម្មករទទួលបន្ទុកផ្នែកប្រមូលផលត្រីប្រានៃក្រុមហ៊ុនភាគហ៊ុនជលផលវៀតណាម សង្កេតឃើញថា ការដែលក្រុមហ៊ុនបើកទូលាយការចិញ្ចឹមត្រីនៅកន្លែងជាច្រើននោះ ក្រុមហ៊ុននឹងមានតម្រូវការពលករច្រើន។ ហេតុនោះ បងបានចលនា ប្រមូលផ្តុំមាមីងខ្មែរក្នុងភូមិបង្កើត”ក្រុមសហជីពដួសត្រី”ដោយមានសមាជិកចំនួន២០នាក់។
រយៈពេលដំបូង សកម្មភាពរបស់ក្រុមនៅរាត់រាយនៅឡើយ ចំនួនសមាជិកតិចតួច ត្រូវប្រកួតប្រជែងជាមួយក្រុមដួសត្រីនៅកន្លែងផ្សេងៗ ម៉្លោះហើយការចុះកិច្ចសន្យាក៏មានចំនួនតិច ប្រាក់ចំណូលរបស់សមាជិកក្នុងក្រុមបានត្រឹមតែគ្រប់ចាយវាយប៉ុណ្ណោះ។ បងង្វៀនអាញ់ត្វឹន ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំវិញប៊ិញ ឲ្យដឹង: “ដោយសង្កេតឃើញនូវការឱនថយ និងសក្តានុពល ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំវិញប៊ិញ បានជំហរចលនា ប្រមូលផ្តុំសមាជិកក្នុងក្រុម“ក្រុមសហជីពដួសត្រី” របស់បងង្វៀន និងពលករដែលគ្មានការងារធ្វើនៅវិញញ្វឹន បង្កើត”ក្រុមដួសត្រី សាមគ្គីជួយគ្នាទៅវិញទៅមក” ដោយមានសមាជិកចំនួន៤០នាក់។
ដោយមានលក្ខន្តិកៈហើយអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ ទើបសកម្មភាពរបស់“ក្រុមដួសត្រី សាមគ្គីជួយគ្នាទៅវិញទៅមក” មានប្រសិទ្ធភាព ចំនួនកិច្ចសន្យាចុះហត្ថលេខាមួយថ្ងៃកាន់តែច្រើន។ ចាប់ពីពេលនោះ ប្រាក់ចំណូលរបស់សមាជិកកើនខ្ពស់បង្គួរមានស្ថិរភាព។ គ្រួសារលោក ម៉ាយតឹងភឿង ពីមុនជាគ្រួសារឋិតក្នុងក្របខណ្ឌក្រលំបាក។ តាំងពីចូលរួម “ក្រុមដួសត្រី សាមគ្គីគ្នាជួយគ្នាទៅវិញទៅមក” ជីវភាពគ្រួសាររបស់បងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន។ ជារៀងរាល់ថ្ងៃ បងនិងសមាជិកក្នុងក្រុមទៅប្រមូលផលត្រី ប្រាក់ចំណូលទាបបំផុតគឺ២៥០.០០០ដុងក្នុងមួយថ្ងៃ។ ក្រោយពីទូទាត់ចំណាយរួច រាល់ខែបងនៅសេសសល់ប្រមាណ៥លានដុង។ បងភឿងឲ្យដឹងៈ “ប្រកបរបរដួសត្រី ដោយសារចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ថ្ងៃណាក៏មានការងារធ្វើរកបានប្រាក់ចំណូលដែរ។ រីឯធ្វើការងារខាងក្រៅ ធ្វើបានមួយថ្ងៃសម្រាកពីរបីថ្ងៃ ធ្វើដូច្នេះ ធ្វើគឺធ្វើប៉ុន្តែក្រនៅតែក្រ”។
សមាជិកម្នាក់ៗក្នុងក្រុមតែងលើកទឹកចិត្តគ្នាទៅវិញទៅមក ត្រូវតែខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីចិត្ត មិនត្រូវអន្ទះអន្ទែង ត្រូវយកចិត្តទុកដាក់។ល។ អាស្រ័យហេតុនោះ ចំនួនត្រីងាប់ឬត្រីនៅសេសសល់ ដែលប្រមូលផលដោយ “ក្រុមដួសត្រី សាមគ្គីជួយគ្នាទៅវិញទៅមក” តែងទាបជាងក្រុមឯទៀត។ ហេតុនោះ ចំនួនកិច្ចសន្យាមួយថ្ងៃកាន់តែកើនឡើងដែរ។ ចាប់តាំងពីបង្កើតរហូតមកទល់ពេលនេះ ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់“ក្រុមដួសត្រី សាមគ្គីជួយគ្នាទៅវិញទៅមក” ពី៧ទៅ៨លានដុង ផ្តើមពីនោះ ក្រុមបានជួយដល់សមាជិកជាច្រើនកែលំអជីវភាព៕
អត្ថបទ&រូបថតៈ មិញឌឹក-វ៉ាន់តឹន