13/11/2018 - 10:38

ត្រាវិញ រៀប​ចំ​ម​ហា​សន្និ​បាត​គំ​រូ​រណ​សិរ្ស​មាតុ​ភូមិ​ ថ្នាក់​មូល​ដ្ឋាន​ អា​ណត្តិ​កាល​​២០១៩-២០​២៤

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​ឃុំ​ម៉ី​ឡុង​ណាម​ ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​ម​ហា​សន្និ​បាត​អ្នក​តំ​ណាង​រណ​សិរ្ស​មាតុភូមិ​ លើក​ទី IX អា​ណត្តិ​កាល​២០១៩​-២០២៤​។ នេះ​គឺ​ជា​អង្គ​ភាព​ដំ​បូង​ត្រូវ​ បាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ ជ្រើស​រើស​ធ្វើ​ជា​ទី​តាំង​រៀប​ចំ​ម​ហា​សន្និ​បាត​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ថ្នាក់​ឃុំ ដើម្បី​ដក​ស្រង់​បទ​ពិ​សេធន៍​និង​រៀប​ចំ​ផ្សព្វ​ផ្សាយ​ក្នុង​រយៈ​ពេល​ខាង​មុខ​។

គណៈ​ប្រ​តិ​បត្តិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ​ម៉ី​ឡុង​ណាម អា​ណត្តិ​កាល​២០១៩​-២០២៤ បង្ហាញ​មុខ​ម​ហា​សន្និ​បាត​។

រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ការ​ងារ​រណ​សិរ្ស​និង​ធ្លុង​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ ជាតិ​នៅ​ឃុំ​ម៉ី​ឡុង​ណាម​ ត្រូវ​បាន​ពង្រឹង​ពង្រីក​និង​អភិ​វឌ្ឍ​ឥត​ឈប់​ឈរ​។  បណ្តា​សមា​ជិក​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ​ តែង​អ​នុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ការ​បំ​ផុស​ចលនា​អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ខេត្ត​ត្រា​វិញ​បំ​ផុស​ចនា​ ប្រ​ការ​សំ​ខាន់​គឺ​ការ​ចលនា​” ទូ​ទាំង​ប្រ​ជា​ជន​ សាម​គ្គីក​សាង​ជន​បទ​ថ្មី ​ក្រុង​អា​រ្យធម៌​” បាន​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន​ដល់​ជីវ​ភាព​សេដ្ឋ​កិច្ច​ និង​មុខ​មាត់​ជន​បទ​នៅ​ភូមិ​ស្រុក​។ ជាក់​ស្តែង​មក​ទល់​ពេល​នេះ ឃុំ​ម៉ី​ឡុង​ណាម​ មាន​៥/៥​ភូមិ និង​ប្រ​ជា​ជន​ជាង​៩៣​%​គ្រួ​សារ​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​-ជន​បទ​ថ្មី​ ទន្ទឹម​នឹង​នោះ​ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​រួម​ជា​មួយ​ប្រ​ជា​ជន​អនុ​វត្ត​ រក្សា​ខ្ជាប់​១៩​/១៩​លក្ខ​ឋាន​ក្នុង​ការ​កសាង​​ជន​បទ​ថ្មី​។ ព្រម​ជា​មួយ​នោះ មាន​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​សម្រាប់​បម្រើ​ការ​អភិ​វឌ្ឍ​ផលិត​កម្ម​និង​ជីវ​ភាព​​វប្ប​ធម៌​ ញុា​ំង​ឲ្យ​មុខ​មាត់​ជន​បទ​អភិ​វឌ្ឍ​ឥត​ឈប់​ឈរ​ជីវ​ភាព​ប្រ​ជា​ជន​ សន្សឹម​ៗ​បាន​ឈាន​ឡើង​​ដោយ​មាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ៗ​សម្រេច​ជាង​៣៨​លាន​ដុង​/ឆ្នាំ​។​

នៅ​នាម​ហា​សន្និ​បាត​ អ្នក​តំ​ណាង​ទាំង​ឡាយ​​បាន​ពិ​ភា​ក្សា រួម​យោ​បល់ ផ្តោត​លើ​ទិស​ដៅ​ កម្ម​វិ​ធី​ការ​ងារ​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ ឃុំ​ឡុង​ម៉ី​ណាម​ អា​ណត្តិ​កាល​២០១៩​-២០២៤​។ ក្នុង​នោះ ផ្តុំ​កម្លាំង​យ៉ាង​ខ្លាំង​ក្លា​លើ​ការ​ផ្លាស់​ថ្មី​ខ្លឹម​សារ​និង​បែប​ផែន​សកម្ម​ភាព​ លើក​កម្ពស់​​ប្រ​សិទ្ធ​ភាព​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ ដើម្បី​ពង្រីក​​កម្លាំង​របស់​ប្រ​ជា​ជន​៕

សឺន​ម៉ា​ល័យ​-លី​សៀ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រា​វិញ