30/10/2018 - 09:03

ពង្រីក​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ន​យោ​បាយ​ពិ​សេស

យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់​ ខេត្ត​កៀន​យ៉ាង​ តាំង​ពី​ដើម​ឆ្នាំ​២០១៨ រ​ហូត​មក​ទល់​នឹង​បច្ចុ​ប្បន្ន ជីវ​ភាព​រប​ស់​ប្រ​ជា​ជន​និ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ លើ​ភូមិ​សាស្រ្ត​មាន​ភាព​លំ​នឹង​និង​រីក​ចម្រើន​បង្គួរ​។

 សិស្ស​ជន​ជាតិ​ខ្មែរ មាន​ស្ថាន​ភាព​លំ​បាក​ បាន​ទទួល​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​។

ស្រុក​យ៉ាង​ថាញ់​ បាន​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ន​យោ​បាយ​របស់​រដ្ឋ សម្រាប់​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ នៅ​ពេល​អនុ​វត្ត​សេចក្តី​សម្រេចចិត្ត​លេខ​១០២​/QĐ-TTg របស់​​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ឆ្នាំ​២០១៧​-២០១៨ ស្រុក​យ៉ាង​ថាញ់​មាន​៤/៥​ឃុំ ដែល​មាន​ជន​ជាតិ​ភាគ​តិច ត្រូវ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​ រួម​មាន​ឃុំ​វិញ​ភូ វិញ​ដេវ​ តឹន​ខាញ់​ហ្វា​និង​ភូឡើ​យ​។ ស្រុក​ក៏​បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា សហ​ការ​ជា​មួយ​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​រៀប​ចំ​ពិ​និត្យ​ឡើង​វិញ​ និង​ត្រួតពិ​និត្យ​បណ្តា​ប្រ​ភព​ទុន​បុល​របស់​គ្រួ​សារ​ជាជ​ន​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នេះ ត្រូវ​មាន​ផែន​ការ​ក្នុង​ការ​ចែក​ចាយ​ឲ្យ​បុល​បន្ទាន់​ដល់​គ្រួ​សារ​ដែល​ត្រូវ​ការ​ដើម​ទុន​សម្រាប់​អភិ​វឌ្ឍ​ផលិត​កម្ម​។ បង​ស្រី​ធី​ចឿន​ នៅ​ភូមិ​តា​ទាន​ ឃុំ​ភូ​ឡើយ​ ឲ្យ​ដឹង​: “ឆ្នាំ​នេះ ឮ​ព័ត៌​មាន​ថា​ទឹក​ធំ​ម៉្លោះ​ហើយ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក៏​ស្នើ​សុំ​បុល​ថ​វិ​កា​ជំ​នួយ​ ដើម្បី​ទិញ​ឧប​ករណ៍​នេ​សាទ​។ បាន​ភូមិ​ភាគ​ជំ​នួយ​ ទើប​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​មធ្យោ​បាយ​ដើម្បី​ទាញ​យក​ជល​ផល​ក្នុង​រដូវ​ទឹក​ជន់​។ អា​ស្រ័យ​ហេតុ​នោះ ប៉ុន្មាន​ខែ​កន្លង​មក​នេះ    គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​បង្គួរ​។ “ 

លោក​តៀន​គុល​ កម្មា​ភិ​បាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​ ស្រុក​យ៉ាង​ថាញ់​ បាន​ឲ្យ​ដឹង គណៈ​ជន​ជាតិ​ ក្រុម​ប្រឹក្សា​​ប្រ​ជា​ជន​ស្រុក​ បាន​រៀប​ចំ​ក្រុម​ប្រតិ​ភូ​ចុះ​ទៅ​ត្រួត​ពិ​និត្យ​ការ​អនុ​វត្ត​កម្ម​វិ​ធី​ឧបត្ថម្ភ​ទឹក​ស្អាត​ តាម​សេចក្តី​សម្រេច​លេខ​​៧៧៥/TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​នៅ​ឃុំ​ទាំង​​ពីរគឺ ភូ​ម៉ី និង​ភូ​ឡើយ​។ ក្រុម​ប្រតិ​ភូ ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​អនុ​វត្ត​ ហើយ​សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​នា​នា គប្បី​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្រុក​ ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បន្ត​កម្ម​វិ​ធី​នេះ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះក​រ ធា​នា​មិន​ទុក​ឲ្យ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ណា​មួយ​ កង្វះ​ប្រ​ភព​ទឹក​​ស្អាត​ប្រើ​ប្រាស់​ឡើយ​។

លោក​ង្វៀន​ថាញ់​ហា ប្រ​ធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ស្រុក​យ៉ាង​ថាញ់ មាន​ប្រ​សាសន៍​បន្លែម​ទៀត​ថា ដោយ​សារ​យ៉ាង​ថាញ់​ជា​ស្រុក​ទើប​បង្កើត​ថ្មី​ៗ ម៉្លោះ​ហើយ​ការ​អភិ​វឌ្ឍ​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ តែង​បាន​ភូមិ​ភាគ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។ ក្នុង​នោះ ស្រុក​ផ្តល់​អា​ទិ​ភាព​លើ​ការ​អភិ​វឌ្ឍ​ មូល​ដ្ឋាន សម្ភារ​អគារ​សិក្សា​និង​បណ្តា​ដំ​ណាក់​សុ​ខា​ភិ​បាល​ទាំង​អស់​។ ស្រុក​ក៏​បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​ ត្រូវ​បង្កើន​ការ​ងារ​សង្គម​ដើម្បី​គាំ​ទ្រ​ដល់​សិស្សា​នុ​សិស្ស​ជួប​ការ​លំ​បាក​។ ទន្ទឹម​នឹង​នោះ ចាត់​តាំង​កម្ម​វិ​ធី​នា​នា​ដូច​ជាៈ “ដើម្បី​សូរ​សំណើច​របស់​ក្មួយ​ៗ”​ “ជួយ​មិត្ត​ទៅ​សា​លា​ រួម​គ្នា​ឆ្ពោះ​ទៅ​អនា​គត​”។ល។ ដើម្បី​សិស្សា​នុសិស្ស​មាន​លក្ខណៈ​ លេង​កម្សាន្ត​ ជួប​ជុំ​សំ​ដៅ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​។ ព្រម​ជា​​មួយ​នោះ សហ​ការ​ជា​មួយ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទី​រួម​ខេត្ត​ហា​តៀន​ ជ្រើស​តាំង​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​។ ជា​រៀង​រាល់​ឆ្នាំ ស្រុក​បាន​ចង្អុល​ការ​កា​រិ​យា​ល័យ​អប់​រំ​ ស​ហ​ការ​​រៀប​ចំ​ការ​បង្រៀន​ និង​រៀន​អក្សរ​ខ្មែរ​នៅ​រដូវ​វិស្ស​ម​កាល​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ នៅ​ទី​តាំង​សា​លា​វត្ត​ចំ​នួន​៣ លើ​ភូមិ​សាស្រ្ត​ទៀត​ផង​៕    

                                                ហា​ថាញ់​ - វ៉ាន់​តឹន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុក​យ៉ាង​ថាញ់