11/09/2018 - 09:45

យុវ​ជន​ខ្មែរ​រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ

ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​ក្នុង​​រយៈ​​ពេល​​កន្លង យុវ​វ័យ​ខេត្ត​បាក​លីវ​និ​យាយរួម​យុវ​ជន​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ បាន​ពង្រីក​ស្មារ​តី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​ទិស​ដៅ​សេដ្ឋ​កិច្ច​-សង្គម ធា​នា​ការ​ពា​រប្រ​ទេស-​សន្តិ​សុខ​នៅ​​ភូមិ​ភាគ​។

បង​ង៉ោ​វ៉ូវ​ថាំង​(ខាង​ស្តាំ) លេ​ខា​សម្ព័ន្ធ​យុវ​ជន​ខេ​ត្ត ជូន​លិ​ខិត​ទទួល​ស្គាល់​កិត្តិ​នាម​ “

យុវ​ជន​ជឿន​លឿន​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​ហូ​ឆ្នាំ​២០១៨​”ដល់​យ័ញ​សឹត​។ 

ចង​ចាំ​នូវ​ដំ​បូន្មាន​របស់​អ៊ំ​ហូ យុវ​វ័យ​ខេត្ត​បាក​លីវ​ បាន​សាមគ្គី​ឈាន​មុខ​កសាង​ភូមិ​កំ​ណើត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ រុង​រឿង​ ឆ្ពោះ​ទៅ​កាន់​សមា​ហរ័ណ​កម្ម​និង​រីក​​ចម្រើន​។ ផ្តើម​ពីនោះ​មាន​គំ​រូ​ជឿន​លឿន​ជា​ច្រើន​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំលើ​វិ​ស័យ​នា​នា ក្នុង​នោះ រួម​មាន​យុវ​ជន​ជន​ជាតិ​ខ្មែរ​ផង​ដែរ​។ តួ​យ៉ាង​ដូច​សម​មិត្ត​យ័ញ​​ធូ ស្នង​ការ​ន​យោ​បាយ​រង​នៃ​កង​នា​វា​ចរណ៍២ -កង​ទ័ពការពារព្រំដែនខេត្ត  ជា​គំ​រូ​លេច​ធ្លោ​ក្នុង​​ចំ​ណោម​គំ​រូ​លេច​ធ្លោ​៤០​នាក់​ បាន​សម្ព័ន្ធ​យុវ​ជន​ខេត្ត​ជូន​លិ​ខិត​ទទួល​ស្គាល់​កិត្តិ​នាម​”យុវ​ជន​ជឿន​លឿន​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​ឆ្នាំ​២០​១៨​”។ ក្នុង​តួ​នា​ទី​ជា​ស្នង​ការ​រង​ លេ​ខា​សម្ព័ន្ធ​យុវ​ជន​យ័ញ​ធូ អនុ​វត្ត​ល្អ​នូវ​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន​ក្នុង​អង្គ​ភាព​ មាន​ដូច​៖ យុវ​វ័យ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាក​លីវ ជា​មួយ​នឹង​វប្ប​ធម៌​ចរាចរណ៍ យុវ​វ័យ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ពួត​ដៃ​កសាង​ជន​បទ​ថ្មី​ ថ្ងៃ​សៅរ៍​​ស្ម័គ្រ​ចិត្ត​ ថ្ងៃ​អា​ទិត្យ​បៃ​តង​។ល។​ និង​ស្នើ​អនុ​វត្ត​ទម្រង់​សំ​ណង់​ ផែ្នក​ការ​ងារ​ដែល​នាំ​មក​ប្រ​សិទ្ធ​ភាព​ក្នុង​សា​ខា​សម្ព័ន្ធ​យុវ​ជន​ ក្នុង​នោះ គួរ​រំ​លឹក​ដល់​ទម្រង់​សួន​បន្លែ​ជ្រះ​ស្អាត​ ទម្រង់​ប្រ​មូល​រើស​អេដ​ចាយ​។ ទម្រង់​សួន​​បន្លែ​​ជ្រះ​ស្អាត​របស់​សា​ខា​សម្ព័ន្ធ​យុវ​ជន​ បាន​ផ្គត់​ផ្គង់​បន្លែ​សុ​វត្ថិ​ភាព​គ្រប់​ប្រ​ភេទ​ឲ្យ​អង្គ​ភាព​ជាង​៧០​% និង​រក​បាន​ចំ​នួន​ទឹក​ប្រាក់​ជាង​៦​លាន​ដុង​។ល។ ជា​មួយ​នឹង​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការ​ងារ​ សម​មិត្ត​យ័ញ​ធូ សម្រេច​បាន​កិត្តិ​នាម​ជា​”យុវ​ជន​ជឿន​លឿន​”ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ អា​ស្រ័យ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារព្រំ​ដែន​ប្រ​គល់​ជូន​។

យ័ញ​សឹត​ (កា​រិ​យា​ល័យ​វប្ប​ធម៌​​-​ឃោស​​នា​ការ​ស្រុកហ៊ុងយឹន) ភាព​លេច​ធ្លោ​ជា​មួយ​នឹង​ស្មារ​តី​ឃ្មាត​ខ្មី​ ទ​ទួល​ការ​ខុស​ត្រូវ​។ ជា​កម្មា​ភិ​បាល​ទទួល​បន្ទុក​ផ្នែក​ព័ត៌​មាន​និង​សារ​គម​នា​គមន៍​។ យ័ញ​សឹត បាន​ធ្វើ​សេ​នា​ធិ​ការ​ផ្ទាល់​ជា​មួយ​នឹង​ថ្នាក់​ដឹ​ក​នាំ​កា​រិ​យា​ល័យ​ ស​ហ​ការ​ជា​មួយ​នឹង​កា​រិ​យា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​និង​ស្ថា​ប័ន​ជំ​នាញ​ ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក ជំ​រុញ​អនុ​វត្ត​ដំ​ណើរ​ការ​ផ្គត់​ផ្គង់​សេ​វា​បច្ចេក​វិ​ទ្យា​ផ្សាយ​ផ្ទាល់​លើ​ប្រ​ព័ន្ធ​ក្រាំង​សារ​គមនា​គមន៍​អេ​ឡិច​ត្រូ​និក​ស្រុក​និង​បង្កើន​ការ​ត​ភ្ជាប់​​ការ​ប្រើ​ប្រាស់​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ជា​មួយ​នឹង​កែ​ទម្រង់​រដ្ឋ​បាល​។ ព្រម​ជា​មួយ​នោះ​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ ផ្សព្វ​ផ្សាយ​បើក​ឲ្យ​ប្រើ​ប្រាស់​ប្រ​អប់​សំ​បុត្រ​អេ​ឡិច​​ត្រូ​និក​ខេត្ត​។ មិន​តែ​ប៉ុណ្ណោះ យ័ញ​សឹត​ នៅ​ទាំង​សិក្សា​ស្រាវ​ជ្រាវ​ ស្វែង​យល់​បន្ថែម​ផ្នែក​ទន់​សម្រាប់​អនុ​វត្ត​បម្រើ​ការ​ក្នុង​ការ​ជំ​រុញ​ទឹក​ចិត្ត​ចំ​ពោះ​ស្ថា​ប័ន​អង្គ​​ភាព​ប្រើ​ប្រាស់​ផ្នែក​ទន់​ប្រ​ភព​បើក​ចំ​ហ​ ដើម្បី​កាត់​បន្ថយ​ការ​បំ​ពាន​កម្ម​សិទ្ធិ​បញ្ញា​លើ​វិ​ស័យ​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​។ ម្ចាស់​ការ​គ្រប់​គ្រង​បាន​ល្អ សុ​វត្ថិ​ភាព​ព័ត៌​មាន​ផ្ទៃ​ក្នុង​ធា​នា​ការ​ប្រើ​ប្រាស់​និង​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​សំ​បុត្រ​អេ​ឡិច​ត្រូ​និក​របស់​ស្រុក​ជា​ប្រ​ចាំ​ ធា​នា​ដល់​កិច្ច​សហ​ការ​នៃ​កា​រិ​យា​ល័យ​ជំ​នាញ​និង​នៅ​តាម​ឃុំ​ ទី​ប្រ​ជុំ​ជន​៕

តាម​កា​សែត​បាក​លីវ​ ប្រែ​សម្រួល​ ៖ថាច់​សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ័ញ​សឹត