05/09/2018 - 10:54

ប្រ​សិទ្ធ​ភាព​ពី​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​

អនុ​វត្ត​គោល​ន​យោ​បាយ​អនុ​គ្រោះ​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ នៅ​ឃុំ​វី​ធ្វី​ ស្រុក​វី​ធ្វី​ ខេត្ត​ហូវ​យ៉ាង​ បាន​ឧបត្ថម្ភ​គ្រួ​សារ​ប្រ​ជា​ជន​ជិត​៣០​គ្រួ​សារ លោះ​ដី​ផលិត​កម្ម​​ឡើង​វិញ ព្រម​ទាំង​សាង​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ​ជាង​១០០​ខ្នង​។ល។​

ដងផ្លូវគមនាគមន៍ទៅកាន់ឃុំវីធ្វីនាបច្ចុប្បន្ន។

លោក​ង្វៀន​សឺ​លឹង​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វី​ធ្វី​ ឲ្យ​ដឹង​៖ អា​ស្រ័យ​ការ​ឧបត្ថម្ភ​ដូច​ពោល​មក​របស់​រដ្ឋ​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ជា​ច្រើន​មាន​លក្ខណ​សម្បត្តិ​ធ្វើ​ការ​រក​ស៊ី​ ឈាន​ឡើង​ចាក​​ផុត​ពី​ភាព​ក្រី​ក្រ​។ នៅ​ឆ្នាំ​២០១០ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ស្រូប​អត្រា​ជាង​​២០​% បច្ចុប្បន្ន​ថយ​ចុះ​នៅ​១៣​%។ មូល​ហេតុ​គឺ​ដោយ​សារ​ភូមិ​ភាគ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ អំ​ពី​ការ​ឧបត្ថម្ភ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បុល​ទុន​ពង្រីក​​ផលិត​កម្ម​។ ក្រៅ​ពី​នោះ ឃុំ​នៅ​ទាំង​ម្ចាស់​ការ​ពង្រីក​នូវ​ទម្រង់​រក​ស៊ី​មួយ​ចំ​នួន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ ឃុំ​ក៏​បាន​បង្កើត​ក្រុម​ឧបត្ថម្ភ​គ្នា​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ ព្រម​ទាំង​ចាត់​ឲ្យ​គណៈ​ ផ្នែក អង្គ​ការ​ម​ហា​ជន​នា​នា​ក្នុង​ឃុំ​ទ​ទួល​ភារ​កិច្ច​ជួយ​គ្រួ​សារ​ក្រី​ក្រ​លំ​នឹង​ជីវ​ភាព​ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់​។ តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​សឺ​លឹង​ គន្លឹះ​សំ​ខាន់​របស់​ឃុំ​វី​ធ្វី​ គឺ​ផ្តុំ​កម្លាំង​ចលនា​ប្រ​ជា​ជន​បង្វែរ​​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​ សម​ស្រប​នឹង​លក្ខណៈ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ដី​ធ្លី​នៅភូ​មិ​ភាគ​ ដូច​៖ ទម្រង់​ចិញ្ចឹម​កន្ធាយ​បណ្តុះ​ផ្សិត​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ជា​ដើម​។

ស្រប​នឹង​ទស្សនៈ​ដូច​ពោល​ខាង​លើ ​លោក​យ័ញ​ឡឹង​ ប្រ​ធាន​ភូមិ​៥ ឲ្យ​ដឹង​៖ ឃុំ​បាន​ម្ចាស់​​ការ​អនុ​វត្ត​ឆាប់​រ​ហ័ស​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ ជួយ​ឲ្យ​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​មាន​លក្ខណ​សម្បត្តិ​ធ្វើ​ការ​រក​ស៊ី។​ តួ​យ៉ាង​ដូច​គ្រួ​សារ​លោក​យ័ញ​ហឿង​ អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​បុល​ទុន​ លោះ​ដី​ផ​លិត​កម្ម​ ទើប​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ គ្រួ​សារ​លោក​ហឿង​ ទើប​សង់​​ផ្ទះ​១​ខ្នង​យ៉ាង​សម​រម្យ​ ដោយ​តម្លៃ​២០០​លាន​ដុង​។ តាម​ស្ថិតិ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​​ជន​ឃុំ​វី​ធ្វី ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជាង​២០០​គ្រួ​សារ​ បាន​ឃុំ​ដាក់​ប្រ​ព័ន្ធ​ទឹក​ស្អាត​ចូល​ដល់​ ផ្ទះ​សម្រាប់​ប្រើ​ប្រាស់​។ បង​ស្រី​ធី​គឹម​ញ៉ែន​ នៅ​ភូមិ​៦ ឲ្យ​ដឹង​៖ “រដ្ឋ​ដាក់​ប្រ​ព័ន្ធ​ទឹក​ស្អាតចូល​ដល់​ផ្ទះ​ឲ្យ​ប្រើ​ប្រាស់​ ម៉្លោះ​ហើយ​ ខ្ញុំ​ត្រេក​​អរ​ណាស់​។ ពី​មុន​នេះ រ​ដូវ​សាប​ព្រោះ ​មា​មីង​តែង​បង្ហូត​ទឹក​ចុះ​ប្រ​ឡាយ​ ម៉្លោះ​ហើយ​ប្រើ​ប្រាស់​ទឹក​ប្រ​ឡាយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​”។

លោក​ង្វៀន​វ៉ាន់​ថាញ់​ អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​វី​ធ្វី​ ផ្តល់​ព័ត៌​មាន​បន្ថែម​៖ ផ្តើម​ពី​លទ្ធ​ផល​ដែល​ឃុំ​វី​ធ្វី​សម្រេច​បាន​កា​រិ​​យា​ល័យ​ជន​ជាតិ​​នឹង​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ បន្ត​ការ​បង្កើន​ការ​ងារ​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ឲ្យ​កាន់​​តែមាន​ភាព​ប្រ​សើរ​ឡើង​៕ 

                                      ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​សឺ​លឹង