បន្ទាប់ពីបំពេញកាតព្វកិច្ចយោធាចប់ បងថាច់ច័ន្ទ វិលមកស្រុកកំណើត ភូមិត្រពាំងវែង ឃុំញ៉ីត្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញ ជួយបង្កបង្កើនផលក្នុងគ្រួសារ។
អតីតយុទ្ធជនថាច់ច័ន្ទ កំពុងថែទាំហ្វូងគោរបស់គ្រួសារ។
បន្ទាប់ពីរិះគិតអស់ជាច្រើនយប់ ប្តីប្រពន្ធបងច័ន្ទសម្រេចចិត្តវិនិយោគទុនក្នុងការចិញ្ចឹមសត្វ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ប្តីចិញ្ចឹមគោ ប្រពន្ធចិញ្ចឹមជ្រូកមេ។ មកទល់នឹងពេលនេះ គ្រួសារបងមានហ្វូងគោដល់ទៅ៩ក្បាល មួយឆ្នាំៗលក់ពី៣ដល់៤ក្បាល រកប្រាក់ចំណូលជិត១០០លានដុង។ ថ្វីត្បិតតែបច្ចុប្បន្ន តម្លៃគោចុះថោកក៏ពិតមែន ប៉ុន្តែដោយសារតែជ្រើសពូជគោល្អ ម៉្លោះហើយបងច័ន្ទតែងលក់បានតម្លៃខ្ពស់។ ទន្ទឹមនឹងនោះ គ្រួសារបងក៏លក់ជ្រូកសាច់ប្រមាណ៤០ក្បាល/ឆ្នាំ ក្រោយពីទូទាត់រួចស្រេច នៅចំណេញប្រមាណ១០លានដុង។ បច្ចុប្បន្ន អតីតយុទ្ធជនថាច់ច័ន្ទ កំពុងធ្វើស្រែ១១កុង។ ក្រោយពីប្រមូលផល បងយកចំបើងមកពូនទុកសម្រាប់ធ្វើជាចំណីផ្សំនឹងស្មៅឲ្យគោស៊ី ម៉្លោះហើយហ្វូងគោរបស់គ្រួសារបងតែងធំធាត់។ បងថាច់ច័ន្ទ ឲ្យដឹង៖ “កាលនៅក្នុងជួរទ័ព ខ្ញុំរៀនបានចំណេះដឹងច្រើន សីលធម៌ អាកប្បកិរិយាកងទ័ព លត់ដំចរិតខ្លួនទីពឹងខ្លួន ម៉្លោះហើយ ខ្ញុំយកមកអនុវត្តក្នុងការរស់នៅជម្នះលំបាកធ្វើសេដ្ឋកិច្ចគ្រួសារ”។ ដោយឃើញការចិញ្ចឹមគោបានចំណេញជាងជ្រូក ម៉្លោះហើយបងច័ន្ទសម្រេចចិត្តពង្រីកក្រោលបន្ថែម ដើម្បីពង្រីកហ្វូងគោ។
បច្ចុប្បន្ន បងថាច់ច័ន្ទ ជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិត្រពាំងវែង កន្លែងដែលមានសមាជិកភាគច្រើនគឺជនរួមជាតិខ្មែរជំនាញ ផលិតកសិកម្ម ជីវភាពនៅជួបលំបាកច្រើន។ ជាប្រធានសាខាសមាគម អតីតយុទ្ធជន ថាច់ច័ន្ទ ឲ្យដឹង៖ “នៅពេលប្រជុំសាខាសមាគមម្តងៗ ក្រៅពីការអប់រំនយោបាយ សតិអារម្មណ៍ ផ្សព្វផ្សាយចលនាសមាជិកខ្នះខ្នែងចូលរួមការចលនាសកម្មភាពបដិវត្តន៍នៅភូមិភាគ ខ្ញុំនៅទាំងឆ្លៀតពេលដោះដូរបទពិសោធន៍ក្នុងការដាំដុះ ចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឧទ្ទិសនាមទម្រង់រកស៊ីប្រកបដោយប្រសិទ្ធភាព ដើម្បីសមាជិកមានបទពិសោធន៍បន្ថែមក្នុងពលកម្មផលិត បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ រួមចំណែកកាត់បន្ថយភាពក្រីក្រនៅភូមិភាគ”។
លោកសឺនរុស្សី ប្រធានសមាគមអតីតយុទ្ធជនឃុំញ៉ីត្រឿង បញ្ជាក់៖ “បងថាច់ច័ន្ទ ជាគំរូក្នុងចលនាមាមីងខ្នះខ្នែងពង្រីកសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ មិនត្រឹមតែដូច្នោះ បងនៅទាំងឈានមុខជាគំរូ ជម្នះលំបាកឈានឡើងក្នុងជីវភាព។ កូនៗរបស់បងលុះក្នុងដំបូន្មាន រៀនពូកែ។ កូនស្រីច្បងកំពុងសិក្សានៅសកលវិទ្យាល័យឱសថសាស្រ្តកឹងធើ និងកូនប្រុសពៅ កំពុងរៀនថ្នាក់ទី៨នៅសាលាមធ្យមសិក្សាមូលដ្ឋានញ៉ីត្រឿង”៕
សឺនម៉ាល័យ-មុនី