28/08/2018 - 10:16

ជំ​នួយ​កម្លាំង​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​

លោក​ហ្វិញ​វ៉ាន់​ធ្វឹន​ ប្រ​ធាន​សា​ខា​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ក្រុង​កឹង​ធើ ឲ្យ​ដឹង​​៖ “អា​ស្រ័យ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​របស់​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បាន​​ជា​​គ្រួ​​សា​​រ​ជន​ជាតិ​ភាគ​តិច​​ជា​​ច្រើន​​ដែល​​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។

បង​ស្រី​ថាច់​ធី​ម៉ាយ​ បុល​ទុន​អា​ទិ​ភាព​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​វិនិ​យោគ​ទុន​ចិញ្ចឹម​ជ្រូក​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​គ្រួ​សារ​។

សា​ខា​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ក្រុង​កឹង​​ធើ បាន​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ឥណ​ទាន​គោល​​ន​យោ​បាយ​ចំ​នួន​១៥​  សម​តុល្យ​ជាប់​បំ​ណុល​ស​រុប​២.១៥៦​ពាន់​​លាន​ដុង សម​តុល្យ​ជាប់​បំ​ណុល​អតិ​ថិ​ជន​៩៤.​៣០០​នាក់​។ ក្នុង​នោះ ប្រាក់​បំ​ណុល​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​គឺ​៥៣,៦​ពាន់​លាន​ដុង​ មាន​ចំ​នួន​៣.២២០​គ្រួ​សារ​។ ឆ្លង​តាម​​រយៈ​នោះ បាន​ជួយ​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច​ក្នុង​ការ​ផលិត​កម្ម និង​ធ្វើ​អា​ជីវ​កម្ម​ (ដាំ​ដុះ​ លក់​ដូរ​ចិញ្ចឹម​សត្វ​) សង់​ផ្ទះ ផ្គត់​ផ្គង់​ថ​វិ​កា​ឲ្យ​សិស្ស​​និស្សិត បន្ត​ការ​រៀន​សូត្រ​។ល។ លោក​ង្វៀន​វាំុ​ង​ឌឹក ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹន​ ស្រុក​កើ​-ដ ឲ្យ​ដឹង​៖ “នៅ​ភូមិ​ថើយ​ត្រឿង​១ ​និង​ថើយ​ត្រឿង​២ របស់​ឃុំ​ថើយ​ស្វឹន​ មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​បុល​ទុន​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ចំ​នួន​៤​២៩​គ្រួ​សារ  ដោយ​ស​មតុ​ល្យ​បំ​ណុល​ជាង​១៥​ពាន់​លាន​ដុង​។ គ្រួសារ​ទាំង​នោះ ប្រើ​ប្រាស់​ទុន​បុល​ចំ​ទិស​ដៅ​មាន​ប្រ​សិទ្ធ​ភាព​សង​ប្រាក់​បំ​ណុល​ និង​ប្រាក់​ការ​ត្រូវ​តាម​ការ​កំ​ណត់​”។

អា​ស្រ័យ​បុល​ទុន​អា​ទិ​ភាព​ មាន​គ្រួ​សារ​ជា​ច្រើន​កាល​ពី​មុន​ក្រ​លំ​បាក​ ឥឡូវ​មាន​ជីវ​ភាព​លំ​នឹង​ កូន​ចៅ​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។ តួ​យ៉ាង​ដូច​គ្រួ​សារ​លោក​យ័ញ​ក្វឹក​ទ្វឹន​ នៅ​ភូមិ​ថើយ​ត្រឿង​២ ពី​មុន​នេះ មាន​ដី​ស្រែ​តែ​១​កុង​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​ឈ្នួល​ ព្រម​ជា​មួយ​នោះ កូន​ទាំង​ពីរ​នាក់​របស់​គាត់​កាន់​តែ​ធំ​ឡើង​​ជីវ​ភាព​លំ​បាក​ហើយ​រឹត​​តែ​លំ​បាក​ថែម​ទៀត​។ ឆ្នាំ​២០០៩ លោក​ទ្វឹន​ បុល​ទុន​៥​លាន​ដុង​អំ​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​សម្រាប់​ចិញ្ចឹម​ជ្រូក​។ ក្រោយ​ពី​សង​បំ​ណុល​រួច លោក​ទ្វឹន​បន្ត​បុល​ទុន​ច្រើន​ជាង​មុន​ ដើម្បី​បើក​ទូ​លាយ​ការ​ចិញ្ចឹម​គោ​និង​ព​ពែ​។ ក្រៅ​ពី​នោះ លោក​ទ្វឹន​ថែម​ទាំង​បុល​២៧,៤​លាន​ដុង សម្រាប់​ផ្គត់​ផ្គង់​កូន​រៀន​ម​ហា​វិ​ទ្យា​ល័យ​។ រហូត​ដល់​ចុង​ឆ្នាំ​២០១៦​ គ្រួ​សារ​លោក​ទ្វឹន​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ លោក​ទ្វឹន បាន​រ៉ាយ​រ៉ាប់​៖ “អា​ស្រ័យ​បាន​បុល​ទុន​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​ផលិត​កម្ម​​កូន​ៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។ សព្វ​ថ្ងៃ​នេះ​ កូន​ខ្ញុំ​ទាំង​ពីរ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រ​ខ្សត់​”។ មិន​ចំ​ពោះ​តែ​ស្រុក​កើ​-ដ​ប៉ុណ្ណោះ​ទេ មា​មីង​ជន​ជាតិ​ភាគ​តិ​ច​នៅ​ភូមិ​ភាគ​ឯ​ទៀត​ក៏​បាន​បុល​ទុន​ពីធ​នា​គារ​គោល​​​ន​យោ​បាយ​សង្គម​ សម្រាប់​ធ្វើ​ការ​រក​ស៊ី​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ផង​ដែរ​។ មាន​ដូច​បង​ស្រី​ថាច់​ធី​ម៉ាយ​ នៅ​ភូមិ​ថើយ​ទ្វឹន​B ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​ស្រុក​ថើយ​ឡាយ​ ក៏​អា​ស្រ័យ​ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​បង​ស្រី​បាន​វិ​និ​យោគ​​​ក្នុង​ការ​ចិញ្ចឹម​​សត្វ​ កែ​ប្រែ​ចម្ការ​ចាស់​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​លំ​នឹង​បាន​ជា​សព្វ​ថ្ងៃ​គ្រួ​សារ​បង​ស្រី​បាន​​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ចំ​ណែក​គ្រួ​សារ​បង​ស្រី​លី​ធី​អាញ់​ង្វៀត​ នៅ​មណ្ឌល​ប៊ិញ​ឡើយ​ សង្កាត់​ត្រឿង​ឡាក​ ខ័ណ្ឌ​អូរ​ម៉ូង​ បាន​បុល​ទុន​៤០​លាន​ដុង​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​​សង្គម ដើម្បី​ចិញ្ចឹម​ជ្រូក​និង​ព​ពែ​។ ព្រម​ជា​មួយ​នោះ គ្រួ​សារ​បង​ស្រី​បាន​ជួល​ដី​១​កុង​បន្ថែម​សម្រាប់​ដាំ​ក្រូច​ថ្លុង​និង​ក្រូច​ពោធិ៍​សាត់​សំ​បក​ក្រាស់​។ អា​ស្រ័យ​ស៊ូ​លំ​បាក​ហត់​នឿយ​ ក្នុង​​ការ​រក​ស៊ី​គ្រួ​សារ​បង​ស្រី​ក៏​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ចុង​ឆ្នាំ​២០​១៧​៕

                               ភី​អៀន​ -​ ថាច់​ធី

ចែករំលែកអត្ថបទ