ជារៀងរាល់ថ្ងៃ សមាជិកក្រុមដណ្ដាំស្លសប្បុរសធម៌នៅមជ្ឈមណ្ឌលសុខាភិបាលទីរួមខេត្តង៉ាណាំ ខេត្តសុកត្រាំង ផ្ដល់អាហារសប្បុរសធម៌ជូនអ្នកជំងឺក្រីក្ររាប់រយនាក់។
អ្នកជំងឺនិងអ្នកថែទាំជំងឺកំពុងទទួលអាហារសប្បុរសធម៌នៅមជ្ឈមណ្ឌលសុខាភិបាលទីរួមខេត្តង៉ាណាំ។
ព្រលឹមស្រាងៗ សមាជិកក្នុងក្រុម ដណ្ដាំស្លសប្បុរសធម៌តែងមានវត្តមាននៅមជ្ឈមណ្ឌលសុខាភិបាលទីរួមខេត្តង៉ាណាំ ដើម្បីរៀបចំចម្អិនបាយ បបរសប្បុរសធម៌ជូនអ្នកជំងឺក្រីក្រកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌល។ សមាជិកក្នុងក្រុម ដែលមានវ័យចាស់បំផុតអាយុ៧០ឆ្នាំ និងក្មេងបំផុតអាយុជាង៥០ឆ្នាំ ប៉ុន្តែពួកគាត់តែងមានភាពរហ័សរហួន អស់ពីចិត្តពីថ្លើម។ ម្នាក់ៗ សុទ្ធសឹងមានការងារដោយឡែក ហើយច្នៃទៅជាអាហារសប្បុរសធម៌ប្រកបដោយការចែករំលែក។ លោកង្វៀនថាញ់ញ៉ាញ់ ប្រធានក្រុមអាហារសប្បុរសធម៌របស់មជ្ឈមណ្ឌលសុខាភិបាលទីរួមខេត្តង៉ាណាំ ឲ្យដឹង ប្រភពវត្ថុធាតុដើមទាំងអស់នេះ អាស្រ័យដោយសមាជិកក្នុងក្រុមចលនាសប្បុរសជននៅលើភូមិភាគ សំខាន់នៅផ្សារអណ្ដែតទីរួមខេត្តង៉ាណាំ។ រៀងរាល់ខែ ក្រុមអាហារសប្បុរសធម៌ ចលនាទឹកប្រាក់ អង្ករ បន្លែ ផ្លែឈើ គិតជាមធ្យមភាគជាង៥០លានដុង។ ពិតមែនតែអាហារសប្បុរសធម៌ ផ្គត់ផ្គង់ដោយមិនគិតថ្លៃក៏ដោយ ប៉ុន្តែក្នុងការច្នៃម្ហូបអាហារ សមាជិកក្នុងក្រុមតែងធានាអនាម័យ និងគ្រប់ជាតិបំប៉នជូនអ្នកជំងឺ។ លោកង្វៀនថាញ់ញ៉ាញ់ ឲ្យដឹងបន្ថែម៖ “ពេលខ្លះនៅជួបលំបាក ប៉ុន្តែយើងខ្ញុំប្ដេជ្ញាចិត្តរក្សាផ្ទះបាយនេះជានិច្ច”។
ផ្ទះបាយសប្បុរសធម៌នៅមជ្ឈមណ្ឌលសុខាភិបាលទីរួមខេត្តង៉ាណាំ បង្កើតនៅឆ្នាំ២០០៩ មានសមាជិក៤០នាក់ ចែកចេញ៧ ក្រុមប្ដូរវេនគ្នាចម្អិនជូនអ្នកជំងឺក្រីក្ររៀងរាល់ ថ្ងៃ។ ព្រឹកផ្ដល់ជូនបបរថ្ងៃត្រង់ និងរសៀលផ្ដល់ជូនបាយនឹងម្ហូបសាប។ ចំណែកទឹកដាំ ពុះ ទឹកសុទ្ធផ្ដល់ជូនព្រឹកល្ងាច។ ជារៀងរាល់ថ្ងៃ ចំនួនអាហារបរិភោគសម្រាប់អ្នកជំងឺ និងអ្នកថែទាំពី៣៥០ដល់៤០០ចំណែក។ លោកសឺនហូល ឆ្នាំនេះអាយុជាង៦០ឆ្នាំ មកពីឃុំវិញហ្វើយ ទីរួមខេត្តង៉ាណាំ កំពុងសម្រាកព្យាបាលជំងឺនៅមជ្ឈមណ្ឌលសុខាភិបាលនេះ ឲ្យដឹង៖ “អាស្រ័យបានផ្ដល់ជូនអាហារសប្បុរសធម៌រាល់ថ្ងៃ ទើបខ្ញុំមិនបង់ប្រាក់ចំណាយហូបចុកប្រមាណ៥០.០០០ដុង”។
ដំណើរការជាង៩ឆ្នាំ មានពេលខ្លះអស់អង្ករ បន្លែ ផ្លែឈើ សមាជិកក្នុងក្រុមក៏បានទៅចលនាជាច្រើនកន្លែងដើម្បីយកមកដណ្ដាំស្លជូនអ្នកជំងឺឲ្យបានទាន់ពេល។ ទោះបីដូច្ចោះក៏ដោយ តែគ្មានសមាជិកណាម្នាក់មានអារម្មណ៍ធុញទ្រាន់។ ជំនួសមកវិញ ពួកគាត់តែងអស់ពីចិត្តពីថ្លើម ផ្ដល់ជូនអាហារមនុស្សធម៌ ធ្វើឲ្យអ្នកជំងឺក្រីក្រមានភាពកក់ក្ដៅជាង៕
ត្រឿងផល-ទីទុយ