ប្រាំមួយខែដើមឆ្នាំ២០១៨ គណៈអចិន្រ្តៃយ៍នៃក្លឹបជំនួយគតិយុត្តិទាំង១៣ នៅឃុំ ទីប្រជុំជនចំនួន១៣ នៃស្រុកថើយឡាយ បានរៀបចំកិច្ចប្រជុំជាប្រចាំចំនួន៤២លើក ដោយមានប្រជាជនចូលរួមប្រមាណ៩៥០នាក់។ ទន្ទឹមនឹងនោះ រៀបចំកិច្ចប្រជុំបានពីរកន្លែងគឺនៅវត្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ នៅហាងកាហ្វេ ច្បាប់៥កន្លែង។ល។ ខ្លឹមសារផ្សព្វផ្សាយគឺសេចក្តីកំណត់នៃច្បាប់ដីធ្លី ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទ័ណ្ឌច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ។ល។ អាស្រ័យហេតុនោះ ទើបចំណេះដឹងផ្នែកខាងច្បាប់របស់មាមីងមានការវិវឌ្ឍន៍ច្រើន។
បង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការពារអធិបតេយ្យសន្តិសុខព្រំដែន។
បងស្រី ង្វៀនធីគឹមស្វៀង អ្នករដ្ឋការផ្នែកយុត្តិធម៌ - អត្រានុកូលដ្ឋាននៃគណៈកម្មាធិការប្រជាជនឃុំថើយដុង ប្រធានក្លឹបជំនួយគតិយុត្តិនៃឃុំថើយដុង មានប្រសាសន៍ថា "ការងារឃោសនាច្បាប់នៅភូមិភាគ ត្រូវបានអនុវត្តតាមទម្រង់ជាច្រើន។ យើងខ្ញុំតែងគួបផ្សំជាមួយនឹងសកម្មភាព ចលនារបស់សមាគម អង្គការមហាជននៅភូមិភាគរៀបចំកិច្ចប្រជុំផ្នែកច្បាប់ បង្កើតក្លឹបច្បាប់ ទូសៀវភៅច្បាប់។ល។ ទាក់ទាញបានជនរួមជាតិខ្មែរជាច្រើនចូលរួមស្វែងយល់ពីចំណេះដឹងផ្នែកខាងច្បាប់។ អាចនិយាយបានថា ក្លឹបនេះបានជួយបងប្អូនជាច្រើន បង្កើនការយល់ដឹងផ្នែកខាងច្បាប់ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ កាត់បន្ថយស្ថានភាពជម្លោះដាក់ពាក្យបណ្តឹងរំលងថ្នាក់ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។"
ក្នុងនាមជាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិខ្មែរ លោកយ័ញសាច់ នៅឃុំថើយដុងជាឃោសនិកដ៏សកម្មមួយរូប។ លោកមានប្រសាសន៍ថា "រូបខ្ញុំផ្ទាល់ព្រមទាំងសមាជិកក្នុងគ្រួសារ តែងធ្វើជាគំរូ អនុវត្តល្អនូវបទកំណត់របស់ច្បាប់ និងការចលនា អាស្រ័យភូមិភាគបំផុស។ ចំពោះអ្នកជិតខាង គ្រួសារខ្ញុំមានភាពរស់នៅសាមញ្ញ ហើយតែងជួយគ្នាទៅវិញទៅមកពេលជួបការលំបាក។ ដោយបានប្រជាជនទុកចិត្ត ស្រឡាញ់រាប់អាន ខ្ញុំរឹតតែខិតខំបញ្ចេញកម្លាំងឃោសនារួមជាមួយភូមិភាគ ផ្សព្វផ្សាយនូវគោលនយោបាយនិងច្បាប់ជូនប្រជាជន»។
នៅឃុំថើយស្វឹន ជនរួមជាតិខ្មែរភាគច្រើនរស់នៅភូមិថើយទ្រឿង១ និងថើយទ្រឿង២។ បច្ចុប្បន្ន ការងារឃោសនា និងផ្សព្វផ្សាយអប់រំច្បាប់ក្នុងជនរួមជាតិខ្មែរនៅទីនេះ ត្រូវបានភូមិភាគរៀបចំឡើងដោយទម្រង់ជាច្រើន។ លោកដាវសុខ នៅឃុំថើយស្វឹន បានឲ្យដឹង៖ "រដ្ឋអំណាចភូមិភាគ តែងរៀបចំឃោសនានិងផ្សព្វផ្សាយច្បាប់ក្នុងជនរួមជាតិខ្មែរ។ ហេតុនេះ ជួយឲ្យប្រជាជនលើកកម្ពស់ចំណេះដឹង បញ្ចេញកម្លាំងបង្កបង្កើនផលជាជំហានឈានឡើងលំនឹងជីវភាព។ ជីវភាពសម្ភារៈ ស្មារតីសន្សឹមៗបានកែលម្អផ្តើមពីនោះ មាមីងក៏សកម្មចូលរួមបណ្តាចលនាដែលភូមិភាគបំផុសឡើង"៕
អត្ថបទ & រូបថត: ចឹងហ៊ឹង-វ៉ាន់តឹន