របបហូបមានសារធាតុអំបិលច្រើនអាចនឹងសម្លាប់បាក់តេរីមានប្រយោជន៍ ក្នុងប្រព័ន្ធរំលាយអាហារ ផ្តើមពីនោះ ធ្វើឲ្យរងការលើសសម្ពាធឈាម និងជំងឺផ្សេងៗមួយចំនួនអ្នកវិទ្យាសាស្រ្តអាលឺ្លម៉ង់ បានព្រមានដូច្នេះ។
អាហាររហ័សភាគច្រើនផ្ទុកសារធាតុអំបិលច្រើនមិនល្អសម្រាប់សុខភាពរាងកាយ។
ក្នុងការស្រាវជ្រាវ អាស្រ័យមជ្ឈមណ្ឌល វេជ្ជសាស្រ្តអណូ Max Delbrück សហការនឹងមជ្ឈមណ្ឌលពិសោធន៍និងអនុវត្តព្យាបាល អ្នកវិទ្យាសាស្រ្តទាំងឡាយបានរកឃើញបាក់តេរីប្រព័ន្ធរំលាយអាហារ lactobacillus ត្រូវវិនាសនៅពេលធ្វើពិសោធន៍លើសត្វកណ្តុរដែលបានចិញ្ចឹមដោយរបបអាហារមានសារធាតុអំបិលច្រើន។ ក្រុមអ្នកស្រាវជ្រាវនៅទាំងរកឃើញស្ថានភាពលើសសម្ពាធឈាម និងចលនារំដោះកោលិកាសុាំបណ្តាលឲ្យកើតរោគ រលាកTH17 លើសត្វកណ្តុរ។ ពិសេស វានៅទាំងមានរោគសញ្ញារលាកខួរក្បាលដូចស្ថានភាពរបស់ជំងឺរឹងគ្រិនសរសៃ (MS) -ជំងឺអាស្រ័យអង្គបដិបក្ខរបស់ប្រព័ន្ធសុាំនឹងរោគវាយប្រហារជាលិកាប្រសាទនៅខួរក្បាល និងខួរឆ្អឹងខ្នង។ គួរឲ្យភ្ញាក់ផ្អើល រោគសញ្ញារលាកខួរក្បាល និងបរិមាណជាលិកា TH17 ចាប់ផ្តើមកាត់បន្ថយជាបណ្តើរៗ ពេលសត្វកណ្តុរទទួលយកវិធីសាស្រ្តព្យាបាលដោយបាក់តេរីlactobacillus បន្ទាប់មកសម្ពាធឈាមរបស់វាលំនឹងវិលមកភាពធម្មតា។
សេចក្តីប្រកាសនៅក្នុងអង្គសន្និបាតសរសៃឈាមបេះដូងនៅប្រទេសអង់គ្លេស ក្រុមអ្នកស្រាវជ្រាវ ឲ្យដឹង៖ ពួកគាត់បានដំណើរការធ្វើពិសោធន៍លើបុរសស្ម័គ្រចិត្តចំនួន១២នាក់ ដែលមានសុខភាពល្អ។ អ្នកទាំងអស់នេះ ត្រូវបានសំណូមពរឲ្យបង្កើនសារធាតុអំបិលទ្វេដងក្នុងរបបហូបចុក គឺចំនួន៦ក្រាម/ថ្ងៃ។ ក្រោយពីរយៈ កាល២សប្តាហ៍អ្នកវិទ្យាសាស្រ្តបានរកឃើញបាក់តេរី lactobacillus រលាយបាត់ពីប្រព័ន្ធអតិសុខុមប្រាណប្រព័ន្ធរំលាយអាហាររបស់អ្នកស័្មគ្រ ចិត្តទាំងនោះ ខណៈពេលសម្ពាធឈាមនិងបរិមាណកោលិកា TH17កើនឡើង។
តាមក្រុមអ្នកស្រាវជ្រាវ លទ្ធផលនេះ បញ្ជាក់ពីផលប៉ះពាលនៃទម្លាប់ហូបប្រៃនិងផ្តល់ការយល់ដឹងបន្ថែមពីផលប៉ះពាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារ ចំពោះអវយវៈផ្សេងៗក្នុងរាងកាយ។ ពួកគាត់សង្ឃឹមថា ក្នុងការស្រាវជ្រាវបន្តបន្ទាប់អំពីអត្រាបាក់តេរីអាចនឹងបង្ហាញនូវវិធីសាស្រ្តព្យាបាលប្រកបដោយប្រសិទ្ធភាពនូវជំងឺមួយចំនួន ក្នុងនោះ មានជំងឺលើសសម្ពាធឈាមជាដើម។
ដោយបានដឹង បាក់តេរី lactobacillus មានច្រើនក្នុងប្រភេទអាហារឡើងដំបែ ដូច៖ ជ្រក់ត្រសក់ យ៉ាអួរ ហ្រូម៉ាស់ ត្រូវបានចាត់ទុកថាជាបាក់តេរីល្អ ដោយសារមានលទ្ធភាពការពាររាងកាយឲ្យចាកផុតពីជំងឺមួយចំនួន។ តួយ៉ាងដូចការស្រាវជ្រាវកាលពីឆ្នាំកន្លងហើយ សឲ្យឃើញ បាក់តេរី lactobacillusមានលទ្ធភាពគាបសង្កាត់ការរីករាលដាលរបស់មេរោគមួយចំនួនដែលសុាំនឹងថ្នាំបដិបក្ខប្រាណច្រើនប្រភេទ ព្រមទាំងជួយកាត់បន្ថយជំងឺរលាកក្រលៀនលើនារីដែលកើតជំងឺស្បែកម្យ៉ាង ( lupus)៕
យោងៈ Medical News Today - មុនី