បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបសហការជាមួយនឹងទីបញ្ជាការដ្ឋានយោធាស្រុកថាញ់ទ្រី រៀបចំផ្តល់របបប្រាក់គោលនយោបាយដល់មុខសញ្ញា តាមសេចក្តីសម្រេចចិត្តលេខ៤៩ និង៦២របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល លើភូមិសាស្រ្តស្រុកថាញ់ទ្រី។
ជនរួមជាតិភាគតិច បានឧបត្ថម្ភអភិរក្សភូមិរបរប្រពៃណី។
លើកផ្តល់ប្រាក់នេះ បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បានរៀបចំផ្តល់ប្រាក់ជំនួយតាមសេចក្តីសម្រេចចិត្តលេខ៤៩/២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដល់មុខសញ្ញាចូលរួមដឹកជញ្ជូនភ័ស្តុភារក្នុងសម័យសង្រ្គាមតស៊ូប្រឆាំងបារាំង អាមេរិក សង្រ្គាមការពារមាតុប្រទេស និងបំពេញភារកិច្ចអន្តរជាតិ១២២ករណីនិង២២ករណីតាមសេចក្តីសម្រេចចិត្តលេខ៦២/២០១១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការអនុវត្តរបបគោលនយោបាយចំពោះមុខសញ្ញា ចូលរួមធ្វើសង្រ្គាមការពារមាតុប្រទេស និងបំពេញភារកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា ជួយប្រទេសឡាវក្រោយពីថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥ បានរំសាយពីជួរទ័ពនិងឈប់ពីការងារ។
ក្រោយពីរយៈកាល២ឆ្នាំ ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ៤៩របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ទូទាំងខេត្តបានផ្តល់ប្រាក់របបនិងផ្តល់លិខិតទទួលស្គាល់ដល់១.៤៤២ករណី សរុបថវិកាជិត២,៥ពាន់លានដុង សម្រេច១០០%បើប្រៀងធៀបនឹងចំនួននៃការគ្រោងទុក៕
ត្រឿងផល-មុនី