អាស្រ័យដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ម៉្លោះហើយ មុខមាត់ភូមិស្រុកតំបន់ដែលមានជនរួមជាតិខ្មែររស់នៅលើភូមិសាស្រ្តខេត្តសុកត្រាំង មានភាពលូតលាស់។
អូនៗសិស្សានុសិស្សជនរួមជាតិខ្មែរនៃសាលាអនុវិទ្យាល័យតឹនហ៊ឹងពេលចេញពីរៀន។
សុកត្រាំងមានផ្ទៃដីធម្មជាតិ៣.៣១១,៦គីឡូម៉ែត្រការ៉េ មានមាត់សមុទ្រប្រវែង៧២គីឡូម៉ែត្រ; មានចំនួនប្រជាជន១.៣១២.៤៩០នាក់។ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា៣០,៧១%។ ខេត្តសុកត្រាំង រួមមាន៨ស្រុក ទីរួមខេត្តចំនួន២និងក្រុង១ ដោយមានឃុំ សង្កាត់ ទីប្រជុំជនចំនួន១០៩ និងមានអនុសង្កាត់ ភូមិចំនួន៧៧។ អាស្រ័យដោយការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ក្នុងការវិនិយោគទុនអាទិភាពអភិវឌ្ឍហេដ្ឋាមូលដ្ឋាន ដូច៖ ឲ្យបុលទុន អាទិភាព ជំនួយពូជដំណាំ សត្វចិញ្ចឹមផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត។ល។ ម៉្លោះហើយ ជីវភាពរបស់ជនរួមជាតិខ្មែរជាជំហានមានការអភិវឌ្ឍជាក់ស្ដែង។ ទន្ទឹមនឹងនោះ មុខមាត់ភូមិស្រុកតំបន់ជនរួម ជាតិខ្មែររស់នៅពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលូតលាស់។
ពេលកម្មវិធីទិសដៅរបស់រដ្ឋាភិបាល វិនិយោគទុនជូនចំពោះតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករត្រូវបានអនុវត្តព្រមៗគ្នា ជីវភាពរបស់មាមីងមានការអភិវឌ្ឍដោយឥតឈប់ឈរ។ តួយ៉ាងដូចជាស្រុកឡុងភូ ដោយអនុវត្តសេចក្ដីសម្រេចចិត្តលេខ២០៨៥ /២០១៦/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីការឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០១៧-២០២០ ស្រុកវិនិយោគទុនជាង៥៨ពាន់លានដុង ដើម្បីឧបត្ថម្ភដោយផ្ទាល់ដល់គ្រួសារដែលមានតម្រូវការដីសង់ផ្ទះ បង្វែរមុខរបរ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធឧបត្ថម្ភផលិតកម្មជូនជនរួមជាតិខ្មែរ។ល។ លោកសឺនផឿក នៅភូមិតឹនឡិច ឃុំតឹនហ៊ឹង ស្រុកឡុងភូ ឲ្យដឹង៖ “កាលពីមុននេះ អាស្រ័យផ្លូវគមនាគមន៍ ធ្វើដំណើរទៅមកមានការលំបាក ព្រែកប្រឡាយមិនទាន់បានស្ដារ ហើយខ្ញុំក៏ពុំសូវមានចំណេះដឹង និងបទពិសោធន៍ក្នុងការផលិតផងដែរ ម៉្លោះហើយធ្វើស្រែមិនសូវបានផល។ ប៉ុន្មានឆ្នាំនេះ ភូមិភាគបានវិនិយោគទុន កសាងផ្លូវគមនាគមន៍ ធារាសាស្រ្ត អគ្គិសនីប្រើប្រាស់ព្រមៗគ្នា ម៉្លោះហើយ គ្រួសារខ្ញុំផលិតពូជស្រូវពិសេស នាំមកនូវប្រសិទ្ធភាពផ្ដល់ប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារ”។
លោកហ្វិញឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូ ឲ្យដឹង៖ “រយៈកាលកន្លង គណៈកម្មាធិការប្រជាជនស្រុកឡុងភូ ម្ចាស់ការសហការជាមួយនឹងគណៈ ផ្នែក អង្គការនានា និងនៅតាមភូមិភាគមានជនរួមជាតិភាគតិចរស់នៅ។ អាស្រ័យហេតុនោះ ទើបជីវភាពរបស់ជនរួមជាតិខ្មែរបានលើកស្ទួយ អត្រាគ្រួសារក្រីក្រថយចុះគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ”៕
ត្រឿងផល-ទីទុយ