19/06/2018 - 09:29

ប្រ​សិទ្ធ​ភាព​ផ្ដើម​ពី​គោល​ន​យោ​បាយ

រយៈ​កាល​កន្លង​ ខេត្ត​អាន​យ៉ាង​ បាន​អនុ​វត្ត​យា៉​​ង​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​ពិ​សេស​​ដោយ​ឡែក​របស់​រដ្ឋ ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​។

ដង​ផ្លូវ​នៅ​ភូមិ​តូ​ទ្វឹន​ អា​ស្រ័យ​ដោយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ចលនា

ប្រ​ជា​ជន​រួម​ជា​មួយ​នឹង​រដ្ឋ​អនុ​វត្ត​។

អ​នុ​វត្ត​សេច​ក្ដី​សម្រេច​ចិ​ត្ត​លេខ​១៨/​២០១១/QĐ-​TTg ស្ដី​ពី​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ទូ​​ទាំង​ខេត្ត​រួម​មាន​១១៤​នាក់​ (បុ​រស​១១២​នាក់​; ស្រ្តី​២​នាក់​)។ ក្នុង​នោះ ជន​ជាតិ​ខ្មែរ​៨២​នាក់​; ជន​ជាតិ​ចាម​១៤​នាក់​; ជន​ជាតិ​ចិន​ចំ​នួន​១៦​នាក់​​និង​​ជ​នជាតិ​ផ្សេង​ចំ​នួន​២​នាក់​។ យោង​ប្រ​សាសន៍​លោក​ស៊ូ​កា​រី​ នាយ​ខុទ្ទ​កា​ល័យ​​គណៈ​ជន​ជាតិ​ខេត្ត ក្រោយ​ពី​មាន​បញ្ជី​ឈ្មោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ គណៈ​ជន​ជាតិ​បាន​រៀប​ចំ​ផែន​ការ​ថ​វិ​កា​និង​អនុ​វត្ត​ឧបត្ថម្ភ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​អាន​យ៉ាង​។ ទន្ទឹម​នឹង​នោះ រៀ​ប​ចំ​ក្រុម​អ្ន​កមា​ន​ប្រ​ជា​ប្រិយ​ភាព​ទៅ​ទស្សន​កិ​ច្ច​ រៀន​សូត្រ​បទ​ពិ​សោធន៍​នៅ​កន្លែង​ផ្សេង​ៗ​។ ពិត​មែន​ប្រាក់​ឧបត្ថម្ភ​តិច​តួច​ ប៉ុន្តែ​បាន​រួម​ចំ​ណែក​លើក​ទឹក​ចិ​ត្ត​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ពង្រីក​ល្អ​នូវ​តួនា​ទី​នៅ​ភូមិ​ភាគ​។

អ្នក​ស្រី​នាង​សម្បូរ​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង​ ឲ្យ​ដឹង​៖ “អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​ នៅ​លើ​ភូមិ​សាស្រ្ត​ អនុ​វត្ត​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​​របស់​​បក្ស​និង​រដ្ឋ​។ ពិ​សេស​ក្នុង​ការ​ចលនា​ក​សាង​ជន​បទ​ថ្មី អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​នា​នា​តែង​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី កម្លាំង​ពល​កម្ម​ និង​ថ​វិ​កា​ជួស​ជុល​បង្កើន​កម្រិ​ត​ ក​សាង​ផ្លូវ​គម​នា​គមន៍​ជន​បទ​ជា​ច្រើន​កន្លែង​”។ តួ​យ៉ាង​ដូច​ជា​ផ្លូវ​បេ​តុង​នៅ​ភូមិ​តូ​ទ្វឹន​ ឃុំ​ណូយ​​តូ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ កម្លាំង​ពល​កម្ម​និង​ថវិ​កា​ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​នៅ​ភូមិ​ភាគ​។ បង​ចៅ​អឹម​ ប្រ​ធាន​ភូមិ​​តូ​ទ្វឹន​ ឲ្យ​ដឹង​៖ “អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ គឺ​​អា​​ស្រ័យ​ប្រ​ជា​ជន​ជ្រើស​តាំង   ​ហេី​យ​​ជា​អ្នក​មាន​កិ​ត្យា​នុ​ភាព​នៅ​ភូមិ​ភាគ​។ ពេល​ពង្រីក​តួ​នា​ទី​របស់​ខ្លួន​អ្នក​មាន​​ប្រ​ជា​ប្រិយ​ភាព​តែង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រី​ក​​ចម្រើន​”។​

ថ្វី​ត្បិត​តែ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​២៩/​២០១៣/QĐ-TTg ស្ដី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដោះ​ស្រាយ​ដី​សង់​ផ្ទះ ​និង​ដោះ​ស្រាយ​​ការ​ងារ​ធ្វើ​មួយ​ចំ​នួន​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​​ក្រ    មាន​ជីវ​ភាព​លំ​បាក​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង    ដំ​ណាក់​កាល​២០១៣-​២០១៥ ត្រូវ​បាន​បញ្ចប់​ ប៉ុន្តែ​អា​ស្រ័យ​ភូមិ​ភាគ​នៅ​មាន​តម្រូវ​ការ​ពិ​សេស​​នៅ​ស្រុក​ចំ​នួន​៣ ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ករ​គឺ៖ អាន​ភូ ទ្រី​តូង​ ទិញ​បៀន​ ម៉្លោះ​ហើយ​គណៈ​ជន​ជាតិ​ធ្វើ​សេ​នា​ធិ​ការ​ ដាក់​សំ​ណើ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ អ​នុ​វត្ត​បន្ថែម​ចំ​នួន​២៥០​គ្រួ​សារ​។ តាម​ប្រ​សាន៍​លោក​​ចៅ​គឹម​សៀង ​អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ គណៈ​ជន​ជាតិ​បាន​ខ្នះ​ខ្នែង​ដាក់​សំ​ណើប​ន្ថែម​ និង​អូស​បន្លាយ​ពេល​វេ​លា​អនុ​វត្ត​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​២៩ ពី​ព្រោះ​យល់​ឃើញ​ថា ប្រ​ភព​ទុន​របស់​កម្ម​វិ​ធី​នៅ​សល់​ច្រើន​។ មក​ដល់​ដំ​ណាក់​កាល​នេះ ភូមិ​ភាគ​បាន​រំ​សាយ​ទុន​អនុ​វត្ត​ជិត​១០០​%៕​

                     ហា​ថាញ់​-ទី​ទុយ​

 

ចែករំលែកអត្ថបទ