12/06/2018 - 09:23

បង្កើន​ប្រ​សិទ្ធ​ភាព​ជីវ​ភាព​នា​រី​ជន​បទ​

ប៉ុន្មាន​ឆ្នាំមក​នេះ បក្ស​និង​រដ្ឋ​តែង​អនុ​វត្ត​កម្ម​វិ​ធី​ឧបត្ថម្ភ​ ជំ​នួយ​គ្រួ​សារ​ក្រី​ក្រ​អំ​ពី​ផ្ទះ​នៅ​បុល​ទុន​ផលិត​កម្ម​។ល។ បាន​ជួយ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ នៅ​ឃុំ​ត្រឹង​ផាន់​ ស្រុក​ដឹម​យុើយ​ ខេត្ត​កា​ម៉ាវ​ ឈាន​ឡើង​។

 អ្នក​មីង​ង្វៀន​ធី​ហឿង​ ភូមិ​បើ​ឌឹប ឃុំ​ត្រឹង​ផាន់​ កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួ​សារ​ដោយ​ការ​ចិញ្ចឹម​ព​ពែ​។​

ត​ាម​រ​បាយ​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំត្រឹង​ផាន់​ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៣៩៨​គ្រួ​សារ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែ​រ​ចំ​នួន​៤៧​គ្រួ​សារ​។ សេដ្ឋ​កិច្ច​លំ​បាក​ចំ​ណេះ​ដឹង​មាន​កម្រិត​ គឺ​​ជា​ឧប​សគ្គ​មួយ​ក្នុង​ដំ​ណើរ​ការបង្រួញ​រ​វាង​នា​រី ជន​បទ​និង​ក្រុង។ បង​ស្រី​ង្វៀន​ធី​ម៉ី​ណៀន​ ភូមិ​ចាឡា​ ឃុំ​ភូមិ​ត្រឹង​ផាន់​ ឋិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ។​ ប៉ុន្មាន​ឆ្នាំ​មុន ជីវ​ភាព​គ្រួ​សារ​របស់​បង​ជួប​លំ​បាក​ខ្លាំង​ណាស់ ពី​ព្រោះ​មាន​ដី​ស្រែ​តិច​តួច​ គ្រួ​សារ​បង​តែង​ធ្វើ​ការ​ឈ្នួល​នៅ​ភូមិ​ស្រុក ដូច​ជា​លី​សែង​ទំ​និញ​។ល។ ឆ្នាំ​២០១៥ អា​ស្រ័យ​ដោយ​បាន​បុល​ទុន​ពី​ប្រ​ភព​ទុន​សម្រាប់​អ្នក​ក្រី​ក្រ​ចំ​នួន​១០​លាន​ដុង បង​ស្រី​ណៀន​ វិ​និ​យោគ​ចិញ្ចឹម​ជ្រូក    ប្រើ​ប្រាស់​ដី​នៅ​មុខ​ផ្ទះ​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ ដោយ​ច​រិត​ឧស្សា​ហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​​លក់​ដូរ​និង​ចិញ្ចឹម​សត្វ​មក​ដល់​សព្វ​ថ្ងៃ​ជីវ​ភាព​គ្រួ​សារ​បង​បានលំ​នឹង​ជា​សន្សឹម​ៗ​។ ឆ្នាំ​២០១៧ គ្រួ​សារ​គាត់​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ បង​ស្រី​ណៀន​ ឲ្យ​ដឹង​៖ “ខ្ញុំ​មិន​បាន​សិក្សា​រៀន​សូត្រ​ទេ ដី​ស្រែ​ក៏​តិច​ដែរ​ ហេ​តុ​នោះ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​ការ​រក​ទទួល​ទាន​ដើម្បី​មិន​ជា​បន្ទុក​ធ្ងន់​ដល់​សង្គម​ឡើយ​។ សង្ឃឹម​ថា​ភូមិ​ភាគ​នឹង​បន្ត​ការ​ឧបត្ថម្ភ​ បង្ក​លក្ខណ​សម្បត្តិ​ដល់​បង​ប្អូន​នា​រី​តំ​បន់​ជន​បទ​មាន​មូល​ដ្ឋាន​រក​ស៊ី សម​ស្រប​ជា​មួយ​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ភូមិ​ភាគ កែ​លម្អ​បាន​ជីវ​ភាព​”។

តាម​ប្រ​សាសន៍​លោក​ស្រី​ង្វៀន​ធ្វី​ខ្វា ប្រ​ធាន​ស​ហ​ព័ន្ធ​នា​រី​ឃុំ​ត្រឹង​ផាន់​ ស​មា​គម​បាន​សហ​ការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​បង្រៀន​​វិជ្ជា​ជីវៈ​ស្រុក​រៀប​ចំ​បើក​ថ្នាក់​  ដើម្បី​បង្រៀន​វិជ្ជា​ជីវៈជា​ច្រើន​ថ្នាក់​ជូន​បង​ប្អូន​នា​រី ក្នុង​នោះ ប្រ​មូល​ផ្ដុំ​ទៅ​លើ​រ​បរ​ប្រ​ពៃ​ណី គឺ​បង្រៀន​កាត់​ដេរ​។ អ្នក​ស្រី​ង្វៀន​ធ្វី​ខ្វា ឲ្យ​ដឹង​បន្ថែម​៖ “ដោយ​របៀប​ឃោស​នា​សមា​គម​មាន​បំ​ណង​បង្កើន​ចំ​ណេះ​ដឹង​ជូន​បង​ប្អូន​នា​រី និង​យល់​ដឹង​អំ​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​ ច្បាប់​របស់​បក្ស​និង​រដ្ឋ​។ ពិ​សេស ការ​ងារ​ឃោ​ស​នា​អប់​រំ​ច្បាប់​ត្រូវ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​តម្រូវ​ទៅ​លើ​បង​ប្អូន​នា​រី នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​”។ ឆ្លង​តាម​រយៈ​ខិត្ត​ប័ណ្ណ​ឃោស​នា គួប​ផ្សំ​នឹង​រឿង​រ៉ាវ​និ​ទាន​សមា​គម​សហ​ព័ន្ធ​នា​រី​មាន​បំ​ណង​ចង់​ឲ្យ​នា​រី​​ជន​បទ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កែ​លម្អ​បាន​ជីវ​ភាព​ស្មារ​តី​។ បង​ស្រី​ឡឹម​ធី​ហាយ​ នៅ​ភូមិ​តឹន​ហ្វា ឃុំ​ត្រឹង​ផាន់​ ជា​ស​មា​ជិក​ក្រី​ក្រ​បាន​ឲ្យ​ដឹង​៖ “ជីវ​ភាព​នា​រី​តំ​បន់​ជន​បទ​នៅ​ជួប​លំ​បាក​ខ្លាំង ការ​បង្ខិត​ជិត​ច្បាប់​ ចំ​ពោះយើង​ខ្ញុំ​គឺ​នៅ​មាន​កម្រិត​។ ហេតុ​នេះ យើង​ខ្ញុំ​សង្ឃឹម​នូវ​ការ​ព្រួត​ដៃ​ឧបត្ថម្ភ​របស់​គ្រប់​លំ​ដាប់​ថ្នាក់​ផ្នែក​ជា​ច្រើន​ទៀត​”៕​

                  យោង​កា​សែត​កាម៉ាវ​-ទី​ទុយ

ចែករំលែកអត្ថបទ