ស្រុកកូវកែ ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅប្រមាណ៣០% ម្ល៉ោះហើយបានទទួលផលពីគោលនយោបាយអនុគ្រោះពិសេសដោយឡែករបស់រដ្ឋ សម្រាប់ជនជាតិភាគតិច។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកែលម្អគួរឲ្យកត់សម្គាល់។
មាមីងស្រុកកូវកែចូលរួមកសាងជនបទថ្មី។
អនុវត្តសេចក្តីសម្រេចលេខ២៤របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលIX ស្ដីពីការងារជនជាតិ។ ជាមួយនឹងប្រភពទុនផ្សេងៗជាច្រើន រយៈពេលកន្លង ស្រុកកូវកែបានផ្សព្វផ្សាយអនុវត្តកម្មវិធីឧបត្ថម្ភជាច្រើនសម្រាប់ជនរួមជាតិខ្មែរ។ គ្រួសារបងថាច់សុផាយ នៅភូមិពោធិ៍បឹង ឃុំហ្វាអឹង ឲ្យដឹង៖ “ខែមីនា ឆ្នាំ២០១៧ គ្រួសារខ្ញុំបានឧបត្ថម្ភបុលទុន១១៤លានដុង ពីសេចក្តីសម្រេចចិត្តលេខ៦៨របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ផ្តើមពីប្រភពទុននេះ ខ្ញុំទិញម៉ាស៊ីនប្រមូលចំបើង២គ្រឿង ដើម្បីប្រមូលចំបើងស៊ីឈ្នួល។ មធ្យមភាគក្នុងមួយថ្ងៃខ្ញុំប្រមូលបាន៦០០ដុំតម្លៃ៦.០០០ដុង/ដុំ។ ក្រោយពីទូទាត់រួចស្រេច ខ្ញុំរកបានប្រាក់ចំណូលជិត១លានដុង/ថ្ងៃ។ បន្ទាប់ពីទិញម៉ាស៊ីនបានមួយឆ្នាំ សេដ្ឋកិច្ចគ្រួសារខ្ញុំបានកែលម្អគ្រាន់បើ។ គ្រួសារខ្ញុំបានឧបត្ថម្ភបុល៣០០លានដុងទៀត ដើម្បីទិញម៉ាស៊ីនប្រមូលចំបើងបន្ថែម”។
មានគ្រួសារជនរួមជាតិខ្មែរជាច្រើនបានបង្ខិតជិត និងទទួលផលពីគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋ ខិតខំឈានឡើងធ្វើមានដោយស្របច្បាប់។ តួយ៉ាងដូចគ្រួសារលោកថាច់អួ នៅភូមិ៤ ឃុំផុងភូ ពីមុនសេដ្ឋកិច្ចគ្រួសារគាត់បង្អែកលើការចិញ្ចឹមជ្រូក គោ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ ដោយសារតម្លៃចុះថោក ធ្វើឲ្យការចិញ្ចឹមសត្វត្រូវខាត។ អាស្រ័យហេតុនោះ គាត់បានបុលទុនអនុគ្រោះ ដើម្បីបណ្តុះផ្សិតចំបើង។ គ្រួសារគាត់បណ្ដុះផ្សិតចំបើងមធ្យមភាគបានជាង៧០ម៉ែត្រ រៀងរាល់ខែ ក្រោយពីទូទាត់រួចស្រេចគ្រួសារគាត់នៅចំណេញបានជាង១០លានដុង។
ពេលជីវភាពសម្ភារៈ ស្មារតីបានលើកស្ទួយ មាមីងខ្មែរនៅលើភូមិសាស្រ្តបានលើកកម្ពស់ស្មារតីសាមគ្គី ដើម្បីរឹតបន្ដឹងមនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយ។ សំខាន់ជាងទៅទៀតនោះ គឺមាមីងលើកកម្ពស់ស្មារតីអនុវត្តបានល្អនូវគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋនិងជឿជាក់ទៅលើការដឹកនាំរបស់បក្ស។ ផ្តើមពីនោះ សកម្មចូលរួមការចលនាបដិវត្តន៍នៅភូមិភាគ ពិសេសគឺចលនាកសាងជនបទថ្មី។ លោកថាច់បូណាត ប្រធានការិយាល័យជនជាតិស្រុកកូវកែ ឲ្យដឹង៖ “អាស្រ័យអង្គភាពនានា សហការអនុវត្តនូវគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋសម្រាប់ជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាព ទើបអត្រាគ្រួសារក្រីក្រនៅតំបន់ជនរួមជាតិខ្មែររបស់ស្រុកថយចុះនៅតែ៨៧៦ គ្រួសារប៉ុណ្ណោះ”៕
សេីុងម៉ាល័យ-វិមាន