03/05/2018 - 10:12

អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព លី​ធី​ហុង​ភឿង​

អ្នក​ស្រី​លី​ធី​ហុង​ភឿង​ មិន​ត្រឹម​តែ​ជា​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង​នៅ​មណ្ឌល​១ សង្កាត់ស្វឹង​ខាញ់​ ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ថែម​ទាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួមជាតិ​ខ្មែរ​នៅ​ទី​នេះ​ទៀត​ផង​។

អ្នក​ស្រី​លី​ធី​ហុង​ភឿង​និង​ប្តី គឺ​លោក​វ៉​ហ្វាង​ង៉ា យោ​ធិន​ចូល​និ​វត្តន៍​ចូល​រួម​បំ​ពេញ​

ការ​ងារ​សង្គម​នៅ​ភូមិ​ភាគ​។

អ្នក​ស្រី​លី​ធី​ហុង​ភឿង​ ជា​ស​មា​ជិក​សមា​គម​អតីត​យុទ្ធ​ជន​សង្កាត់​ស្វឹង​ខាញ់​។ ក្រោយ​ពី​ចូល​និ​វត្តន៍ គាត់​បាន​ផ្សារ​ភ្ជាប់​​ការ​ងារ​សង្គម​នៅសង្កាត់​អស់​ជា​ច្រើន​ឆ្នាំ។​ បច្ចុ​ប្បន្ន គាត់​ទទួល​បន្ទុក​ការ​ងារ​ជា​ច្រើន ដូច​ជា​៖ ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ក្រុង​សហ​កា​រី​ចំ​នួន​ប្រ​ជា​ជន​ជា​ដើម​។ អា​ស្រ័យ​លក្ខណ​ពិ​សេស​នៃ​ការ​ងារ ម្ល៉ោះ​ហើយ​គាត់​មាន​ឱ​កាស​ជិត​ដិត​និង​ជំ​នួយ​ជន​រួម​ជាតិ​ខ្មែរ​​បាន​ច្រើន​ ពិ​សេស​គឺ​បង​ប្អូន​នា​រី​ខ្មែរ​នៅ​មណ្ឌល​១​។ គាត់​តែង​លើក​ទឹក​ចិត្ត​ ណែ​នាំ​បង​ប្អូន​នា​រី​ឲ្យ​ខិត​ខំ​រក​ស៊ី ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​។ បង​ស្រី​ដាវ​ធី​ម៉ី ជា​នា​រី​ខ្មែរ​នៅ​មណ្ឌល​១ ឲ្យ​ដឹង​៖ “គ្រួ​សារខ្ញុំ​ពី​មុន​ក្រ​លំ​បាក​ណាស់​ ប្តី​ប្រ​ពន្ធ​គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ម្ល៉ោះ​ហើយ​ច្រើន​តែ​រកាំ​រកូស​គ្នា​។ អា​ស្រ័យ​បង​ស្រី​ភឿង​បាន​ដាស់​តឿន​ក្រើន​រំ​ឭក​ជា​ច្រើន​លើក​ និ​ង​ណែ​នាំ​ខ្ញុំ​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​នៅ​ផ្សារ​តឹង​អាង​ ឃើញ​ថា​សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​សន្សឹម​ៗ​បាន​លំនឹ​ង  ហេតុ​នោះ​ទើប​គ្រួ​សារ​ខ្ញុំ​នៅ​ជំ​ុគ្នា​”។​

ខណៈ​នោះ បង​ស្រី​ហុង​ភឿង​ ជា​ប្រ​ធាន​ក្រុម​នា​រី​បុល​ទុន​របស់​មណ្ឌល​។ អា​ស្រ័យ​ភាព​រវាស​រវៃ​របស់​គាត់​ ក៏​ដូច​ជា​មាន​បទ​ពិ​សោធន៍​ច្រើន​ក្នុង​ការ​រស់​នៅ គាត់​បាន​ណែ​នាំ​បង​ប្អូន​នា​រី​ជា​ច្រើន​បុល​ទុន​និ​ង​ពិ​គ្រោះ​​ពី​​​របៀប​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ក្រៅពី​ជួយ​បង​ប្អូន​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ គាត់​នៅ​ទាំង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​លើក​ទឹក​ចិត្ត​មា​មីង​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទៀត​ផង​។ តាម​ប្រ​សាសន៍​បង​ស្រី​ភឿង​ បង​ប្អូន​នា​រី​ខ្មែ​រ​ ដែល​​មាន​ស្ថាន​ភាព​គ្រួ​សារ​​ក្រី​ក្រ​នឹង​មាន​បន្ទុក​ធ្ងន់​ខាង​បង់​កម្រៃ​សុ​ខា​ភិ​បាល ប្រ​សិន​​បើ​​គ្មាន​ប័ណ្ណ​ធា​នា​រ៉ាប់​សុ​ខា​ភិ​បាល​។ អា​ស្រ័យ​ការ​ព្យា​យាម​អស់​ពី​ចិត្ត​ពី​ថ្លើម​លើក​ទឹក​ចិត្ត​របស់​គាត់ ទើប​គ្រួសា​រ​មា​មីង​ខ្មែរ​នៅ​មណ្ឌល​១​ទិញ​បាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជិត​១០០​%។​

ផ្តើម​ពី​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​មាន​ប្រ​សិទ្ធ​​ភាព​ក្នុង​ការ​ងារ អ្នក​ស្រី​លី​ធី​ហុង​ភឿង​ បាន​មា​មីង​តែង​តាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយភាព​ក្នុង​ជន​ជាតិ​ភាគ​តិច នៅ​សង្កាត់​ស្វឹង​ខាញ់​។ លោក​ង្វៀន​វាំុង​អែម ប្រ​ធាន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ស្វឹង​ខាញ់ បញ្ជាក់​ឲ្យដឹ​ង​៖ “បង​ស្រី​លី​ធីហុង​ភឿង​  តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ចូល​រួម​ការ​ងារ​សង្គម​នៅ​ភូមិ​ភាគ​។ ទោះ​បី​ជា​សមា​ជិក​សមា​គម​នា​រី សមា​គម​អតីត​យុទ្ធ​ជន​ឬក្នុ​ង​តួ​នា​ទី​ជា​ប្រ​ធាន​ក្រុម​ប្រជា​ជន​ក្រុង​ក៏​ដោយ​ គាត់​តែង​ធ្វើ​បាន​ល្អ​នូវ​តួ​នាទី​របស់​ខ្លួន​។ បង​ស្រី​ក៏​ជា​អ្នក​ចេះ​អាន​ចេះ​សរ​សេរ​ជំ​នាញ​៣​ភា​សា​វៀត​-ខ្មែរ​-ចិន​ យល់​ដឹង​ពី​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទាំង​៣ ម្ល៉ោះ​ហើយ​តែង​បាន​មា​មីង​គោ​រព​រាប់​អាន​ជឿ​ទុក​ចិត្ត​។ ពេល​មាន​បុណ្យ​ទាន​ម្តង​ៗ រាល់​ស​កម្ម​ភាព​សិល្បៈ​ ពិ​ធី​កិច្ច​ផ្សេង​ៗ  តែង​បាន​គាត់​ជួយ​ណែ​នាំ​ពិ​គ្រោះ​ជូន​កម្មា​ភិ​បាល​សង្កាត់​រៀប​ចំ​ឲ្យ​បាន​គ្រប់​គ្រាន់​និង​ត្រឹម​ត្រូវ​បំ​ផុត​”៕​

                           ថាញ់​ភូ​-វិ​មាន

ចែករំលែកអត្ថបទ