03/05/2018 - 10:12

ព្រួត​ដៃ​កសាង​ភូមិ​ស្រុក

វត្ត​ព្រែក​ត្រ​កួន នៅ​ឃុំ​ថាញ់​ក្វើយ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង​ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ការងារ​សា​សនាប៉ុណ្ណោះ​ទេ នៅ​ទាំង​ស​កម្ម​ចូល​រួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ចលនាសប្បុ​រស​ជន​រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។

ព្រះ​ឧបជ្ឈាយ៍​យ៉ឿង​ណេ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ត្រ​កួន​ជា​មួយ​ស្ពាន​ចូល​ទៅ​កាន់​វត្ត​។

ដង​ផ្លូវ​បេ​តុង​ឆ្ពោះ​ទៅ​កាន់​ភូមិ​បឹង​ធំ អា​ស្រ័យ​ដោយ​ព្រះ​សង្ឃ​វត្ត​ព្រែក​ត្រកួន​វិ​និ​យោគ​កសាង​មុន​នេះ​៣​ឆ្នាំ។​ លោក​ឡឹម​ហុង​រៀង ធ្លាប់​រ​ស់​នៅ​ទី​នេះ​ជិត​២០​ឆ្នាំ ឲ្យ​ដឹង​៖ “មុន​នេះ កាល​មិន​ទាន់​មាន​ផ្លូវ​ ស្ពាន​​​ជន​​បទ មា​មីង​រស់​នៅ​ទី​នេះ​ត្រមង់​ត្រ​មោច​ណាស់​ ដោយ​សារ​ព្រែក​ខ្វែង​ច្រើន​ ផ្លូវ​ដី​ជ្រាំ​ ពិ​បាក​ធ្វើ​ដំ​ណើរ​។ បច្ចុ​ប្បន្ន ព្រះ​សង្ឃ​វត្ត​ព្រែក​ត្រ​កួន​ ចល​នា​កសាង​ផ្លូវ​បេ​តុង មា​មីង​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ ផ្ដើម​ពី​នោះ​ជីវ​​ភាព​​មា​មីង​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ដែរ​”។ ព្រះ​ឧបជ្ឈាយ៍​យ៉ឿង​ណេ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ត្រ​កួន​ មាន​ថេរ​ដី​កា៖​ “ប្រ​ទេស​ជាតិ​នៅ​ជួប​លំ​បាក ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ខ្វះ​ខា​ត​ ម៉្លោះ​ហើយ​ អា​ត្មាក៏​ចង់​រួម​ចំ​ណែក​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជ​ន ​​និង​ប្អូន​ៗសិស្សា​នុសិស្ស​ផង​ដែរ​”។​

វត្ត​ចំ​ណាយ​ថ​វិ​កា ប្រ​ជា​ជន​ចេញ​កម្លាំង​ពល​កម្ម​។ ធ្វើ​ដូច្នេះ ជាង​៥​ឆ្នាំ​កន្លង​មក វត្ត​ព្រែក​ត្រ​កួន​កសាង​បាន​ស្ពាន​ធំ​តូច​ចំ​នួន​៥​ខ្សែ នឹង​ផ្លូវ​បេ​តុង​រាប់​ពាន់​ម៉ែត្រ នៅ​ភូមិ​នា​នា​ដូច​៖ បឹង​ធំ ដៃ​តា​សួរ អំ​ពែក​របស់​ឃុំ​ថាញ់​ក្វើយ​។ លោក​ឡេ​ហុង​ក្វាង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ក្វើយ​ ឲ្យ​ដឹង​៖ “មក​ទល់​បច្ចុ​ប្បន្ន ឃុំ​សម្រេច​បាន​១៦​/១៩​លក្ខ​ឋាន​ជន​បទ​ថ្មី​។ សម្រេច​បាន​លទ្ធ​ផល​ដូច្នេះ គឺ​អា​ស្រ័យ​ស្មារ​តី​ភ្ញាក់​រលឹក​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​។ ក្នុង​នោះ មាន​វត្ត​ព្រែក​ត្រ​កួន​ជាក់​ស្ដែង​គឺ​ ព្រះ​ឧបជ្ឈាយ៍​យ៉ឿង​ណេ ព្រះ​ចៅ​អ​ធិ​ការ និង​ព្រះ​តេជ​គុណ​សេីុង​គ្វី ព្រះ​ចៅ​អ​ធិ​ការ​ស្ដី​ទី បាន​រួម​វិ​ភាគ​ទាន​បច្ច័យ​រាប់​រយ​លាន​ដុង​ដើម្បី​កសាង​ផ្លូវ ស្ពាន​បេ​តុង​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​កសាង​ជន​បទ​​ថ្មី សម្រេច​បណ្ដា​លក្ខឋា​ន​ជន​បទ​ថ្មី​”។

នា​ឱ​កាស​បុណ្យ​ទាន​ម្ដង​ៗ វត្ត​តែង​ចលនា​សប្បុ​រស​​ជន​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ មនុស្ស​​ចាស់​គ្មាន​ទី​ពឹង​ពី​៣-​៤​លើក​/ឆ្នាំ​ ស​រុប​ចំ​នួន​២​តោន​អង្ករ​/លើក​។ វត្ត​នៅ​ទាំង​បើក​ថ្នាក់​​បង្រៀន​អក្សរ​ខ្មែរ​ពេល​វិស្ស​ម​កាល​ ទាក់​ទាញ​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​រាប់​រយ​នាក់​ចូល​រៀន​ រួម​ចំ​ណែក​រក្សា​វប្ប​ធម៌​អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ក្រៅ​ពី​នោះ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​​ត្រ​កួន នៅ​ទាំង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច់​ភូមិ​ភាគ ផ្សព្វ​ផ្សាយ​ចលនា​ពុទ្ធ​បរិ​ស័ទ​បញ្ចេញ​កម្លាំ​ង​ពល​កម្ម​ផលិត​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ កែ​លំ​អ​ជីវ​ភាព​ចលនា​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ ដើម្បី​រួម​ចំ​ណែក​កសាង​ឃុំ​ថាញ់​ក្វើយ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​៕

                     ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ