ពិធីសែនខួបក្សត្រហ៊ុងវឿងង-ពិធីបុណ្យបូជនីយដ្ឋានក្សត្រហ៊ុង ឆ្នាំ២០១៨។
ពិធីសែនខួបក្សត្រហ៊ុងវឿង-ពិធីបុណ្យបូជនីយដ្ឋានក្សត្រហ៊ុងឆ្នាំនេះ អាស្រ័យ គណៈកម្មាធិការប្រជាជនខេត្តភូ-ថរៀបចំឡើង ដោយមានខេត្តចំនួន៤ចូលរួមនោះគឺ ប៊ិញយឿង កៀងយ៉ាង ថាយង្វៀននិងក្វាងណាម។ ពិធីសែនខួបក្សត្រហ៊ុងវឿង-ពិធីបុណ្យបូជនីយដ្ឋានក្សត្រហ៊ុងឆ្នាំនេះ ប្រព្រឹត្តទៅក្នុងអំឡុង៥ថ្ងៃ (ចាប់ពីថ្ងៃ២១ ខែមេសា ដល់ថ្ងៃ២៥ ខែមេសា ត្រូវនឹងថ្ងៃ៧កើតដល់ថ្ងៃ១១កើតខែ៣ចន្ទគតិវៀតណាម) ដោយមានសកម្មភាពវប្បធម៌សង្គមជាច្រើន។ បើកឆាកឲ្យកម្មវិធីបុណ្យឆ្នាំនេះ គឺពិធីសែនខួបបុព្វក្សត្រឡាកឡុងក្វឹង និងអុជធូបគោរពបូជាម្ចាស់ក្សត្រីអឺវកើ ប្រារព្ធឡើងនៅមណ្ឌលកេរដំណែលប្រវត្តិសាស្រ្តបូជនីយដ្ឋានក្សត្រហ៊ុង។ សកម្មភាពនេះ ត្រូវបានចាត់តាំងឡើងនៅមណ្ឌលកេរដំណែលប្រវត្តិសាស្រ្តបូជនីយដ្ឋានក្សត្រហ៊ុងរហូតដល់ក្រុងវៀតទ្រី និងឃុំ សង្កាត់នានានៅតំបន់ឆ្នេរសមុទ្រ។
ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនរួមជាតិ និងភ្ញៀវទេសចរណ៍ទាំងចតុទិ្ទសអញ្ជើញចូលរួមពិធីសែនខួបក្សត្រហ៊ុងវឿង-ពិធីបុណ្យបូជនីយដ្ឋានក្សត្រហ៊ុង ឆ្នាំម៉ូវទ្វឹក ២០១៨ ខេត្តភូ-ថអនុវត្ត “គ្មាន៥” រួមមាន៖ គ្មានស្ថានភាពស្ទះចរាចរ គ្មានទុកឲ្យកើតមានស្ថានភាពធ្វើអាជីវកម្ម សេវាកម្ម”លក់ដំឡើងថ្លៃ” គ្មានអ្នកសុំទាន គ្មានទុកឲ្យកើតមានទង្វើអសកម្ម និងគ្មានទុកឲ្យមានអាហារខ្វះអនាម័យគ្មានសុវត្ថិភាព៕
យោងVOV-មុនី