12/04/2018 - 09:37

ភាព​រីក​រាយ​ក្នុង​ឱ​កាស​ដើម​ឆ្នាំ

ព្រឹត្តិ​ការណ៍​គណៈ​លេ​ខា​មជ្ឈិម​បក្ស​ ប្រ​កាស​ជា​ធរ​មាន​បទ​បញ្ជា​លេខ ១៩​-CT/TW ចុះ​នៅ​ថ្ងៃ​ទី​១០ ខែ​មក​រា ឆ្នាំ​២០១៨ ស្តី​ពី​ការ​បង្កើន​ការ​ងា​រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុងស្ថាន​ភាព​ថ្មី ជា​សញ្ញា​រីក​រាយ​ក្នុង​ឱ​កាស​ដើម​ឆ្នាំ​។

យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ខ្មែរ​ណាម​បូ​។

ត​ាម​​ការ​ឲ្យ​តម្លៃ​របស់​មជ្ឈិម រយៈ​កាល​ជាង​២៥​ឆ្នាំ​កន្លង គណៈ​កម្មា ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស រដ្ឋ​ អំ​ណាច រណ​សិរ្ស​មាតុ​ភូមិ អង្គ​ការ​ម​ហា​ជន​​នានា​ បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​បទ​បញ្ជា​លេខ​៦៨​-CT/TW ចុះ​ថ្ងៃ​ទី​១៨ ខែ​មេ​សា ឆ្នាំ​១៩៩១ របស់​គណៈ​លេ​ខា​មជ្ឈិម​ នី​តិ​កាល​ទី​៦ ស្តី​ពី​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ដោយ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​លើ​គ្រប់​វិ​ស័យ ដូច​៖ ន​យោ​បាយ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​ សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​។ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​កែ​លម្អ​ជា​បន្ត​បន្ទាប់ ការ​ងារ​កសាង​បក្ស រដ្ឋ​អំ​ណាច ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អប្រ​​សើរ​។ ការ​បណ្តុះ​បណ្តាល​បំ​ប៉ន​កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ចំ​នួន​កម្មា​ភិ​បាល បក្ខ​ជន​ស្នូល​ក្នុង​ជន​ជាតិ​ខ្មែរ​កាន់​តែ​កើន​ឡើង​។ ផែន​ម​ហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ ត្រូវ​បាន​បង្កើន​ពង្រឹង​ក្តី​ជំ​នឿ​ទុក​ចិត្ត​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ចំ​ពោះ​ប​ក្ស រដ្ឋ និង​ស​កម្ម​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ប្រ​ទេស​។

ថ្វី​បើ​ដូច្នោះ ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​មាន​កម្រិត​។ ភាព​នៅមាន​កម្រិត​ដូច​បាន​ពោល​ខាង​លើ​មាន​ច្រើន ប៉ុន្តែ​មូល​ហេតុ​សំ​ខាន់​គឺ​អត្ត​នោម័​តិ​។ ដើម្បី​ជម្នះ​ភាព​ឱន​ថយ​ដូច​ពោល​ខាង​លើ ព្រម​ទាំង​ជំ​រុញ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​លើ​វិ​ស័យ​ន​យោ​បាយ សេដ្ឋ​កិច្ច វប្ប​ធម៌ សន្តិ​សុខ ការ​ពារ​ប្រ​ទេស​ គណៈ​លេ​ខា​សំ​​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស​រ​ដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បន្ត​ការ​ផ្សព្វ​ផ្សាយ​ បញ្រ្ជាប ​អនុ​វត្ត​ល្អនូ​វ​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ចំ​ពោះ​ជន​រួមជាតិ​ខ្មែរ​។ បន្តការផ្សព្វផ្សាយអនុវត្តបានល្អការងារប្រ​ជា​ចលនា​របស់​បក្ស​ នៅ​តំ​បន់​ជន​រួម​ជាតិ ភាគ​តិច​។ បន្ត​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សនិ្ន​ដ្ឋាន​លេខ​២៨-​KL/TW ចុះ​នៅ​ថ្ងៃ​ទី​១៤​ ​ខែ​សី​ហា​ ឆ្នាំ​២០១២ របស់​កា​រិ​យា​ល័យ​ន​យោ​បាយ ស្តី​ពី​ទិស​ដៅ​ភារ​​កិច្ច ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម និង​ធា​នា​សន្តិ​សុខ ការ​ពា​រ​ប្រ​ទេស​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់ឆ្នាំ​២០២០​។ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​។ អនុ​វត្ត​គម្រោង​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ឃុំ​តំ​បន់​ព្រំ​ដែន ពិ​សេស​គឺ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ សម​ស្រប​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ ដោះ​ស្រាយ​ជា​សារ​វន្ត​ពី​បញ្ហា​ដី​សង់​ផ្ទះ ដី​ផលិត​កម្ម ទឹក​ស្អាត បង្កើន​ប្រាក់​ចំ​ណូល លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ ធា​នាស្ថិ​រ​វប្ប​កម្ម​ ស្ថិរ​និ​វេសន៍​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។ ខិត​ខំ​ដល់​ឆ្នាំ​២០២០ ជា​សារ​វន្ត​លុប​បំ​បាត់​ភាព​អនក្ខរ​កម្ម​ក្នុង​ជន​រួម​ជាតិ​។ ក​សាង​កម្ម​វិ​ធី​យន្ត​ការ ឯក​ភាព​អំ​ពី​ខ្លឹម​សារ​បង្រៀន​  ជម្រើស​សិស្ស​សម្រាប់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី-​ខ្មែរ​នៅ​រាល់​កម្រិត​​និង​វិជ្ជា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណ​និ​កាយ​ខ្មែរ​។ បន្ត​ការ​លើក​កម្ពស់​គុណ​ភាព​មូល​ដ្ឋាន​សុ​ខា​ភិ​បាល ពិសេស​គឺ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ កង​ជួ​រគ្រូ​ពេទ្យ វេជ្ជបណ្ឌិត គិ​លា​នុប​ដ្ឋាក​ជា​ជន​ជាតិ​​ខ្មែរ​។ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​បង្ការ​ទប់​ស្កាត់ រោគ​រាល​ដាល​អនុ​វត្ត​ល្អ​របប​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល និង​កម្ម​វិ​ធី​សុ​ខា​ភិ​បាល​ជាតិ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា ការ​កសាង​គ្រឹះ​ស្ថាន​វប្ប​ធម៌​នៅ​មូល​ដ្ឋាន បង្កើន​ម៉ោង​ផ្សាយ​កម្ម​វិ​ធី​ភា​សា​ខ្មែរ​ លើ​ស្ថា​នីយ​វិ​ទ្យុ ទូរ​ទស្សន៍​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណវប្ប​ធម៌​ជន​ជាតិ​ខ្មែរ បន្ត​ការ​ក្សា​ពង្រីក​ពិ​ធី​បុណ្យ​វប្ប​ធម៌​ប្រ​ពៃ​ណី។​

តាម​បទ​បញ្ជា​នេះ គណៈ​លេ​ខា​មជ្ឈិម​បក្ស​សំ​ណូម​ពរ គប្បី​បង្កើន​ការ​ចលនា​ផ្សព្វ​ផ្សាយ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ និង​ច្បាប់​របស់​រដ្ឋ​ចំ​ពោះសាសនា​។ យក​ចិត្តទុកដាក់​ការ​ពារ​កេរ​ដំ​ណែល​វប្ប​ធម៌ វត្ត​អា​រាម​ខ្មែរ​គួប​ផ្សំ​នឹង​ការ​កសាង​អ​គា​រវប្ប​ធម៌នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ សិក្សា​ស្រាវ​ជ្រាវ​កសាង​យន្ត​ការ​គោល​ន​យោ​បាយ​ឧបត្ថម្ភ ជួស​ជុល​វត្ត​ដែល​មាន​ស​គុណ​ចំ​ពោះ​បដិវត្ត​ន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តាល បំ​ប៉ន​និង​ពង្រីក​កង​ជួរ​អ្នក​មុខ ​អ្នក​ការ​សាស​នា ពង្រីក​តួ​នា​ទី​របស់​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​សេ្ន​ហា​ជា​​តិ គណៈ​កម្ម​ការ​វត្ត​និង​អ្ន​ក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ ចំ​ពោះ​ការ​ងារ​ចល​នា​ជ​ន​រួម​ជាតិ​។ ឧបត្ថម្ភ​ក​សាង​វិជ្ជា​ស្ថាន​ពុទ្ធ​សា​ស​នា​ទក្ខិណ​និ​កាយ​ខ្មែរ ក​សាង​ឈា​បន​ដ្ឋាន​តាម​វត្ត​អា​រាម​...។ បទ​បញ្ជា​សំ​ណូម​ពរ​អនុ​វត្ត​ឲ្យ​បាន​ល្អ​ការ​ងារ​កម្មា​ភិ​បាល​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ រៀប​ចំ​ឲ្យ​សម​ស្រប​រវាងក​ម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​និង​កម្មា​ភិ​បាល​ជន​ជាតិ​ផ្សេង​ៗ និង​យក​ចិត្តទុ​កដាក់ពង្រីកប​ក្ខ​ជន សម្ព័ន្ធ​យុវ​ជន សមា​ជិក​សហ​គម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​ប្រ​ជា​ជន​។ល។ ប្រ​ទះ​ឃើញ ទប់​ស្កាត់​រាល់​ឧ​បាយ​កល​របស់​អា​នុ​ភាព​អមិត្ត​បាន​ទាន់​ពេល​។ យក​ចិត្ត​ទុក​ដាក់​ការ​ងារ​គ្រប់​គ្រង​ព្រំ​ដែន គ្រប់​គ្រង​ភូមិ​សាស្រ្ត​។

ជា​មួយ​នឹង​ដំ​ណោះ​ស្រាយ ភារ​កិច្ច​ដាក់​ចេញ មជ្ឈិម​បាន​បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​។ អនុ​វត្ត​ល្អ​បទ​បញ្ជា​នេះ ជន​រួម​ជាតិ​ខ្មែរ​ណា​ម​បូ​រឹត​តែ​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​ដ៏​វាង​វៃ​របស់​បក្ស​យើង និង​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម រួម​ចំ​ណែកអនុ​វត្ត​ជោគ​ជ័យ​នូវ​សេចក្តីសម្រេច​ចិត្តXII របស់​បក្ស​បាន​ដាក់​ចេញ​៕    

             ​​              អ្នក​យក​ព័ត៌​មាន​-មុនី

ចែករំលែកអត្ថបទ