ទន្ទឹមនឹងការគិតគូរអភិវឌ្ឍជីវភាពសេដ្ឋកិច្ចជូនគ្រួសារដែលកំពុងរស់នៅមណ្ឌលតាំងទីលំនៅជនជាតិភាគតិចស្រុកកើ-ដ រដ្ឋ អំណាចភូមិភាគនៅទាំងខ្នះខ្នែងចលនាមាមីងអនុវត្តការចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ទីក្រុងអារ្យធម៌”។
សមមិត្តហ្វិញធីសុមាលី នាយិកានាយកដ្ឋានភូមិភាគ៣ នៃគណៈកម្មាធិការជនជាតិសាកសួរជីវភាពរស់នៅរបស់បងប្អូននិងលើកទឹកចិត្តបងប្អូននារីនៅមណ្ឌលតាំងទីលំនៅ។
មណ្ឌលតាំងទីលំនៅជនជាតិភាគតិច ស្រុកកើ-ដ ចំណុះភូមិថើយហ្វាB ទីប្រជុំជនកើ-ដ មានទ្រង់ទ្រាយជាង១២០ធារផ្ទះ ជាមណ្ឌលតាំងទីលំនៅមួយដ៏ធំរបស់ស្រុកកើ-ដ ក្រុងកឹងធើ។ ផ្នែកហេដ្ឋារចនា សម្ព័ន្ធរបស់មណ្ឌលតាំងទីលំនៅត្រូវបានឡើងគម្រោងសម្រេចរួចរាល់មានសព្វគ្រប់ តាំងពីអគ្គិសនី ផ្លូវ ចិញ្ចើមផ្លូវ ប្រព័ន្ធរំដោះ ទឹករហូតដល់ស្ថានីយផ្គត់ផ្គង់ទឹក។ នេះជាបុព្វបទបង្កលក្ខណៈងាយស្រួយជូនគ្រួសារជនរួមជាតិភាគតិចជាង៩០គ្រួសារ នៅមណ្ឌលតាំងទីលំនៅ អាចនឹងកសាងជីវភាពថ្មី។ បច្ចុប្បន្ន គ្រួសារប្រជាជនទាំង១០០% ត្រូវបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី។ បងស្រីដាវធីអៀង ជាគ្រួសារក្រីក្របានរដ្ឋឧបត្ថម្ភដីលំនៅនិងសង់ផ្ទះជូន ចែករំលែក៖ “គ្រួសារខ្ញុំជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដែលមកតាំងទីលំនៅដំបូង។ ខ្ញុំបានចូលរៀនរបរត្បាញកំប្លោក រីឯប្តីខ្ញុំរៀនរបរសំណង់ជាមូលដ្ឋានមកទល់នឹងបច្ចុប្បន្ន គ្រួសារខ្ញុំមានជីវភាពលំនឹង។ ផ្តើមពីការនៅពឹងពាក់ដីអ្នកដទៃ ឥឡូវគ្រួសារខ្ញុំមានផ្ទះនៅក្នុងមណ្ឌល តាំងទីលំនៅមានភាពសមរម្យ”។
ឆ្លៀតយកដីចិញ្ចើមផ្លូវនៅទំនេរ មាមីងដាំផ្កាលម្អ ម្ទេស ស្លឹកគ្រៃ ខ្ទឹមស្លឹកជាដើម ញុាំងឲ្យមណ្ឌលតាំងទីលំនៅកាន់តែមានសោភណភាព។ បញ្ហាសំរាមក៏បានមាមីងអនុវត្តម៉ឺងម៉ាត់ រដ្ឋអំណាចភូមិភាគជំនួយធុង សំរាមដាក់រាល់ល្វែងផ្ទះ ដើម្បីមាមីងងាយ ស្រួលយកសំរាមចោលចំកន្លែងកំណត់។ មាមីងតែងចលនាគ្នា អនាម័យជុំវិញផ្ទះ សម្បែង ផ្លូវដើរជាប្រចាំជាមួយនឹងស្មារតី ជួយគ្នាទៅវិញទៅមក គ្រួសារដែលមកតាំងទីលំនៅមុន តែងយកចិត្តទុកដាក់ ណែនាំគ្រួសារដែលមក ក្រោយឲ្យថ្នឹកនឹងផ្នត់រស់នៅថ្មី លើកទឹកចិត្តគ្នាឲ្យរៀនវិជ្ជាជីវៈ ដើម្បីកែលម្អជីវភាព។ បងស្រីថាច់ធីឌេប ម្ចាស់តៀមនៅមណ្ឌលតាំងទីលំនៅឲ្យដឹងដោយក្តីរីករាយ៖ “ជីវភាពមាមីងថ្វីដ្បិតនៅជួបលំបាកច្រើន ប៉ុន្តែអាស្រ័យមានស្ថានភាពដូចគ្នា ម៉្លោះហើយតែងយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក ពេលរវល់ការងារម្តងម្កាល មាមីងយកកូនចៅផ្ញើនឹងបងប្អូននារីប្រកបរបរត្បាញកំប្លោកនៅនឹងផ្ទះជួយមើល”។
បច្ចុប្បន្ន មណ្ឌលតាំងទីលំនៅជនជាតិភាគតិចស្រុកកើ-ដ កំពុងសង់ផ្ទះបន្ថែម២០ ខ្នងចំណុះគម្រោងភូមិមិត្តភាពវៀតណាម-កូរ៉េខាងត្បូង អាស្រ័យភាគីកូរ៉េធ្វើហិរញ្ញប្បទាន។ ថ្លែងយោបល់នៅក្នុងពិធីផ្តើមកសាងភូមិមិត្តភាព លោកង្វៀនត្រឿងថ អនុប្រធាន ប្រចាំការនៃគណៈកម្មាធិការប្រជាជនស្រុកកើ-ដ គូសបញ្ជាក់៖ មាមីងជនជាតិខ្មែរនៅមណ្ឌលតាំងទីលំនៅកំពុងនឹងរួមចំណែក កសាងទីប្រជុំជនកើ-ដ ក្លាយជាទីក្រុងអារ្យ ធម៌៕
ថាញ់ភូ-មុនី